ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឆ្លើយតបទៅនឹងការចុះផ្សាយករណីលេងល្បែងស៊ីសងជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចព្រៃចំការស្វាយចន្ទីរ ឃុំថ្មពូន ស្រុកព្រៃឈរ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឆ្លើយតបទៅនឹងការចុះផ្សាយករណីលេងល្បែងស៊ីសងជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចព្រៃចំការស្វាយចន្ទីរ ឃុំថ្មពូន ស្រុកព្រៃឈរ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តកំពង់ចាម:ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាម សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមជ្រាប ថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី  មានបណ្តាញសារព័ត៌មាន គេហទំព័រ 89ជាយដែន ដែលមានខ្លឹមសារថា (មានការលួចលេងល្បែង ស៊ីសង ជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចព្រៃចំការស្វាយចន្ទីរ ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
បន្ទាប់ ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់អធិការនគរបាលស្រុកព្រៃឈរ , កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពូន ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ក្នុងនោះក៏មានវត្តមាន អ្នកសារព័ត៌មានគេហទំព័រ 89ជាយដែនចុះទៅជាមួយសមត្ថកិច្ចផ្ទាល់ នៅក្នុងព្រៃចំការស្វាយចន្ទីរ ចំណុចអណ្តូងឈើខ្មៅ ស្ថិតក្នុងភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ដោយភូមិសាស្ត្រស្មុគ្រស្មាញ ផ្លូវពិបាកធ្វើដំណើរ ចំងាយពីភូមិប្រហែល៨ គីឡូម៉ែត្រ និងច្រកចូលទៅចំណុចលួចលេងល្បែងប្រហែល ២គីឡីម៉ែត្រទៀត ត្រូវបានក្រុមអ្នកលួចលេងល្បែងទាំងអស់នោះ រត់គេចខ្លួនតាមចំការចេកបាត់អស់ មុនពេលកម្លាំងសមត្ថិកិច្ចចុះដល់ ដោយគ្មានបន្សល់ទុកនូវវត្ថុតាងអ្វីឡើយ ។

តាមការបំភ្លឺ ពីប្រជាពលរដ្ឋដែលមានចំការនៅក្បែរនោះបានបញ្ជាក់ថា នៅចំណុចខាងលើនេះ ពិតជាមានការលួចលេងល្បែងជល់មាន់ ពិតប្រាកដមែន តែជាលក្ខណៈលួចណាត់ជួប លេងម្តងម្កាល តែប៉ុណ្ណោះ មិនមានជាលក្ខណៈសង្វៀនឡេីយ ។

ផ្អែក តាមការពិនិត្យស្ថានភាពទីតាំងល្បែងជល់មាន់នេះ សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជាកន្លែងដែលក្រុមអ្នកញៀនល្បែងណាត់ជួបគ្នាប្រជល់មាន់ក្នុងទ្រោងទ្រាយតូចតាច (មួយ ឬ ពីរគូ) និងចល័តក្នុងភូមិសាស្ត្រឃុំ ស្រុកខាងលើប៉ុណ្ណោះ មិនមែនជាសង្វៀនជល់មាន់ទ្រោងទ្រាយធំនោះទេ។

ចំពោះ ករណីខាងលើនេះ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកព្រៃឈរ បានចាត់តាំងលោកអធិការរង ០១រូប ទទួលដឹកនាំ ពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ដាក់កម្លាំងឃ្លាំមើល ត្រួតពិនិត្យទីតាំងខាងលើនេះ ជាប់ជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចលេងល្បែងស៊ីសងខុសច្បាប់បន្តទៀត ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នើសុំភ្នាក់ងារសារព័ត៌មាន សូមមេត្តាសហការចង្អុលបង្ហាញមុខសញ្ញាសង្ស័យ ឬភស្តុតាងដាក់បន្ទុក ជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការអនុវត្តគោលការណ៍ជំនាញ និងនីតិវិធី។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមដែលតែងសហការផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្រ្តទឹកដីខេត្តកំពង់ចាម យើងខ្ញុំនឹងខិតខំពង្រឹងសមត្ថភាពជំនាញក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ពិសេសការសម្ងាត់ជូនគ្រប់ប្រភពដែលបានផ្ដល់ព័ត៌មាន និងសូមអំពាវនាវឲ្យគ្រប់ប្រភពផ្ដល់ព័ត៌មានទាំងអស់ មេត្តាជួយសហការរក្សាការសម្ងាត់ផ្ទាល់ខ្លួន ដើម្បីឱ្យសមត្ថកិច្ចអនុវត្តវិធានការជំនាញប្រកបដោយប្រសិទ្ធភាពខ្ពស់ សូមធ្វេីការទំនាក់ទំនងមកក្រុមការងារ ប្រតិកម្មរហ័ស តាមរយៈ លេខទូរស័ព្ទ   015 727 337 និងលេខ 069 988 833 ៕

Filed in: ព័ត៌មានជាតិ