ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ស្ត្រី​ម្នាក់​ស្រែក​ទ្រហោយំ​ដោយ​ចោទ​លោក​ស្នងការរង​នគរបាល​ខេត្ត​ប៉ៃលិន​ថា ហៅ​ប្តី​គាត់​ទៅ​ផឹកស៊ី​នៅ​ក្នុង​ចំការ​របស់​ខ្លួន ដូច​ហៅ​ទៅ​ឱ្យ​គេ​វាយ​សម្លាប់​

ស្ត្រី​ម្នាក់​ស្រែក​ទ្រហោយំ​ដោយ​ចោទ​លោក​ស្នងការរង​នគរបាល​ខេត្ត​ប៉ៃលិន​ថា ហៅ​ប្តី​គាត់​ទៅ​ផឹកស៊ី​នៅ​ក្នុង​ចំការ​របស់​ខ្លួន ដូច​ហៅ​ទៅ​ឱ្យ​គេ​វាយ​សម្លាប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់ ស្រែក​ទ្រហោយំ ដោយ​ចោទប្រកាន់​លោក​ស្នងការរង​នគរបាល​ខេត្ត​ប៉ៃលិន​ថា បាន​ទូរស័ព្ទ ហៅ​ប្តី​របស់​ខ្លួន​ទៅ​ផឹកស៊ី​នៅក្នុង​រោង​ដី​ចំការ​របស់​គាត់ ដែល​នៅ​ក្បែរ​គ្នា តាំងពី​ម៉ោង​៦​ល្ងាច រហូតដល់​វេលា​ម៉ោង​១០​យប់ ស្រាប់តែ​ទូរស័ព្ទ​ហៅ​ទៅ​យក​ប្តី ដោយ​ប្រាប់ថា​មិន​ស្រួលខ្លួន ។ ពេល​គាត់​ទៅ​ជិត​ដល់​កន្លែងកើតហេតុ គាត់​ឮ​សម្លេង​ប្តី​ស្រែក​យ៉ាង​ខ្លាំងៗ ឱ្យ​គេ​ជួយ លុះ​ទៅដល់​ភ្លាម​ឃើញ​ប្តី​រង​របួសក្បាល​ផ្នែក​ខាងក្រោយ​ធ្ងន់ធ្ងរ ដេកស្លាប់​ក្នុង​ថ្លុកឈាម​បាត់ទៅហើយ ។ ក្នុង​ហេតុការណ៍​នេះ គេ​សង្ស័យថា ជា​ករណី​ឃាតកម្ម ដោយ​កម្លាំង​នគរបាល​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ខណ​:​លោក​ស្នងការរង​បាន​ឆ្លើយ​បំភ្លឺ​ថា ជន​រងគ្រោះ​ដួល​ធ្លាក់​ពីលើ​ស្ពានថ្ម​រងរបួស​ស្លាប់​ដោយ​ខ្លួនឯង ។

​ហេតុការណ៍​បុរស​ម្នាក់​ដេកស្លាប់​នៅលើ​ស្ពានថ្ម​ដីចំការ​លោក​ស្នងការរង​ដោយ​សង្ស័យ​ជា​ករណី​ឃាតកម្ម​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​យប់​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០២១ ស្ថិត​លើ​ដី​ចំកា​រលោក សោម ប៉ិ​ម ស្នងការរង​នគរបាល​ខេត្ត​ប៉ៃលិន ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ពៅ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ប្រពន្ធ ឈ្មោះ សំ អឿន អាយុ​៤៩​ឆ្នាំ មានកូន​៤​នាក់​ក្នុង​បន្ទុក ស្រី​២ ប្រុស​២ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

​ចំណែក​ជនសង្ស័យ​ម្នាក់ ត្រូវបាន​នគរបាល​ឃាត់ខ្លួន មាន ឈ្មោះ យឹម ខេង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​កម្មករ​ទឹកស្អាត រស់នៅ​ភូមិ​ក្បាល​ព្រលាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ ឈ្មោះ សំ អឿន បាន​អះអាង​ឱ្យដឹងថា ៖ កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០២១ លោក សោម ប៉ិ​ម ស្នងការរង​នគរបាល​ខេ ត្តប៉ៃ​លិន ដែល​មាន​ដីចំការ​នៅជាប់​នឹង​ផ្ទះ​របស់​ខ្លួន បាន​ទូរស័ព្ទ​ហៅ​ប្តី​គាត់​ទៅ​ជួបជុំ​មិត្តភក្តិ ដើម្បី​ផឹកស៊ី​នៅ​កន្លែង​ខ្យុ​ស​ក្នុង​ដី​ចំការ​របស់​លោក​ស្នងកា​រ​រង ។ គាត់​បន្ត​ទៀត​ថា ក្រោយ​ពេល​ប្តី​គាត់​ទៅ​ផឹកស៊ី​ទីនោះ​តាំងពី​ល្ងាច រហូតដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល ឃើញ​លោក សោម ប៉ិ​ម ស្នងការ រង ទូរស័ព្ទ​ហៅ​ឱ្យ​គាត់​ជា​ប្រពន្ធ​ទៅ​យក​ប្តី ដោយ​ប្រាប់ថា មិន​ស្រួលខ្លួន ។ ពេលនោះ​គាត់​ក៏​រត់ចេញ​ពី​ផ្ទះ​យ៉ាង​លឿន លុះ​ទៅ​ជិត​ដល់​កន្លែងកើតហេតុ​ក្នុង​ដីចំការ​លោក​ស្នងការរង ស្រាប់តែ​ឮ​សម្លេង​ប្តី​របស់​ខ្លួន​ស្រែកយំ​យ៉ាង​ក្រលួច​ឱ្យគេ​ជួយ ស្របពេល​នោះ​គាត់​ជាប់ផុង​ស្បែកជើង​ព្រោះ​ភ្លៀង​ធ្លាក់​ខ្លា ង ក៏​ខំប្រឹង​ដក​ជើង​ចេញ បន្តរ​ត់​ទៅ​ដល់​លើ​ស្ពានថ្ម ឃើញ​ប្តី​របស់​ខ្លួន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ដោយមាន​ស្នាមរបួស​បែកក្បាល​ផ្នែក​ខាងក្រោយ​ធ្ងន់ធ្ងរ ហូរឈាម​ជោក​តែម្តង ។

​ស្ត្រី​ខាងលើ ក៏​បាន​សំណូមពរ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន​ប្តី​របស់​គាត់ ខណ​:​ដែល​លោកស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ទូរស័ព្ទ​ហៅ​ប្តី​ខ្លួន​ឱ្យ​ទៅ​ផឹកស៊ី​សម័យ​កូវី​ដ​១៩ ដែល​គេ​ហាម​មាន​ការជួបជុំ ដូច​ជា​ហៅ​ឱ្យ​គេ​វាយ​សម្លាប់​ប្តី​របស់​ខ្លួន ទុកឱ្យ​គាត់​រស់នៅ​មេម៉ាយ​មាន​កូន​៤​នាក់​ក្នុង​បន្ទុក ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក សោម ប៉ិ​ម ស្នងការរង​នគរបាល​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ៖ ខាង​លោក​មិន​បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ឱ្យ​ទៅ​ផឹកស៊ី​នៅលើ​ខ្យុ​ស​ក្នុង​ដី​ចំការ​របស់​ខ្លួន​ឡើយ គឺ​ជនរងគ្រោះ​ទៅ​ចូលរួម​ផឹកស៊ី​ខ្លួនឯង ហើយ​លោក​ក៏​បិទ​ទូរស័ព្ទ​ភ្លាមៗ ដោយ​ប្រាប់ថា កំពុង​ជាប់រវល់ ព្រោះ​មាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចុះទៅ​ពិនិត្យ​កន្លែងកើតហេតុ 1

Filed in: ព័ត៌មានជាតិ