ទាន់ហេតុការណ៍
អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់

អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ

អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖បងប្អូនអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋចំនួន១៣ ២៧៨នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញពីមុន នៅតាមមជ្ឈមណ្ឌលវាយតម្លៃទាំង១៣ទីតាំងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នៅក្នុងនោះ អ្នកទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញមានចំនួន១២ ៤១៨នាក់ និងអ្នកទទួលបានលិខិតបញ្ជាក់ក្រេឌីតមានចំនួន៨៦០នាក់។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ថា៖ «បងប្អូនអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋក្នុងស្រុកដែលមានជំនាញ និងបទពិសោធន៍ការងារស្រាប់ ត្រូវបានផ្តល់ឱកាសឱ្យធ្វើតេស្តដោយឥតគិតថ្លៃ ដើម្បីទទួលបានការទទួលស្គាល់ជំនាញជាផ្លូវការ ។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ ក្នុងការជួយបងប្អូនអតីតពលករ និងប្រជាពលរដ្ឋឱ្យមានជម្រើសការងារកាន់តែទូលំទូលាយ និងឱកាសបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ»។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ការធ្វើតេស្តទទួលស្គាល់ជំនាញ ពីមុនជូនបងប្អូនអតីតពលករមកពីប្រទេសថៃ និងពលរដ្ឋទូទៅ ដើម្បីប្រែក្លាយបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រ បញ្ជាក់សមត្ថភាពសម្រាប់អ្នកធ្វើតេស្តជាប់ ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស១០០%។

បច្ចុប្បន្ន កម្មវិធីនេះ កំពុងអនុវត្តជំហានទី២ ដែលបានចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ខណៈជំហានទី១ បានបញ្ចប់ដោយមានអ្នកធ្វើតេស្តប្រមាណ១ម៉ឺននាក់។ ក្នុងជំហានទី២នេះ មុខជំនាញសម្រាប់ធ្វើតេស្តមានចំនួន១៥ ក្នុងនោះ១៣ជំនាញសម្រាប់អតីតពលករមកពីថៃ និង២ជំនាញសម្រាប់ពលរដ្ឋទូទៅ។ ជំនាញសម្រាប់អតីតពលកររួមមាន ការងារកំបោរ ការងារការ៉ូ ការងារដំឡើងពុម្ព ការដំឡើងបណ្តាញបំពង់ទឹក ការលាយបាយអនិងបេតុង និងការងារដំបូលជាដើម។ ដោយឡែក ជំនាញទាំង២សម្រាប់ពលរដ្ឋទូទៅ គឺការឆុងនិងរចនាកាហ្វេ និងការរចនាក្រាហ្វិកដោយកុំព្យូទ័រ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់យុវជន កម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានជំនាញ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់សមត្ថភាព សូមចុះឈ្មោះធ្វើតេស្ត RPL ដោយឥតគិតថ្លៃ ដើម្បីទទួលបានការវាយតម្លៃ និងការបញ្ជាក់សមត្ថភាព របស់ខ្លួន សម្រាប់ប្រើប្រាស់ក្នុងការស្វែងរកការងារ និងអភិវឌ្ឍអាជីព សំដៅលើកកម្ពស់ជីវភាព ឱ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ