ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោក ហ៊ុន ម៉ា​នី និង​ក្រុមការងារ​កោតសរសើរ​នូវ​ការលះបង់​របស់​កងរាជអាវុធហត្ថ​ក្នុង​ការការពារ​សន្តិភាព សន្តិសុខ និង​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ទាំង​ក្នុង​ដំណាក់កាល​មុន និង​អំឡុងពេល ផ្ទុះ​ការឆ្លង​រាលដាល​នៃ​ជំងឺ កូវី​ដ​-១៩

លោក ហ៊ុន ម៉ា​នី និង​ក្រុមការងារ​កោតសរសើរ​នូវ​ការលះបង់​របស់​កងរាជអាវុធហត្ថ​ក្នុង​ការការពារ​សន្តិភាព សន្តិសុខ និង​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ទាំង​ក្នុង​ដំណាក់កាល​មុន និង​អំឡុងពេល ផ្ទុះ​ការឆ្លង​រាលដាល​នៃ​ជំងឺ កូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នា​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០២១ លោក ហ៊ុន ម៉ា​នី និង​ក្រុម​ការងារ​បាន​បន្ត​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​កងរាជអាវុធហត្ថ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការទទួល​បដិ​សណ្ឋារ​កិច្ច​ពី​សំណាក់​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មន្ត្រី​កងរាជអាវុធហត្ថ​ជាច្រើនរូប​។​

​សម្ភារៈ​ដែល​ត្រូវ​ប្រគល់ជូន​នាពេលនោះ​រួមមាន​អង្ករ​ចំនួន ១២,៥ តោន ត្រីខ​ចំនួន​១៣៧ កេស អាវ​ភ្លៀង​ចំនួន ៨០០ អាវ កូកាកូឡា​ចំនួន​២០០ កេស ទឹក​បាញ់សម្លាប់​មេរោគ​ចំនួន​២ ធុង វីតាមីន C ចំនួន​៥ កេស និង​កញ្ចប់​ថវិការ​មួយចំនួន​ផងដែរ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក ហ៊ុន ម៉ា​នី បានធ្វើការ​កោតស្ញប់ស្ញែង​នូវ​ការលះបង់​កម្លាំងកាយ​ចិត្ត​របស់​បងប្អូន​កងរាជអាវុធហត្ថ​ទាំងអស់​ដើម្បី​រួមចំណែក​ក្នុង​ការការពារ​សន្តិភាព សន្តិសុខ និង​សុខ​សុវត្ថិភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​មិន​ថា​ក្នុង​កាលៈទេសៈ​បែបណាក៏ដោយ​។ ជាពិសេស ក្នុង​ដំណាក់កាល​នៃ​ការឆ្លង​រាលដាល​នៃ​វីរុស​កូវី​ដ​–១៩ ដោយ​កងកម្លាំង​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ចំពោះមុខ និង​មិន​បាន​ចាត់ទុក​ហានិភ័យ​នៃ​ការឆ្លង​ជា​ឧបសគ្គ​ឡើយ​។​

​លោក ហ៊ុន ម៉ា​នី បន្តថា នៅពេលដែល​យើង​ទាំងអស់គ្នា​កំពុងតែជួបប្រទះ​ការលំបាក​ដោយ​វិបត្តិកូ​វីដ​–១៩ ប៉ុន្តែ​យើង​ពិតជា​មាន​ភព្វសំណាង​ដោយ​យើង​ទាំងអស់គ្នាទ​ទួលបាន​នូវ​ការការ​ពារ និង​ភាពកក់ក្ដៅ​ពី​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លៀសវៃ​របស់​សម្ដេច​តេជោ​។ ជាក់ស្ដែង​ការទទួលបាន​វ៉ាក់សាំង​របស់​បងប្អូន និង​ក្រុមគ្រួសារ​ព្រមទាំង​ការរក្សា​ប្រាក់បៀវត្ស និង​ការឧបត្ថម្ភ​ផ្សេងៗ​បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​មកលើ​បងប្អូន​កងកម្លាំង​របស់​យើង​។​

​សូមបញ្ជាក់​ថា ជា​បន្តបន្ទាប់ លោក ហ៊ុន ម៉ា​នី តែង​នាំយក​អំណោយ​ទៅ​ចែក​ជូន​បងប្អូន​កងកម្លាំងប្រដាប់អាវុ​ធ​គ្រប់​មុខសញ្ញា ដែល​បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​ខ្វាយខ្វល់​ពី​សុខទុក្ខ​របស់​បងប្អូន​ដែលជា​អ្នក​ឈរជើង​នៅ​ជួរមុខ​ក្នុង​ការការពារ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​។​

​

Filed in: ព័ត៌មានជាតិ