ទាន់ហេតុការណ៍
ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា==>អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក

ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា

ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១៣ វិច្ឆិកា នេះ ថា តាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ាក ជូសេហ្វ ខានី នាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា នឹងអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កម្ពុជា-កាណាដា នឹងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាមួយចំនួន លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម មានគោលបំណង ជំរុញវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីកាណាដា នឹងជួបពិភាក្សាការងារ ទ្វេភាគី ជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សា អំពីមធ្យោបាយ ពង្រឹងចំណងមិត្តភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍គ្នា ទៅវិញទៅមក រវាងប្រទេសទាំងពីរ ក៏ដូចជា ផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជា ចំណាប់អារម្មណ៍រួមផងដែរ។

នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ក៏នឹងមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយចំនួន រួមមាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានគោលបំណង ជំរុញពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសកម្ពុជា និង ប្រទេសកាណាដា បន្ថែមទៀត។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងកម្ពុជានិងកាណាដា ដោយបានគូសបញ្ជាក់ចំណងមិត្តភាព និងភាពជាដៃគូដ៏យូរអង្វែង រវាងប្រទេសទាំងពីរ ក៏ដូចជាផ្តល់ កម្លាំងរុញច្រានថ្មីមួយថែមទៀត សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, អន្តរជាតិ