ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សប្បុរសជន បន្តចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ចាម ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវី-១៩

សប្បុរសជន បន្តចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ចាម ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវី-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(កំពង់ចាម) ដោយការជឿជាក់លើការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១នេះ មានសប្បុរសជនមួយចំនួនបានចូលរួមឧបត្ថម្ភជាសម្ភារៈ ថវិកា ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីបម្រើលើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម ដែលកំពុងមានការឆ្លងរាលដាលចូលក្នុងសហគមន៍គួរឱ្យព្រួយបារម្ភ ។

អភិបាលខេត្ត និងជាបនរធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ។

*អំណោយដែលរដ្ឋបាលខេត្តបានទទួលនាពេលនោះ រួមមាន:
-លោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជ កំពង់ចាម-មណ្ឌលគិរី និងសហការី ឧបត្ថម្ភ ថ្នាំព្យាបាលជំងឺកូវីដ-១៩ ចំនួន ៤០០ ប្រអប់ ។
-ឯកឧត្តម ខាត់ កុសល អនុប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម និងសហការី ឧបត្ថម្ភ ម៉ាសចំនួន ៥ កេស -អាល់កុល ៨ កាន ទឹកបរិសុទ្ធ ៣១ កេស និងថវិកាចំនួន ៧៤០.០០០ រៀល ។

-លោក ជួន រតនាវង្ស អនុប្រធានក្រុមការងារចុះជួយសង្កាត់ វាលវង់ ក្រុងកំពង់ចាម និងភរិយា ឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន ២០០ យួរ ៕

Filed in: ព័ត៌មានជាតិ