ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព

ភ្នំពេញ ៖ លោក គឹម បញ្ញា អភិបាលរងខេត្តព្រះវិហារ បានថ្លែងថា អាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ខេត្ត កំពុងមូលមីគ្នា ដើម្បីជម្លៀសប្រជាពលរដ្ឋ នៅតំបន់កំពុងផ្ទុះអាវុធដាក់គ្នា មករកកន្លែង សុវត្ថិភាពហើយ ដើម្បីជៀសវាងបញ្ហាជាយថាហេតុ ណាមួយកើតមានឡើង លើពួកគាត់។

លោក គឹម បញ្ញា នៅព្រំដែនក្នុងខេត្តព្រះវិហារ នៅម៉ោងប្រមាណជា១១ ព្រឹកថ្ងៃនេះ កំពុងតែឡើងកម្ដៅយ៉ាងខ្លាំង ក្រោយមានការប្រយុទ្ធគ្នា រវាងកងទ័ពទាំងពីរប្រទេស ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកគូសបញ្ជាក់ថា មកដល់ម៉ោង ប្រមាណជាង១០ព្រឹកនេះ មិនទាន់មានបញ្ហាបង្កគ្រោះថ្នាក់អ្វីមួយ ដល់កងទ័ពនិងពលរដ្ឋខ្មែរនោះទេ ដោយអាជ្ញាធរ នៅតាមមូលដ្ឋាន បានគិតគូរពីសុវត្ថិភាព ពួកគាត់យ៉ាងយកចិត្តទុកដាក់ មិនធ្វេសប្រហែស ខណៈពលរដ្ឋខ្លះ បានមកដល់កន្លែងសុវត្ថិភាព និងខ្លះទៀតកំពុងធ្វើដំណើរ ។

លោកអភិបាលរងខេត្តព្រះវិហារ គូសបញ្ជាក់ថា “យើងបានត្រៀមទីតាំងចំនួន៣កន្លែង ប៉ុន្តែទីតាំងចម្បងរបស់យើងហៅថា ទីតាំងមណ្ឌលសុវត្ថិភាព គឺវត្តពោធិ៍៥០០០ដើម ដោយអាចត្រៀមទទួលបងប្អូនចន្លោះពី១៥០០០ទៅ២០០០០ម៉ឺននាក់” ។

លោកអភិបាលរងខេត្ត បានបន្តថា ចំពោះ២ទីតាំងទៀត គឺអាជ្ញាធរបានត្រៀមបម្រុងទុក បើសិនវត្តពោធិ៍៥០០០ដើមទទួលពួកគាត់មិនអស់នឹងបញ្ជូនមក២ទីតាំងនេះបន្ត ៕