ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​អង្គារ ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​របស់ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ការងារ​ដូចខាងក្រោម​÷
១-​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​មហាវិថី ព្រះ​នរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស តីរវិថី ព្រះស៊ីសុវត្ថិ ផ្លូវ​លេខ ៩០ ៩២ ៩៦ ៤៧ ១៥ ១០៦ ១០៨ ៩០០ ៩៣ ៧០ ៧២ ៥ ៤៧ ៧៤ ៧៦ ៨០ ៨៦ ផ្លូវជាតិ​លេខ​៥ ផ្លូវ​បេតុង​ទី​១ ២ ៣ ១៧២ ១៧៤ ១៤៤ ១៤៨ ១៣៦ ១៣ ជា​លទ្ធផល​÷
– ចាក់សោរ​កង់​រថយន្ត​ទុក​នៅ​នឹង​កន្លែង​ចំនួន ០១​គ្រឿង​
– ស្ទូច​រថយន្ត​ចំនួន ០០​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។​
២-​ដាក់​កម្លាំង​ល្បាត និង​ពួនស្ទាក់​តាម​គោលដៅ​ឃាត់​រថយន្ត​ធុន​ធំ​ចូល​រា​ធានី​ភ្នំពេញ​ខុស​ម៉ោង​កំណត់ និង​តាមតម្រាយ​ផ្លូវ​ហាមឃាត់​បាន​ចំនួន ០១​គ្រឿង​។​
៣-​ដាក់​បទបញ្ជា​ឱ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ បញ្ជាការដ្ឋាន​ខណ្ឌ និង​ប្រជា​ការពារ​ខណ្ឌ ដាក់​កម្លាំង​ចុះ​ល្បាត និង​ដាក់​គោលដៅ​ពួន​ស្ទាក់​ចាប់​ឃាត់​ទុក​រថយន្ត ម៉ូតូ កែ​បំពង់​សំឡេង​ខុស​លក្ខណៈ​បច្ចេកទេស ដែល​បណ្តាល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​តាមតម្រាយ​ផ្លូវ​ដែល​បាន​ឆ្លងកាត់​បាន​ម៉ូតូ​ចំនួន ០០​គ្រឿង​។​
៤-​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើងគោក​នៅ​គោលដៅ​វិមានឯករាជ្យ​ឃាត់​ក​ម៉តូ​ចំនួន ០០​គ្រឿង​។​
៥-​បន្ត​ចុះ​ផ្សពផ្សា​យ​ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​លេខ​៥ ចាប់​ពី​ផ្លូវ​លេខ​១១០ ដល់​ផ្លូវ​លេខ​១៤៨ ជា​លទ្ធផល បាន​ចូលរួម​ស្ម័គ្រចិត្ត​កាត់​សុះ​យ៉ាប​ដោយ​ខ្លួនឯង​មាន​ចំនួន ០៣​ទីតាំង​។​
៦-​ប្រមូល​ជនអនាថា​មក​យក​សំណាក និង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ បាន​ចំនួន ០០​នាក់​។​
៧-​ចុះ​ផ្សព្វផ្សាយ​សេចក្តីសម្រេច​លេខ ២៧៣/២១ សសរ ចុះ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ហាម​មិន​ឱ្យមាន​ការជួបជុំ​ហាត់ប្រាណ​នៅ​លើ​សួន CDC សួន​វិមានឯករាជ្យ សួន​នាគ​បាញ់​ទឹក និង​សួន​មុខ​ព្រះបរមរាជវាំង រហូត​ដល់​សួន​មុខ​ផ្សារ​រាត្រី ជា​លទ្ធផល​÷ ប្រជាពលរដ្ឋ​បាន​ចូលរួម​អនុវត្ត​តាម​សេចក្តីណែនាំ ការផ្សព្វផ្សាយ​របស់​ក្រុមការងារ និង​បាន​វិល​ត្រឡប់​ទៅផ្ទះ​វិញ​៕

Filed in: ព័ត៌មានជាតិ