ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់មនុស្ស២នាក់ និងរថយន្ត១គ្រឿង បំពាក់ឧបករណ៍ផ្តាច់សេវា ផ្ញើសារ SMS ឧបករណ៍ Fake BTS សង្ស័យប្រព្រឹត្តបទល្មើស តាមប្រព័ន្ធអនឡាញ

កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់មនុស្ស២នាក់ និងរថយន្ត១គ្រឿង បំពាក់ឧបករណ៍ផ្តាច់សេវា ផ្ញើសារ SMS ឧបករណ៍ Fake BTS សង្ស័យប្រព្រឹត្តបទល្មើស តាមប្រព័ន្ធអនឡាញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ លោកឧត្តមសេនីយទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខ បានចុះចាប់រថយន្តមួយគ្រឿង ម៉ាកព្រុសពាក់ផ្លាកលេខបាត់ដំបង 2B-4571នៅតាមដងផ្លូវ ក្រោយពីចាប់បាន កម្លាំងបាននាំយកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ដោយអនុវត្តតាមការណែនាំ ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញនោះ។

ផ្អែកតាមចម្លើយសារភាព ជនសង្ស័យមានការលាក់លៀម ភូតកុហក និងយោងតាមចម្លើយសារភាពរបស់ បុរសអ្នកបើកបររថយន្ត និងក្រោយត្រួតពិនិត្យមើលទូរស័ព្ទដែ បានឆ្លើយចង្អុលថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ជនជាតិម៉ាឡេស៊ី បានប្រើប្រាស់គណនីតេឡេក្រាមទំនាក់ទំនងមកខ្លួន និងបានបញ្ជាឱ្យខ្លួន លើកឧបករណ៍ទាំងអស់នោះ រៀបដាក់លើរថយន្ត ហើយជិះទៅតាមផ្លូវដែលគេចង្អុលប្រាប់ និងបានបង្រៀនឱ្យខ្លួនរៀនចុច លើឧបករណ៍ទាំងអស់នោះ ។

ឧបករណ៍ទាំងអស់នោះ ពិតជារបស់ជនសង្ស័យឈ្មោះ LAI KOK CHING និងយករថយន្តជាមធ្យោបាយធ្វើដំណើរ ហើយបំពាក់ឧបករណ៍ទាំងនេះ ក្នុងការបង្កើត ការដំឡើង ការប្រើប្រាស់ ឬកែប្រែហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគមន៍ ឬគ្រឿងសម្ភារៈបរិក្ខាទូរគមនាគមន៍ ដើម្បីបង្កការកាត់ផ្តាច់ ការរំខាន ឬការជ្រៀតជ្រែកលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទូរគមនាគមន៍ ឬបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ពិតប្រាកដមែន។

បន្ទប់មកបានបន្តឆែកឆេរត្រួតពិនិត្យ កន្លែងបង្គុំ ឧបករណ៍ Fake BTS នៅផ្ទះលេខ13 ផ្លូវ278 សង្កាត់បឹងកេង១ ខណ្ឌចំការមន ជាលទ្ធផល៖ Tablet ចំនួន១០គ្រឿង, ម៉ាស៊ីនមេពណ៌ខ្មៅ ចំនួន០៩គ្រឿង, Power Supply ចំនួន១៧គ្រឿង, GSM LTE ពណ៌ស ចំនួន៣០គ្រឿង, ឧបករណ៍សម្រាប់ផ្គត់ផ្គង់ភ្លើងចល័ត (UPS) ពណ៌ខ្មៅ ចំនួន១៣គ្រឿង និងកុំព្យូទ័រយួរដៃ ចំនួន០២គ្រឿង។

ជនសង្ស័យទាំងពីរនាក់ រថយន្តមួយគ្រឿង និងសម្ភារជាច្រើន ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, អន្តរជាតិ