ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម​វេង​សាខុន​ប្រធាន​ក្រុមការងា​ររាជរដ្ឋាភិបា​ល​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ​អញ្ជើញ​ចុះ​មក​ពិនិត្យ​សកម្មភាព​ត្រៀម​រៀបចំ​ចត្តា​ឡី​ស័ក​ថ្មី​

ឯកឧត្តម​វេង​សាខុន​ប្រធាន​ក្រុមការងា​ររាជរដ្ឋាភិបា​ល​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ​អញ្ជើញ​ចុះ​មក​ពិនិត្យ​សកម្មភាព​ត្រៀម​រៀបចំ​ចត្តា​ឡី​ស័ក​ថ្មី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​សៅរ៍ ១២​រោច ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​កំពង់សៀម​និង​ស្រុក​ជើងព្រៃ​ខេត្ត​កំពង់ចាម​ព្រម​ជាមួយ​សហការី​នៃ​សមាជិក​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ​បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​សកម្មភាព​ត្រៀម​រៀបចំ​ចត្តា​ឡី​ស័ក​ថ្មី​ដែល​នឹង​ត្រូវ​យក​ស្នាក់ការ​គណបក្ស​ស្រុក​តំបែរ​នេះ​ធ្វើ​តែ​ម្តង​និង​បាន​នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ​មួយចំនួន​ទៀត​មក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។​មានមតិ​សំណេះសំណាល​ក្នុងខណ​:​នេះ​ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ស្រុក​លោកគ្រូ​អ្នក​គ្រូពេទ្យ​និង​កងកម្លាំង​ទាំងអស់​ដែល​កំពុង​បម្រើការ​នៅ​ស្រុក​តំបែរ​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​មើលថែទាំ​ប្រជាពលរដ្ឋ​យើង​នៅ​ទូទាំង​ស្រុក ជា​ពិសេស​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩ នេះ​តែម្តង​។

​ឆ្លៀត​យក​ឱកាស​នេះ លោក​ជា​ថ្មី​ម្តងទៀត​បាន​ក្រើន​រំលឹង​មន្ត្រី​សុខាភិបាល​ស្រុក​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ទ្វេដង បន្ត​ផ្សព្វផ្សាយ​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក្រសួង​សុខាភិបាល និង​ជា​ពិសេស​ត្រូវ​អនុវត្ត ៣​កុំ ៣​ការពារ ដើម្បី​រួម​គ្នា​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ នេះ​ឱ្យមាន ប្រសិទ្ធភាព​។

​ចំពោះ​ទីតាំង​ចត្តា​ឡី​ស័ក​ថ្មី​នេះ លោក​បាន​ណែនាំ​ឲ្យ​អភិបាលស្រុក លោក​ប្រធាន មន្ទីរពេទ្យបង្អែក​ស្រុក និង​កងសន្តិសុខ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​មើល​ការខុសត្រូវ​លើ​សន្តិសុខ សណ្តាប់​ធ្នាក់ អនាម័យ ថ្នាំសង្កូវ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​ដែល​នឹង​មក​សម្រាក​ព្យាបាល​នៅ​ទី​នេះ​ឲ្យបាន​ល្អ ជាពិសេស​ស្បៀង​ដែល​ទុក​សម្រាប់​បងប្អូន ត្រូវ​ចែក​ជូន និង​ប្រើប្រាស់​ឲ្យបាន​សមស្រប ចំ​គោលដៅ តម្លាភាព និង​មាន​ប្រសិទ្ធភាព ចៀសវាង​មាន​បាតុភាព​អវិជ្ជមាន​។​

​សូម​ជម្រាប​ជូន​ថា គ្រឿងឧបភោគ បរិភោគ​ដែល​បាន​យក​មក​ជូន​នា​ថ្ងៃនេះ​មាន ៖ ប៉ៅ​អ៊ី​បត់ ១០០ ភួយ ១០០ មុង ១០០ ខ្នើយ ១០០ មី ៣០០​កេះ ត្រីខ ៣០០​យួរ អង្ករ ៣០០​បាវ អា​កុល ៣០០​លីត្រ និង​ម៉ាស ៥​កេះ សរុប​ទឹកប្រាក់ ៨ ៨០០​ដុល្លារ និង ១ ២៥០ ០០០ រៀល​។​

​ក្នុងខណ​:​នេះដែរ ដើម្បី​ត្រៀម​បំរុង​ទុក​ដោះស្រាយ​ការងារ​បន្ទាន់​ចំពោះមុខ​តាម​ការចាំបាច់ ឯកឧត្តម​ប្រធាន​ក្រុមការងារ និង​សហការី​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​បន្ថែម​ចំនួន​២២​លាន​រៀល​ទៀត​។​ដោយឡែក​ក្រុម​ប្រឹក្សា​ស្រុក​ទទួលបាន ១ ០០០ ០០០ រៀល​ផង​ដែរ​៕​សហការី​
​

Filed in: ព័ត៌មានជាតិ