ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ ក្រោយចុះពិនិត្យផ្ទាល់ ភោជនីយដ្ឋានមួយកន្លែងនៅសង្កាត់ជ្រោយចង្វារ មិនបានបើកផឹកស៊ី ដូចការចុះផ្សាយនោះឡើយ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ ក្រោយចុះពិនិត្យផ្ទាល់ ភោជនីយដ្ឋានមួយកន្លែងនៅសង្កាត់ជ្រោយចង្វារ មិនបានបើកផឹកស៊ី ដូចការចុះផ្សាយនោះឡើយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានសេចក្តីបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិត ដែលចោទប្រកាន់ថា ភោជនីយដ្ឋានមួយកន្លែង នៅសង្កាត់ជ្រោយចង្វារ បើកកន្លែងផឹកស៊ីមិនខ្លាចសមត្ថកិច្ច និងមិនអនុវត្តតាមវិធានការរដ្ឋបាលរបស់សាលារាជធានីភ្នំពេញ។

បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Kap-News នៅថ្ងៃទី២៧ ខែកញ្ញនេះថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងសារព័ត៌មានមួយបានចុះផ្សាយព័ត៌មានមិនពិតដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា «បន្ទាប់ពីបានឃើញការចុះផ្សាយ របស់សារព័ត៌មានមួយ ដែលបានសរសេរថា ភោជនីយដ្ឋានមួយកន្លែងនៅសង្កាត់ជ្រោយចង្វារ បើកកន្លែងផឹកស៊ីមិនខ្លាចសមត្ថកិច្ច និងមិនអនុវត្តតាមវិធានការរដ្ឋបាលរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៩៖២០នាទី កម្លាំងប៉ុស្ដិ៍សហការណ៍ជាមួយគណៈបញ្ជាការសង្កាត់ ចុះទៅដល់ទីតាំងដើម្បីត្រួតពិនិត្យជាក់ស្តែង គឺពុំបានឃើញមានការជួបជុំផឹកស៊ីដូចការចុះផ្សាយរបស់សារព័ត៌មាននោះឡើយ និងបានជួបជាមួយអ្នកគ្រប់គ្រងហាងខាងលើ ដោយម្ចាស់ហាងបានប្រាប់មកសមត្ថកិច្ចថាពុំមានបើកការផឹកស៊ីនោះឡើយ គឺគ្រាន់តែបេីកលក់តែម្ហូបអាហារ និងភេសជ្ជៈតែប៉ុណ្ណោះ»។

លោកវរសេនីយ៍ឯក បានបន្តថា «ដោយអនុវត្តបានយ៉ាងល្អតាមវិធានការសុខាភិបាល និងសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ ហើយអ្នកគ្រប់គ្រងនោះបានបន្ថែមទៀតថា ប៉ុន្មានថ្ងៃមុនមានអ្នកកាសែត ដែលមិនស្គាល់ប្រភពបានខលមកគម្រាមទារប្រាក់តែត្រូវបានម្ចាស់ហាងបដិសេធ ក្រោយពីបានសួរនាំរួច កម្លាំងក៏បានណែនាំបន្ថែមដល់ម្ចាស់ទីតាំងខាងលើស្ដីគោរពឱ្យបានល្អនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរដ្ឋបាលរបស់សាលារាជធានីភ្នំពេញ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលវីរុសកូវីដ១៩»។

សមត្ថកិច្ចជំនាញក៏កំពុងតែស្រាវជ្រាវរកមុខអ្នកសារព័ត៌មានដែលបានខលមកគម្រាមម្ចាស់ហាងយកលុយនោះផងដែរ។
បន្ថែមពីនេះ ក្នុងនាមជាអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក បានលើកឡើងថា ក្នុងនាមជាអ្នកសារព័ត៌មាន សូមចូលរួមគោរពវិជ្ជាជីវៈឱ្យបានល្អ ត្រឹមត្រូវផ្សព្វផ្សាយព័ត៌មានពិត ជាពិសេសសូមសរសើរ ដល់សារព័ត៌មានភាគច្រើនដែលបានសហការបានយ៉ាងល្អ ក្នុងការជួយផ្សព្វផ្សាយព័ត៌មានពិតនាពេលកន្លងមក៕

Filed in: ព័ត៌មានជាតិ