គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com» Tel & Telegram៖ 096 60 84 784
ឭព្រៃវែង៖អាគារ និងសំណង់ទាំងឡាយនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង អស់កាលជាង១០ឆ្នាំមកនេះដែលមានលោក អ៊ុក សំណាង ដឹកនាំមន្ទីរក្នុងតំណែងអនុប្រធានក្ដាបរួមមន្ទីរ និងឆ្ពោះមកឡើងប្រធានមន្ទីរផ្លូវការ។ បើយោងតាមឯកសារមួយចំនួនបង្ហាញថា មន្ទីរបានចំណាយថវិការដ្ឋលើផ្នែកសំណង់ផ្សេងៗ ជុសជុលឬ កែលម្អ ឬ សង់បន្ថែមមួយដងមួយជំហ៊ាននោះសរុបក្នុងមួយឆ្នាំខ្ទង់១០០០លានរៀលដោយមានលើស និងខ្វះតិចតួច ប៉ុន្តែមិនខុសគ្នាឆ្ងាយប៉ុន្មានពីរចំនួនខាងលើនោះទេ។
សម្រាបឆ្នាំ២០២៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង លទ្ធកម្មសំណង់ដែលចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង ក្នុងឋានៈជាប្រធានក្រុមលទ្ធកម្មផងបានចំណាយជិត៨០០លានរៀល ក្នុងការជួសជុលអគាររដ្ឋបាលទំហំ(១៦.០មX១១.០ម ក្រឡាផ្ទៃអគារ សរុបទំហំ ១៧៦,០ម៉ែត្រការ៉េ) ធ្វើលទ្ធកម្មដេញថ្លៃនៅព្រឹកថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៦ កន្លងទៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវង។ ចំពោះលទ្ធកម្មនៅមន្ទីរកសិកម្មដឹកនាំដោយលោកប្រធានមន្ទីរ អ៊ុក សំណាង ជាប្រធានក្រុមលទ្ធកម្ម និងលោកស្រីអនុប្រធានមន្ទីរ ប៊ន វុទ្ធា ដែលបានឡើងតំណែងជំនួសកៅអីលោកស្រី យឹម អ៊ុត គឺ ការដេញថ្លៃ និងចុះថ្លៃគិតជាភាគរយបានចុះតិចតួច។ ហើយក្រុមហ៊ុនភាគច្រើនមុខដដែលៗទៀតផង។ បញ្ហានេះ គួរជាទីចាប់អារម្មណ៏បំផុត សម្រាប់ថ្នាក់ជាតិពិនិត្យផងដែរ។ តើមានអ្វីក្រៅខាងក្រោយខ្នង ខណៈផលប្រយោជន៏ដែលទទួលបានពីការចំណាយថវិកាជាតិ ដ៏ច្រើនសន្ធឹកសន្ធាប បែលទ្ធផលសំណង់ទទួលបានខុសគ្នាឆ្ងាយអំពីរតម្លៃហាងតាមសំណង់នៅបុរី មានទាំងដីផងនៅភ្នំពេញ។

ថវិកាខ្ទង់ជិត៣០០លានរៀល ចំណាយក្នុងគម្រោងជុសជុលផ្លូវ និងដាក់លូក្នុងមន្ទីរ ដែលបូកបញ្ចូលគ្នាស្មើខ្ទង់១០០០លានរៀល។ នេះមិនទាន់បូកការចំណាយលើការទិញទំនិញរួមមាន៖ ថ្នាំកសិកម្ម វ៉ាក់សាំង និងថ្នាំព្យាបាលសត្វ និងប្រេងឥន្ទនះអន្តរគមន៏ និងផ្នែកផ្សេងៗមួយចំនួនទៀតផង។
សំណង់ផ្សេងទាំងឡាយនៅបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង មួយចំនួន គឺមានមុនពេលលោកអ៊ុក សំណាង ផ្ទេរពីរអនុប្រធានការិយាល័យ មកកាន់តំណែងអនុប្រធានក្ដាបរួមមន្ទីរ ដឹកនាំមន្ទីរបន្តពីរលោក យស មុន្នី ដែលប្ដូទៅក្រសួងកសិកម្ម និងបន្តបន្តិចចូលនិវត្តន៏។
ទាក់ទងព័ត៌មានខាងលើ នៅល្ងាចថ្ងៃទី២៤ កញ្ញា ២០២៦ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម បានរកការបំភ្លឺពីរលោកអ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ប៉ុន្តែខលមិនលើក៕បឋម