ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

តុលាការឃុំឃ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ភ្នំពេញ ៖ អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជ​ធា នី​ភ្នំពេញ សូម​ជម្រាប​ជូន​ថា ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា នេះ​. តំណាង​អយ្យការ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ឈ្មោះ ថន វ​ណ្ណា​រ៉ា (​ជា​អនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​) ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន តាម​មាត្រា ៨៥ កថាខណ្ឌ​ទី​១ និង​កថាខណ្ឌ​ទី​២ ចំណុច ខ និង ចំណុច ឃ នៃ​ច្បាប់​ស្តី​ពី​ចរាចរ ណ៍​ផ្លូវគោក និង​បាន​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​នៃ​សា លា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​២៣ និង​៤០ នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​លើ​បណ្តោយ​ផ្លូវ​លេខ ១០១៩ ប្រសព្វ​ផ្លូវ​លេខ ៥៨ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក LANDCRUISER ពណ៌​ប្រ​ផ្ ពាក់​ស្លាក​លេខ រដ្ឋ 17-2-0304 បើកបរ​ដោយ​ឈ្មោះ ថន វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ ៥៥ ឆ្នាំ ជា​អនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ ក្នុង​ស្ថានភាព​ស្រវឹង​ដែល​មាន​កម្រិត​ជាតិ​អាល់កុល ១,០៨ mg/L និង​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ដោយ​មិន​គោរព​សិទ្ធិ​យាន​ផ្លូវត្រង់ បណ្តាល​ឲ្យ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA CLICK ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1LK-2885 បើក​មក​បុក​ចំ​ទ្វារ​រថយន្ត​ខាង​មុខ​ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ ពៅ អេ​ណា ភេទ​ស្រី ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ និង​ឈ្មោះ ប៉ែន លី​ន ភេទ​ស្រី ជា​អ្នក​រួម​ដំណើរ​ស្លាប់​បាត់បង់​អាយុជីវិត​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ក្រោយ​ពី​បាន​សាកសួរ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ភស្តុ​តាង​នៅ​ក្នុង​សំ ណុំ​រឿង តំណាង​អយ្យការ​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ឈ្មោះ ថន វ​ណ្ណា​រ៉ា ភេទ​ប្រុស​(​ឃាត់ខ្លួន​) ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៌​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន តាម​មាត្រា ៨៥ កថាខណ្ឌ​ទី​១ និង​កថាខណ្ឌ​ទី​២ ចំណុច ខ និង​ចំណុច ឃ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​បញ្ជូន​សំណុំរឿង​នេះ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

សំណុំរឿង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ ធ្វើការ​សាកសួរ និង​បាន សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនា​គារ​ជា​បណ្តោះអាសន្ន ដោយ​ប្រឈម​ជាប់ពន្ធ​នា​ពី​២ ទៅ​៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០ លាន​ទៅ​២៥​លាន​រៀល ៕