ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថាតេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយ:បីខែ ?

រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថាតេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយ:បីខែ ?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានធ្វេីការរំលឹកជូនដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថា តេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយ:បីខែ ? ហេីយដល់ពេល ១ ឆ្នាំបូកសរុបម្តង ដេីម្បីបានដឹងទាំងអស់គ្នា អំពីក្រុមដែលតែងបាននិយាយ ផ្សព្វផ្សាយព័ត៌មាន មិនពិតច្រេីនដងជាងគេ។
សម្រាប់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវតែផ្សព្វផ្សាយតែព័ត៌មានណាពិត ត្រឹមត្រូវ ហេីយសម្រាប់ក្រសួងព័ត៌មាន គឺពិនិត្យថាតេីព័ត៌មាននោះប្រកបដោយវិជ្ជាជីវ: ដែរឬទេ។

ប្រសាសន៏របស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលេីកឡេីងនៅ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមជុំផ្ទាល់ និងតាមរយះប្រពន្ធ័ Zoom ជាលក្ខណៈHybrid ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការងារនេះ គឺត្រូវតែធ្វេីជាប់ជា ប្រចាំ ព្រោះនៅក្នុងដំណាក់កាលនេះ ក្រុមបំពុល និងប្រឌិតព័ត៌មានក្លែងក្លាយបានធ្វេីនៅគ្រប់រូបភាព និងបណ្តាញផ្សព្វផ្សាយ ដែលនាំអោយសាធារជន មាន ការយល់ច្រឡំ។
ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ ជាក្រុម ដែលពិនិត្យមេីលតែពីដំណឹង បំពុលព័ត៌មាន ដែលមិនពិត បំភ្លៃ សង្គម គឺ ខុសពី គណ:កម្មការតាមដានវាយ តំលៃនិង លេីកសរសេីរក្រមសីលធម៌ វិជ្ជាជីវ:សារព័ត៌មាន ហេីយគោល បំណងនៃការបង្កេីតគណ:កម្មការនេះឡេីង គឺដេីម្បីជាការលេីកនូវតំលៃនៃ សីលធម៌ និងតំលៃតូនាទីសង្គម របស់អ្នកសារព័ត៌មាន ។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ព័ត៌មាន បានជម្រាបជូនពីលទ្ធផលនៃកិច្ចប្រជុំប្រចាំសប្តាហ៏ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន គឺបានធ្វេីការពិនិត្យនូវវឌ្ឍនភាពការងារតាមបណ្តា អគ្គនាយកដ្ឋាន ទាំង៥ ចំណុះអោយក្រសួងព័ត៌មាន ដែលបានអនុវត្តន៏ការងារប្រកបទៅដោយ លទ្ធផលល្អ ។ ជាមួយនេះ អង្គភាពផ្សព្វផ្សាយរបស់រដ្ឋ ទាំង៣ រួមមានទូរទស្សន៏ ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានបំពេញកិច្ចការងារ ប្រកបដោយភាពល្អប្រសេីរ តាមរយ:ការផលិតកម្មវិធី បទយកការណ៏ អត្ថបទ ផ្សាយ ជាពិសេសពាក់ពន្ធ័ព្រឹត្តការណ៏សំខាន់ៗរបស់ជាតិ ដូចជាការបានផលិត កម្មវិធីផ្សព្វផ្សាយពាក់ពន្ធ័ ដំណេីរឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប​ ASEM លេីកទី១៣ នាចុងខែវិច្ឆិកា ឆ្នាំ២O២១ នេះ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំ។ ទន្ទឹមនេះក៏បានផ្សព្វផ្សាយអំពីការត្រៀមលក្ខណះ របស់រាជរដ្ឋាភិបាល ក្នុងការបេីកឡេីងវិញនូវវិស័យសំខាន់ៗមួយចំនួន ដែលរួមមានវិស័យទេសចរណ៏ ផងដែរ ។

ឆ្លងតាមលទ្ធផលនៃកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀ់វ កាញារីទ្ធ បានកោតសរសេីរ និងវាយតំលៃខ្ពស់ ចំពោះជោគជ័យការងារ​របស់ អគ្គនា យកដ្ឋានទាំង៥ ក៏ដូចជាតាមបណ្តាផ្នែក និងជំនាញនានា ដែល ឯកឧត្តម លោក ជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកអនុវត្តន៏ បានប្រឹងប្រែងបំពេញ ក្នុងរយ:១សប្តាហ៏មកនេះ ហេីយបានជម្រុញលេីកទឹក​ចិត្តអោយបន្ត បំពេញរាល់ភារកិច្ចការងារ បានទទួលលទ្ធផលផ្លែផ្កាថ្មីៗ ទៀត ដេីម្បីធ្វេី យ៉ាងណាបំរេី​ដល់ការផ្សព្វផ្សាយព័ត៌មាន កាន់តែទូលំទូលាយ ជូនទៅដល់ ប្រជាពលរដ្ឋ ។

​ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំដល់ប្រពន្ធ័ផ្សាយ របស់ជាតិទាំង៣ អង្គភាព ត្រូវចុះថត សរសេរផ្សព្វផ្សាយអោយបានទូលំទូលាយ ពីពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ទោះបីរាជរដ្ឋាភិបាលសម្រេចផ្អាករៀបចំពិធីនេះក៏ដោយ ប៉ុន្តែនៅតាមបណ្តាទីវត្តអារាមនានា នៅតែទទួលទយ្យទាន និង ចង្ហាន់ សម្រាប់វេរប្រគេនដល់ព្រះសង្ឃ តាមបរិបទថ្មីនៃជំងឺកូវីដ-១៩ ដោយត្រូវ អនុវត្តន៏តាមការណ៏ណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល តាម រយ:ការផ្តល់ជាព័ត៌មាន ពាក់ពន្ធ័ពីរបៀប ប្រគេន និងទទួលទយ្យទាន រួមទាំង បង្ហាន់ សម្រាប់ប្រគេនដល់ព្រះសង្ឃ ។

ទន្ទឹមនេះ ក៏ត្រូវបន្ត ផ្សព្វផ្សាយពីការគាំ ពារ ក៏ដូចជាការលេីកទឹកចិត្ត ដល់យុវជន ដែលមានគំនិតឆ្នៃប្រឌិតថ្មីៗ យក មកធ្វេីការផ្សាយអោយបានទូលំទូលាយ ពីស្នាដៃរបស់ សិស្ស និស្សិត កម្ពុជាដែលបានធ្វេីនូវអ្វីថ្មីៗ នាពេលបច្ចុប្បន្ន និងបន្តទៅមុខបន្ថែមទៀត នូវអ្វីដែលថ្មី មានប្រយោជន៏ ដល់សង្គមជាតិ ហេីយអាចជាការបេីកឱកាសស្វែងរកអ្នកវិនិយោគ ចូលរួមឧបត្ថម្ភគាំទ្រ នូវរាល់ស្នាដៃ ឆ្នៃប្រឌិតរបស់យុវជន ដែលមានគំនិតបង្កេីតនូវអ្វីៗដែលថ្មី ៕

Filed in: ព័ត៌មានជាតិ