ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​បទល្មើស​នេសាទ​បាន​កើតឡើង​ពេញបន្ទុក​ស្របពេល​ដែល​មន្ត្រីជលផល​មួយចំនួនធំ កំពុងតែ​រង​ចាំមើល​ការតែងតាំង​នាយខ​ណ្ទ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ​

​បទល្មើស​នេសាទ​បាន​កើតឡើង​ពេញបន្ទុក​ស្របពេល​ដែល​មន្ត្រីជលផល​មួយចំនួនធំ កំពុងតែ​រង​ចាំមើល​ការតែងតាំង​នាយខ​ណ្ទ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពង់ធំ ៖ បទល្មើស​នេសាទ​បាន​កើតឡើង​ពេញបន្ទុក​ស្របពេល​ដែល​មន្ត្រីជលផល​មួយចំនួនធំ កំពុងតែ​រង​ចាំមើល​ការតែងតាំង​នាយខ​ណ្ទ​រដ្ឋបាល​ជលផល​ថ្មី ។​

​ដូច​រង់ចាំ​អ៊ុត​គ្រប់​អាប៉ោង ដោយមាន​មាត់ចាបមាត់ព្រាប ទស្សន៍ទាយ​ដូច​ហោរ៉ា​គ្មាន​ក្បួន ថា​អ្នកនេះ​ឡើង អ្នក​នោះ​ឡើង បែប​ជា​មេ​ឈ្មួញ​បង្កើត​បទល្មើស​បាន​កើត​ឡើង​ពេញបន្ទុក ដែល​ត្រូវបាន​គេ​ដឹងថា លោក ស៊ិន សុ​ភី នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ឃុំ​ផាត់​សណ្តាយ បាន​ឃុបឃិត​ជាមួយ​អ្នក​ដាក់​បទល្មើស​ពេញ​ផ្ទៃ​ទឹក ។​

​ជាក់ស្តែង​បទល្មើស​នេសាទ ដែល​បាន​បំផ្លាញ​ធនធាន​មឆ្ឆា​ជាតិ បាន​លើកឡើង​ដូចជា របាំង​រាប់រយ លុក មាន​ទាំង​សាច់​សារ៉ូ សាច់​ក្រហម សាច់​ខៀវ អ៊ួន​ក្រឡាញឹ​កពាស​ពេញ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ឃុំ​ផាត់​សណ្ដាយ​ស្រុក កំពង់ស្វាយ ខេត្ត​កំពង់ធំ ដែល​ត្រូវបាន​គេ​ដឹងថា ប្រព័ន្ឋ​ឃុបឃិត​គ្នា​នេះ ត្រូវបាន​អនុវត្ត​ជា​រៀងរាល់ឆ្នាំ ជាមួយ​ថៅកែ​ទិញ​ត្រី ឈ្មោះ ចែ​អ៊ី ប្រពន្ឋ​លោក ហេង ម​នោ មេឃុំ​ផាត់​សណ្តា​យ ។​

​យោងតាម​សេចក្តីរាយការណ៍ ពី​ប្រជា​នេសាទ​បាន​បញ្ជាក់​ច្បាស់​ថា បាន​បង់លុយ​ជូន​នាយ​សង្កាត់ នាយផ្នែក ដែល​ជា​ថ្នូរ​មិន​បង្ក្រាប​បទល្មើស នៅ​ចំណុច​ជ្រោយ​វាលវែង មក​ដល់​ដងទង់ គឺ​មានឈ្មោះ កង​ស៊ី ជា​អ្នក​ដាក់​បទល្មើស​ខ្នាត​ធំ​ជាងគេ​រាប់ និង​ជា​អ្នក​ប្រមូល​លុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន​ក្នុង​ក្របខណ្ទ និង​ក្រៅ​ក្របខណ្ទ​។​

​មិនតែប៉ុណ្ណោះ​លោក​ស៊ិន សុ​ភី នាយ​សង្កាត់ បានអនុញ្ញាត​ឲ្យ ចែ​អ៊ី ប្រពន្ឋ​លោក​ហេង ម​នោ មេឃុំ​ផាត់​សណ្តា​យ ដាក់​បទល្មើស​ជាង​១០​ទូក​នៅ​ចំនុច​ក្រឡុក​បាយក្អែក ចំណុច​មាត់​បាយ​ចេស ឡើងមក​ខាងលិច​រហូត​ដល់​មកទ្ធា​របឹង គឺ​មានឈ្មោះ សឺ​ង ឈ្មោះ លាន ឈ្មោះ ថា ឈ្មោះ ឃឿន​លើ ឈ្មោះ លាង ឈ្មោះ ស៊ង ឈ្មោះ អ៊ូ​ក ឈ្មោះ ហ៊ាង ឈ្មោះ ថា​ធា ឈ្មោះ ទី និង​ឈ្មោះ​ឆេង ដាក់​វែង​ជាង​គេ​នៅ​ចំណុច​បា​ទាល់ បា​កោង ។​

​សូមបញ្ជាក់​ថា អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ​ទាំងអស់ បានរួម​គ្នា​កសាង​ប្រព័ន្ឋ​សុវត្តិភាព ជាមួយ​ជំនាញ​រដ្ឋបាល​ជលផល ទាំង​ផ្នែក ទាំង​សង្កាត់ ដើម្បី​រួមគ្នា​បំផ្លាញ​ធនធាន​មច្ឆា​ជាតិ​ជា​រៀងរាល់ឆ្នាំ បានធ្វើអោយ​មច្ឆា​ជាតិ​ទាំង​តូច​ទាំង​ធំ​រលាយបាត់​អស់​បន្តិច​ម្ដង​បន្តិច​ម្ដង​រហូត​ផុត​ពូជ​ក៏​ថា​បាន សូម្បី​តែ​ឡូត៍​អភិរក្ស​សម្រាប់​ទុក​ពូជ​ត្រី​អោយ​ពង​កូន​ក៏​គ្មាន​ត្រី​ដែរ រហូតដល់​ថ្នាក់ ប្រជាពលរដ្ឋ​យល់​ថា ថៅកែ​ឡូត៍​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប បច្ចុប្បន្ន​គឺជា​ជំនាញ​ជលផល​ហ្នឹងហើយ ។​

​ទាក់ទិន​ទៅ​និង​បញ្ហា​ចោទប្រកាន់ថា លោកនាយ​សង្កាត់ ផាត់​សណ្តាយ បាន​បណ្តែតបណ្តោយ មិន​ខ្វល់​និង​ការបង្ក្រាប និង​ខ្វល់​និង​ការវិនាស​ធនធាន​មឆ្ឆា​ជាតិ​នេះ គឺ​អង្គភាព​សារព័ត៌មាន បាន​ព្យាយាម​ធ្វើ​ការទំនាក់ទំនង តែ​ទូរស័ព្ទ​ពុំ​អាច​ទាក់ទង​បាន ក្នុងនោះ​ក៏​មាន​ការ​សំណូមពរ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ថា សុំ​ឲ្យ​អភិបាល​ខេត្ត​កំពង់ធំ​ដែលជា​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស​ធនធានធម្មជាតិ​និង​បទល្មើស​នេសាទ ជួយ​ការពារ​ធនធាន​មច្ឆា​ជាតិ ដើម្បី​ការពារ​ឲ្យ​ត្រី​ពង​កូន​ក្នុង​រដូវ​បិទ​នេសាទ​នេះ​ផង ៕
​អង្គភាព​យើងខ្ញុំ​រងចាំ​ការបកស្រាយ​ពី​សាមី​ពាក់ព័ន្ធ​រៀងរាល់​ម៉ោង​ធ្វើការ​

Filed in: ព័ត៌មានជាតិ