ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​

យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894


កំពង់ធំ​ ៖ ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ អនុប្រធាន​អចិន្ដ្រៃយ៍​ នៃគណៈកម្មការ​ ការ​ពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ ខេត្ត​កំពង់​ធំ​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​ ១៨​ ខែ​ តុលា​ ឆ្នាំ​២០២៦​ បាន​ដាក់​បទ​បញ្ជា​ឲ្យ​ លោក​អនុ​សេនីយ៍​ឯក​ លុយ​ សុភា​ នាយ​ទាហាន​នៃ​បញ្ជាការ​ដ្ឋាន ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ដឹក​នាំ​កងកម្លំាង​ ទៅ​បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ។

តាមលោក​អនុ​សេនីយ៍​ឯក​ លុយ​ សុភា​ព​ ប្រធាន​ក្រុម​ទី​បញ្ជាការ​ស្រាល ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ នៅ​តំបន់​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ បាន​បញ្ជាក់​ថា​ ទោះ​បី​ថ្ងៃអាទិត្យ​ ជាថ្ងៃ​​ឈប់សម្រាក​ តែ​ដោយ​អនុវត្ត​តាម​បទ​បញ្ជា​របស់​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ យោធភូមិភាគ​ទី​៤​ ថ្ងៃ​នេះ​ កងកម្លាំង​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​ធ្វើ​សកម្មភាព​បង្ក្រាប​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​ភូមិ​សាស្ត្រ​ឃុំ​សំព្រោច ស្រុក​ស្ទោង​ ដោយ​បាន​កាប់​បំផ្លាញ​ចោល​របាំង​ស្បៃ​មុងនៅ​នឹងន្លែង​ចំនួន​ ៣១​ របាំង​ ដែល​មាន​ប្រវែង​ជាង ​១,២០០​ ម៉ែត្រ​ ។ ឡុក​ស្បៃ​មុង​ ៣១​ គ្រឿង​ លូ​ឬលប​ស្បៃ​មុង​ ចំនួន​ ៣៥​ មាត់​ បង្គោល​របាំង​ឈេី​ចំនួន​ប្រមាណ​ជាង ​៥០០​ ដេីម​ និង​ចានិងចាក់លែងកូនត្រីចម្រុះប្រមាណ​ជាង​ ៥០​ គីឡូក្រាម​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ​ សូម​មេត្តា​កុំ​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​តទៅទៀត​ ពិសេស​របាំង​ស្បៃ​មុង​ដែល​ច្បាប់​បាន​ហាម​ឃាត់​ដាច់​ខាត​ ព្រោះ​វា​បាន​បំផ្លាញ​ដល់​ធនធាន​មច្ឆជាតិ​របស់​យើង​ ។ ដូច្នេះចូលយើង​រួម​គ្នា​ការ​ពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ឲ្យ​បាន​ កុំ​ឲ្យ​កេីតមានឡេីងជាថ្មីទៀត​ ដេីម្បី​សង្គម​ជាតិ​យើង​ទាំង​អស់​គ្នា​ និង​សម្រាប់​កូន​ចៅ​យេីង​នៅ​ជំនាន់​ក្រោយ​ៗទៀត​ ។

ឧត្ដមសេនីយ៍​ទោ​ សោម ស៊ុន នៅ​ក្នុង​ឱកាស​នេះ​ដែរ​ ក៍បាន​ណែនាំ​ដល់​កងកម្លាំង​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ត្រូវ​បន្ត​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ ត្រូវ​បន្ត​សកម្មភាព​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ឲ្យ​ដូច​ភ្លៀង​រលឹម​ ដោយ​គ្មាន​ការ​ដកថយ​ឡេីយ។​ ហើយពិសេស​ត្រូវ​កាប់​បំផ្លាញ​ចោល​ឲ្យ​អស់​ នូវ​ឧបករណ៍​នេសាទ​ របាំ​ងស្បៃមុងដែលច្បាប់​បាន​ហាម​ឃាត់​ និង​ការឆក់ត្រី​គ្រប់​ប្រភេទ​ និង​នៅ​គ្រប់​ទី​កន្លែង​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ