ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ឯកឧត្តម វេង សាខុន បង្ហាញ​ពី​លទ្ធផល​ពនៃ​ការនាំ​ចេញ​កសិផល​ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០២១

ឯកឧត្តម វេង សាខុន បង្ហាញ​ពី​លទ្ធផល​ពនៃ​ការនាំ​ចេញ​កសិផល​ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ដោយ​ផ្អែក​លើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) របស់​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស មាន​បរិមាណ​សរុប ៥ ៥៤៤ ៨៩៤,៨៧ តោន ទៅកាន់​ទិសដៅ ៦៦ ប្រទេស គឺ​មាន​ការកើនឡើង​ចំនួន ២ ៦២១ ៥៦៦,០៣ តោន​ស្មើនឹង ៨៩,៦៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ដែល​ទទួល​បាន​ត្រឹមតែ ២ ៩២៣ ៣២៨,៨៤​តោន​។ កសិផល​សំខាន់ៗ​ដែល​បាន​នាំ​ចេញ​មាន​ដូចខាងក្រោម​៖
១- ការនាំ​ចេញ​អង្ករ​
– បរិមាណ​អង្ករ​នាំ​ចេញ​មាន​ចំនួន ៣៤៣ ៤៤៧​តោន មាន​ការថយចុះ​ចំនួន ១០៤ ៧៥៦​តោន (-២៣,៣៧%) បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ៤៤៨ ២០៣​តោន​
– ការនាំ​ចេញ​អង្ករ​ក្នុង​ខែ​សីហា ឆ្នាំ​២០២១ មាន​ចំនួន ៣៣ ៥៨២​តោន កើនឡើង​ចំនួន ១១ ៤៥២​តោន (៥១,៧៥%) បើ​ធៀប​នឹង​ខែ​សីហា ឆ្នាំ​២០២០ ដែល​មាន​ចំនួន ២២ ១៣០​តោន​
– អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ២៤២ ៤៣២​តោន ស្មើនឹង ៧០,៥៩% អង្ករ​ស​គ្រប់​ប្រភេទ​មាន​ចំនួន ៩៤ ៤៤១​តោន ស្មើនឹង ២៧,៥០% និង​អង្ករ​ចំហុយ​មាន​ចំនួន ៦ ៥៧៤​តោន ស្មើនឹង ១,៩១%
– បរិមាណ​អង្ករ​បាន​នាំចេញ​ទៅ​កាន់​ទិសដៅ​សហភាព​អឺរ៉ុប​ចំនួន​២២​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៨៨ ២៧១​តោន (​ថយចុះ​ចំនួន ៦១ ៥៧៧​តោន ស្មើនឹង -៤១,០៩%) ទិសដៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ១៦៥ ៦១២​តោន (​កើនឡើង​ចំនួន ៦ ៣៥៩​តោន ស្មើនឹង ៣,៩៩%) ទិសដៅ​អាស៊ាន​ចំនួន ៧​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៣៥ ៥៥៣​តោន​(​ថយចុះ​ចំនួន ២៥ ៣៨០​តោន ស្មើនឹង -៤១,៦៥%) និង​ទិសដៅ​ដទៃ​ទៀត​ចំនួន​២២​ប្រទេស មាន​បរិមាណ​សរុប ៥៤ ០១១​តោន (​ថយចុះ​ចំនួន ២៤ ១៥៨​តោន ស្មើនឹង -៣០,៩០%)
– ក្រុមហ៊ុន​ដែល​បាន​នាំ​ចេញ​អង្ករ​មាន​ចំនួន ៥៩​ក្រុមហ៊ុន ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំ​ចេញ​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន​១០ មាន​រហូត​ដល់ ២៤៧ ៩០៣ តោន (៧២,១៨%) និង​ក្រុមហ៊ុន​៤៩​ដទៃ​ទៀត​បាន​នាំ​ចេញ​ត្រឹមតែ ៩៥ ៥៤៤​តោន (២៧,៨២%)​។​
២- ការនាំចេញ​ស្រូវ​
​ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០២១ ការនាំចេញ​ស្រូវ​មាន​ចំនួន ២ ៣៨៣ ១៥០​តោន ទៅកាន់​ប្រទេស​វៀតណាម (​មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ចំនួន ១ ៥៦៤ ៩៥២,៥២​តោន​) ដែល​មាន​ការកើនឡើង​ចំនួន ១ ១០១ ៤៣១​តោន (៨៥,៩៣%) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ១ ២៨១ ៧១៩​តោន​។​
៣- ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​
​ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២១ ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ មាន​ចំនួន ៣ ៦៣៦ ៤៩៥,៣៥​តោន កើនឡើង​ចំនួន ១ ១៦១ ៣៦៩,៥១​តោន ស្មើនឹង ៤៦,៩២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ២ ៤៧៥ ១២៥,៨៤​តោន ដែល​ក្នុងនោះ​រួមមាន​៖
– ចំណិត​ដំឡូង​មី​ក្រៀម​មាន​ចំនួន ១ ២៨៣ ៩០៣,១២​តោន (​កើនឡើង​ចំនួន ១២,១៧%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៨៥២ ៨០០​តោន ប្រទេស​វៀតណាម​ចំនួន ៤១១ ៤៥១,៥៦​តោន និង​ប្រទេស​ចិន​ចំនួន ១៩ ៦៥១,៥៦​តោន​
– ដំឡូង​មី​ស្រស់​មាន​ចំនួន ៤៦៩ ៣០០​តោន (​ថយចុះ​ចំនួន -៤,៦៦%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ចំនួន ៣៥៥ ៥៥០​តោន និង​ប្រទេស​ថៃ​ចំនួន ១១៣ ៧៥០​តោន​
– ម្ស៉ៅដំឡូង​មី​មានចំនួន ១៨ ៧០១,០៤​តោន (​កើនឡើង​ចំនួន ៦,៣៦%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ចំនួន ១៦ ៣៥៨,៦០​តោន ប្រទេស​ថៃ​ចំនួន ១ ៣៧៥,៨០​តោន ប្រទេស​អ៊ីតាលី​ចំនួន ៥០៨,៦៤​តោន សហរដ្ឋអាមេរិក ចំនួន ១៧០​តោន ប្រទេស​ណេ​ដឺ​ឡែ​ន​ចំនួន ១៥២​តោន និង​ប្រទេស​ប៊ែល​ហ្ស៉ិ​ក​ចំនួន ១៣៦​តោន​
– កាកសំណល់​ដំឡូង​មី​មាន​ចំនួន ៥ ៦៦៣,៥០​តោន (​ថយចុះ​ចំនួន -៣៤,២៥%) នាំចេញ​ទៅ​ប្រទេស​ចិន​
– គ្រាប់​ស្វាយចន្ទី​មាន​ចំនួន ៨៧៦ ៥២១,១៩​តោន (​កើនឡើង​ចំនួន ៣៤០,៦១%) នាំចេញ​ទៅ​ប្រទេស​វៀតណាម​ចំនួន ៨៦៩ ៥៤០​តោន ប្រទេស​ចិន​ចំនួន ៣ ៦៣៩,៥០​តោន ប្រទេស​ថៃ​ចំនួន ៣ ២៣០,៤០​តោន ប្រទេស​ជប៉ុន​ចំនួន ៤៣,៦៧​តោន ប្រទេស​ឥណ្ឌា​ចំនួន ១៧​តោន ប្រទេស​កូរ៉េ​ចំនួន ១៦,៨៨​តោន ប្រទេស​អារ៉ាប់​ចំនួន ១៤,៥១​តោន ប្រទេស​ណេ​ដឺ​ឡែ​ន​ចំនួន ៨,២១​តោន ប្រទេស​បង់​ក្លា​ដែស​ចំនួន ៧​តោន ប្រទេស​ឡាវ​ចំនួន ៤​តោន ប្រទេស​តូ​ហ្គោ​ចំនួន ០,០១​តោន និង​ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០១​តោន​
– គ្រាប់ពោត​មាន​ចំនួន ១៥២ ២០៤,១៩​តោន (​ថយចុះ​ចំនួន -២១,៣៨%) នាំចេញ​ទៅ​ប្រទេស​វៀតណាម ចំនួន ១០៩ ០៤០​តោន ប្រទេស​ថៃ​ចំនួន ៤២ ៣៥០​តោន កោះ​តៃវ៉ាន់​ចំនួន ៧៥១,១៩​តោន ប្រទេស​បង់​ក្លា​ដេស ចំនួន ៤២​តោន និង​ប្រទេស​កូរ៉េ​ចំនួន ២១​តោន​
– គ្រាប់​សណ្តែកបាយ​មាន​ចំនួន ២៣ ២៣០​តោន (​កើនឡើង​ចំនួន ៤៩៨,៧៧%) នាំចេញ​ទៅ​ប្រទេស​វៀតណាម​
– គ្រាប់​សណ្តែកសៀង​មាន​ចំនួន ១៩ ៨៨០,០៤​តោន (​កើនឡើង​ចំនួន ១០០%) នាំចេញ​ទៅ​ប្រទេស​វៀតណាម​ចំនួន ១១ ៩៣០​តោន ប្រទេស​ថៃ​ចំនួន ៧ ៩៥០​តោន និង​ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០៤​តោន​
– ផ្លែ​ចេក​ស្រស់​មាន​ចំនួន ៣១០ ១៨៣,២៨​តោន (​កើនឡើង​ចំនួន ៥៦,៧៩%) នាំចេញ​ទៅ​ប្រទេស​ចិន​ចំនួន ២៧២ ០២៣,៩៥​តោន ប្រទេស​វៀតណាម​ចំនួន ៣៧ ១៤៥,៣៣​តោន ប្រទេស​ជប៉ុន​ចំនួន ៥៣៣,៥២​តោន និង​ប្រទេស​សិង្ហ​បុរី​ចំនួន ៤៨០,៤៨​តោន​
– ផ្លែ​ក្រូចថ្លុង​មាន​ចំនួន ៣៤ ៩១៨,៤៤​តោន (​កើនឡើង​ចំនួន ១៣០,៤៨%) នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៣៤ ៨៥៤​តោន និង​ប្រទេស​វៀតណាម​ចំនួន ៦៤,៤៤​តោន​
– ផ្លែស្វាយ​ស្រស់​មាន​ចំនួន ១៦៣ ៨២៨,៥៥​តោន (​កើនឡើង​ចំនួន ២៥១,០៣%) នាំចេញ​ទៅ​ប្រទេស​វៀតណាម​ចំនួន ១៤០ ៩៥៦,៦៨​តោន ប្រទេស​ថៃ​ចំនួន ២២ ៤៦៩,២៨​តោន ប្រទេស​ចិន​ចំនួន ២១១,២២​តោន ប្រទេស​កូរ៉េ​ចំនួន ១២៤,៣៨​តោន ទីក្រុង​ហុងកុង​ចំនួន ៥០,៧៨​តោន ប្រទេស​សិង្ហ​បុរី​ចំនួន ១៦,២០​តោន និង​ប្រទេស​គុយ​វ៉ែត​ចំនួន ០,០១​តោន​
– ដំណាប់​ស្វាយ​មាន​ចំនួន ១៤ ០៨៧,២៨​តោន (​កើនឡើង​ចំនួន ១៩៥,៩៥%) នាំចេញ​ទៅ​ប្រទេស​ចិន​ចំនួន ១១ ៥៨០,០២​តោន ប្រទេស​ថៃ​ចំនួន ១ ១៣៥,០២​តោន ប្រទេស​ហ្វីលីពីន​ចំនួន ៧៣៥,៦៩​តោន ប្រទេស​ជប៉ុន​ចំនួន ៥១២,៥០​តោន ប្រទេស​វៀតណាម​ចំនួន ៧៦,៨០​តោន ចក្រភព​អង់គ្លេស ២១,១៤​តោន ប្រទេស​កូរ៉េ​ចំនួន ១៧,៥០​តោន សហរដ្ឋ​អាមេរិក​ចំនួន ៨,៥៦​តោន ប្រទេស​កា​ហ្សាក់​ស្ថាន​ចំនួន ០,០៥​តោន និង​ប្រទេស​រុស្ស៊ី​ចំនួន ០,០០១​តោន​
– ទឹក​ស៊ីរ៉ូ​ស្វាយ​មានចំនួន ៤ ០៦៩,៦២​តោន (​កើនឡើង​ចំនួន ៧៩,០៤%) នាំចេញ​ទៅ​ប្រទេស​ហ្វីលីពីន​ចំនួន ៣ ៩២១,៦២​តោន និង​ប្រទេស​ចិន​មាន​ចំនួន ១៤៨​តោន​
– ដូងប្រេង​មាន​ចំនួន ៣៧ ៨៣៦,៦៩​តោន (​កើនឡើង​ចំនួន ៤,៣២%) នាំចេញ​ទៅ​ប្រទេស​ឥណ្ឌា​ចំនួន ៣០ ៦១៦,៦៩​តោន និង​ប្រទេស​ម៉ាឡេស៊ី​ចំនួន ៧ ២២០​តោន​
– ម្រេច​មាន​ចំនួន ២៤ ៨៤៧,៤៥​តោន (​កើនឡើង​ចំនួន ៥៥១,៧៣%) នាំចេញ​ទៅ​ប្រទេស​វៀតណាម ចំនួន ២៤ ៤៧៦,៦៨​តោន ប្រទេស​អាល្លឺម៉ង់​ចំនួន ២៤៧​តោន ប្រទេស​ឥណ្ឌា​ចំនួន ៤២​តោន ប្រទេស​បារាំង​ចំនួន ២០,១៨​តោន ប្រទេស​ប៊ែលហ្ស៊ិក​ចំនួន ១៥,៩៨​តោន កោះ​តៃវ៉ាន់​ចំនួន ១៥,០៤​តោន ប្រទេស​ប៉ូឡូញ​ចំនួន ៧,០៩​តោន សាធារណរដ្ឋ​ឆេក​ចំនួន ៦,១០​តោន ប្រទេស​ជប៉ុន​ចំនួន ៣,៣០​តោន ប្រទេស​កូរ៉េ​ចំនួន ៣,២៥​តោន ប្រទេស​រុស្ស៊ី​ចំនួន ២,៤០​តោន ប្រទេស​សិង្ហ​បុរី​ចំនួន ១,៩៧​តោន សហរដ្ឋ​អាមេរិក​ចំនួន ១,៧៥​តោន ប្រទេស​ស៊ុយ​អ៊ែត​ចំនួន ១,២៩​តោន ចក្រភព​អង់គ្លេស​ចំនួន ១,២៤​តោន ប្រទេស​អូស្ត្រាលី​ចំនួន ០,៩០​តោន ប្រទេស​ស្វីស​ចំនួន ០,៥៦​តោន ប្រទេស​កាណាដា​ចំនួន ០,៥២​តោន ប្រទេស​កា​ហ្សាក់​ស្ថាន​ចំនួន ០,១៩​តោន និង​ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០១​តោន​
– ថ្នាំជក់​មាន​ចំនួន ១ ៨៩៩,៧៥​តោន (​ថយចុះ​ចំនួន -៦២,១៨%) នាំចេញ​ទៅ​ប្រទេស​វៀតណាម ១ ៨៦០​តោន ប្រទេស​ប៊ែលហ្ស៊ិក​ចំនួន ១៩,៨២​តោន ប្រទេស​ហុងគ្រី​ចំនួន ១៩,៨០​តោន ប្រទេស​ចិន​ចំនួន ០,១០​តោន ប្រទេស​ឥណ្ឌូនេស៊ី​ចំនួន ០,០២​តោន ប្រទេស​សិង្ហ​បុរី​ចំនួន ០,០១​តោន និង​ប្រទេស​អាល្លឺម៉ង់​ចំនួន ០,០០១​តោន​
– បន្លែ​ចម្រុះ​មាន​ចំនួន ៦៦,៥៣​តោន (​ថយចុះ​ចំនួន -១៥,៦២%) នាំចេញ​ទៅ​ប្រទេស​បារាំង​
– ម្ទេស​ស្រស់​មាន​ចំនួន ៧១ ២៩៧,១២​តោន (​កើនឡើង​ចំនួន ៤៣,៣៨%) នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៧១ ២៩៧,១២​តោន និង​ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០០២​តោន​
– ម្ទេស​ក្រៀម​មាន​ចំនួន ១ ៣២០,២៣​តោន (​ថយចុះ​ចំនួន -១១,៩៨%) នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ១ ៣២០​តោន ប្រទេស​ប៊ែលហ្ស៊ិក​ចំនួន ០,២១​តោន ប្រទេស​កូរ៉េ​ចំនួន ០,០១​តោន និង​ប្រទេស​កាណាដា​ចំនួន ០,០១​តោន​
– ផលិតផល​ចំនួន ៧១​មុខ ផ្សេង​ទៀត​មាន​ចំនួន ១២២ ៧៣៧,៣៣​តោន​។​
៤-​តម្លៃ​នៃ​ការនាំ​ចេញ​កសិផល​
​ការប៉ាន់ស្មាន​តម្លៃ​ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០២១ ដែល​ទទួលបាន​ពី​ការនាំ​ចេញ​កសិផល (​ឯ​កតា​តម្លៃ​ផ្អែក​តាម​វិក្កយបត្រ​របស់​អ្នក​នាំចេញ​) មាន​ចំនួន ៣ ២៣២ ៤៤៥ ៧៦៧​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​៖
– ការនាំ​ចេញ​អង្ករ​មាន​ចំនួន ២៩១ ៩២៩ ៩៥០​ដុល្លារ​អាមេរិក​
– ការនាំចេញ​ស្រូវ​មាន​ចំនួន ៣៩៣ ២១៩ ៧៥០​ដុល្លារ​អាមេរិក​
– ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន ២ ៥៤៧ ២៩៦ ០៦៧​ដុល្លារ​អាមេរិក​។​
៥-​សន្និដ្ឋាន​
​ការនាំ​ចេញ​កសិផល​សរុប​ក្នុងរយៈពេល​៨​ខែ​ឆ្នាំ​២០២១ មាន​កំណើន​ចំនួន ៨៩,៦៨% ក្នុងនោះ​កសិផល ក្រៅពី​អង្ករ​មាន​ការកើនឡើង​ចំនួន ១១០,១៥% រីឯ​ការនាំ​ចេញ​អង្ករ​មាន​ការថយចុះ​ចំនួន -២៣,៣៧% ដោយសារ កង្វះ​ទូរ​កុងតេន័រ​សម្រាប់​ផ្ទុក និង​តម្លៃ​ដឹកជញ្ជូន​កើនឡើង​។​

 

Filed in: ព័ត៌មានជាតិ