ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឃាត់ខ្លួន​ជនសង្ស័យ ០២ ក្រុម​មាន​ចំនួន​១០​នាក់ ក្រោយបង្កហិង្សារហូតដល់ជនរងគ្រោះត្រូវបាត់បង់ជីវិត ខណៈពេលបញ្ជូនមកមន្ទីរពេទ្យ

ឃាត់ខ្លួន​ជនសង្ស័យ ០២ ក្រុម​មាន​ចំនួន​១០​នាក់ ក្រោយបង្កហិង្សារហូតដល់ជនរងគ្រោះត្រូវបាត់បង់ជីវិត ខណៈពេលបញ្ជូនមកមន្ទីរពេទ្យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​០៨:៣០​នាទី នៅ​ចំណុច​ភូមិ​ព្រែក​តា​តន់​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសា​រ​មរណៈភាព​នៃ​ជនរងគ្រោះ​០១​ករណី​និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​០២​ក្រុម​មាន​ចំនួន​១០​នាក់​មកកាន់​ស្នងការដ្ឋាន​។​

1-​ឈ្មោះ ថាវ វុត្ថា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​
២-​ឈ្មោះ សែម វិរ​: ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អញ្ចាញ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​
៣-​ឈ្មោះ មាស​គ្រឹ​ស្នា ហៅ​បារាំង ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​
៤-​ឈ្មោះ វី ចិន្តា ហៅ​ខ្មៅ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រាង​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង​។​
៥-​ឈ្មោះ ដៀប សុខ​ឡេង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​
៦-​ឈ្មោះ លី ថុ​នា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​គោក​ក្តួច​ឃុំ​តាពូង​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង​។​
៧-​ឈ្មោះ សុក ប៊ុន​ទិត្យ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​
៨-​ឈ្មោះ វ៉ាន់ ហុក​ហេង ហៅ​ស្រួច ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​
៩-​ឈ្មោះ ឆិល ឡង់ឌី ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​
១០-​ឈ្មោះ សឺ​ន សិទ្ធិ​សក័ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​២​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​

👥​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល​២២:៤០​នាទី​នៅ​ចំណុច​ក្រុមទី​២២ ភូមិ​អញ្ចាញ​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជនសង្ស័យ​ទាំង​០២​ក្រុម​ខាងលើ​បាន​ធ្វើ​សកម្មភាព​ប្រើប្រាស់​កាំបិត​ដំបង និង​ដុំថ្ម​កាប់​វាយ និង​គប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ អ៊ាង វិសាល ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បណ្តាលឲ្យ​ស្លាប់​នៅពេល​ដែល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ៕

📍​វត្ថុតាង​ដកហូត​រួមមាន​៖
-​ដំបង​ដែក​មាន​រាង​បួន​ជ្រុង​ប្រវែង​៧០​សង់ទីម៉ែត្រ ០១ ដើម​
-​កាំបិតដែក​មានដង​ឈើ​ប្រវែង​៩០​សង់ទីម៉ែត្រ​០១​ដើម​
-​ម៉ូតូ​ម៉ាក​ហុងដា​វេវពណ៌​សគ្មាន​ស្លាក​លេខ​ចំនួន​០១​គ្រឿង​

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕
​

Filed in: ព័ត៌មានជាតិ