ទាន់ហេតុការណ៍
នគរបាលឆ្មក់បង្ក្រាបទីតាំង KTV មួយកន្លែងនៅស្រុកភ្នំស្រួច សមត្ថកិច្ចជួយសង្គ្រោះនារីបម្រើសេវា ១០នាក់ ក្នុងនោះមានអនីតិជន ៦នាក់ និងឃាត់ខ្លួនមនុស្ស ៣នាក់==>ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា==>អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព

នគរបាលឆ្មក់បង្ក្រាបទីតាំង KTV មួយកន្លែងនៅស្រុកភ្នំស្រួច សមត្ថកិច្ចជួយសង្គ្រោះនារីបម្រើសេវា ១០នាក់ ក្នុងនោះមានអនីតិជន ៦នាក់ និងឃាត់ខ្លួនមនុស្ស ៣នាក់

នគរបាលឆ្មក់បង្ក្រាបទីតាំង KTV មួយកន្លែងនៅស្រុកភ្នំស្រួច សមត្ថកិច្ចជួយសង្គ្រោះនារីបម្រើសេវា ១០នាក់ ក្នុងនោះមានអនីតិជន ៦នាក់ និងឃាត់ខ្លួនមនុស្ស ៣នាក់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តកំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង ដែលសង្ស័យថា លួចបើកដំណើរការបង្កប់សកម្មភាពសញ្ចារកម្ម និងផ្តល់ទីតាំងប្រព្រឹត្តបទល្មើស ដោយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានជួយសង្គ្រោះនារីបម្រើសេវា (Otez) ចំនួន១០នាក់ ក្នុងនោះមានអនីតិជនចំនួន៦នាក់ ព្រមទាំងឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ដើម្បីចាត់ការតាមនីតិវិធី។

ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅទីតាំងខារ៉ាអូខេយីហោ «ហេងៗ សប្បាយៗ អូនរដ្ឋា ៧៧៧៧ (សាខាទី២)» ស្ថិតក្នុងភូមិតាឡាត់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយអនុវត្តតាមបទ បញ្ជា និងការចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការនេះដឹកនាំដោយលោកស្រី វរសេនីយ៍ឯក មួន មល្លិកា ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ព្រមទាំងការងារយេនឌ័រ ដោយមានការសម្របសម្រួលនីតិវិធីពី លោកស្រី ធាម ច័ន្ទពីលីការ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចូលរួមពីកម្លាំងការិយាល័យជំនាញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកភ្នំស្រួច អធិការដ្ឋាននគរបាលស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន។

តាមការបញ្ជាក់លោកស្រីវរសេនីយ៍ឯក មួន មល្លិកា បានឱ្យដឹងថា ទីតាំងខាងលើត្រូវបានសមត្ថកិច្ចទទួលព័ត៌មានថា បានលួចបើកដំណើរការដោយបង្កប់សកម្មភាពសញ្ចារកម្ម និងផ្តល់ទីតាំងសម្រាប់ប្រព្រឹត្តបទល្មើស។ ក្រោយពីធ្វើការស្រាវជ្រាវ និងចុះត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនមនុស្សចំនួន៣នាក់ រួមមាន ៖

១- ឈ្មោះ គីម ពិសី ភេទស្រី អាយុ៤៣ឆ្នាំ ជាថៅកែ និងម្ចាស់ KTV។

២- ឈ្មោះ ឃន រដ្ឋា ភេទស្រី អាយុ៣៤ឆ្នាំ ជាម្ចាស់អាជ្ញាបណ្ណ។

៣- ឈ្មោះ ទូច ស្រីឡៃ ភេទស្រី អាយុ៣៤ឆ្នាំ មានតួនាទីជាមេការ។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានជួយសង្គ្រោះនារីដែលបម្រើសេវានៅក្នុងទីតាំង KTV ខាងលើសរុបចំនួន ១០នាក់ ក្នុងនោះមាននារីវ័យក្មេងដែលជាអនីតិជនចំនួន៦នាក់ ដែលត្រូវបាននាំចេញពីទីតាំង ដើម្បីសាកសួរ និងផ្តល់ការការពារតាមនីតិវិធី។

បច្ចុប្បន្ន នារីទាំង១០នាក់ ត្រូវបានសមត្ថកិច្ចសហការជាមួយអង្គការដៃគូ និងមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ សម្ភាសន៍ និងស្វែងរកព័ត៌មានពាក់ព័ន្ធនឹងករណីខាងលើ។

ចំណែកមនុស្សទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី