ទាន់ហេតុការណ៍
តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌

តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព

តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសអ្នក ស្រី ធី សុវណ្ណថា អតីតអភិបាលរងក្រុងអរិយ៍ក្ស័ត្យ នឹងឈ្មោះ ផែ សុវណ្ណារិទ្ធ ជជាប្តីដាក់ពន្ធនាគារម្នាក់ៗកំណត់៣ ឆ្នាំ និងពិន័យជាប្រាក់ ៦ លានរៀល ពាក់ពន្ធពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅក្នុងអំឡុងឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នគរបាលរាជធានីភ្នំពេញ បាននាំខ្លួនអតីតអភិបាលរងក្រុងអរិយក្សត្រ គឺអ្នកស្រី ធី សុវណ្ណថា និងប្តីទៅតុលាការដើម្បីសាកសួរពាក់ព័ន្ធករណី «មាត់អត់គម្រប» បង្ហោះព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ធ្វើឲ្យមានការប៉ះពាល់ដល់ការងារសន្តិសុខជាតិនិងសង្គម ពេលសភាពការណ៍ខ្មាំងសត្រូវសៀមកំពុងឈ្លាន ពានដែនអធិបតេយ្យភាពកម្ពុជាយ៉ាងក្តៅគគុក ។ សំណុំរឿងអ្នកស្រី ធី សុវណ្ណថា និងប្តី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ព តាមមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ ។

នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីនគរបាលយុត្តិធម៌ផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញ ”លិខិតកោះហៅ” អ្នកស្រី ធី សុវណ្ណថា អាយុ ៣០ឆ្នាំ មានអាសយដ្ខានផ្ទះលេខ ២៧០ ផ្លូវលេខ ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យចូលខ្លួនមកកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចំណុះផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៥ និង ០០នាទី ដើម្បីមកបំភ្លឺលើការប្រើប្រាស់បណ្តាញសង្គម។

ក្រោយពីសមត្តកិច្ចបានចេញលិខិតកោះហៅ អ្នកស្រី ធី សុវណ្ណថា បានបង្ហោះសំណេរតបតជាច្រើន ដូចជា ៖

(ខ្ញុំមិន Call ទៅថ្នាក់ដឹកនាំទេ លោករវល់ខ្លាំង ពួកមន្ត្រីខួចឆ្លៀតឱកាសធ្វើបាបខ្ញុំ ខ្ញុំត្រូវឃាត់ខ្លួននៅប៉ូលីសក្រុងថា”) (ខ្ញុំផ្សាយ ថៃចល័តទ័ព ថៃបាញ់ ដើម្បីប្រជាជនដឹងត្រៀមជម្លៀស ហេតុអ្វីប្តឹងខ្ញុំបំភ័យប្រជាជន ? បំណងល្អខ្ញុំត្រវជាន់ឈ្លី…ថា) (២០ម៉ោងហើយប៉ូលីសក្រុងភ្នំពេញឃាត់ខ្លួនខ្ញុំករណីផ្សាយព័ត៌មានមិនពិត បំភ័យប្រជាជន “ជួយខ្ញុំផង”ថា) ។ អ្នកស្រី ធី សុវណ្ណថា រួមជាមួយនឹងប្តីចូលខ្លួនតាមការកោះហៅរបស់សមត្តកិច្ច ទើបសមតកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។

ទីបំផុតនៅរសៀលថ្ងៃដដែលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនអ្នកស្រី ធី សុវណ្ណថា ដាក់ពន្ធនាគារខេត្តកំពង់ស្ពឺ ចំណែកឈ្មោះ ផែ សុវណ្ណារិទ្ធ ជាស្វាមី ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលជាបណ្តោះអាសន្ន ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, អន្តរជាតិ