ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ពុធ ទី​០១ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​របស់ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ការងារ​ដូចខាងក្រោម​៖

១-​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​មហាវិថី ព្រះ​នរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស តីរវិថី ព្រះស៊ីសុវត្ថិ ផ្លូវ​លេខ ៩០ ៩២ ៩៦ ៤៧ ១៥ ១០៦ ១០៨ ៩០០ ៩៣ ៧០ ៧២ ៥ ៤៧ ៧៤ ៧៦ ៨០ ៨៦ ផ្លូវជាតិ​លេខ​៥ ផ្លូវ​បេតុង​ទី​១ ២ ៣ ជា​លទ្ធផល​៖
– ចាក់សោរ​កង់​រថយន្ត​ទុក​នៅ​នឹង​កន្លែង​ចំនួន ០៨​គ្រឿង​
– ស្ទូច​រថយន្ត​ចំនួន ០២​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​
– ឃាត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន ០៤​គ្រឿង ម៉ូតូ​រ៉ឺម៉ក​ចំនួន ០៤​គ្រឿង ម៉ូតូ​ចំនួន ០២​គ្រឿង និង​កង់​ចំនួន ០២​គ្រឿង​យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ​។​

២-​ដាក់​កម្លាំង​ល្បាត និង​ពួនស្ទាក់​តាម​គោលដៅ​ឃាត់​រថយន្ត​ធុន​ធំ​ចូល​រា​ធានី​ភ្នំពេញ​ខុស​ម៉ោង​កំណត់ និង​តាមតម្រាយ​ផ្លូវ​ហាមឃាត់​បាន​ចំនួន ០០​គ្រឿង​។​

៣-​ដាក់​បទបញ្ជា​ឱ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ បញ្ជាការដ្ឋាន​ខណ្ឌ និង​ប្រជា​ការពារ​ខណ្ឌ ដាក់​កម្លាំង​ចុះ​ល្បាត និង​ដាក់​គោលដៅ​ពួន​ស្ទាក់​ចាប់​ឃាត់​ទុក​រថយន្ត ម៉ូតូ កែ​បំពង់​សំឡេង​ខុស​លក្ខណៈ​បច្ចេកទេស ដែល​បណ្តាល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​តាមតម្រាយ​ផ្លូវ​ដែល​បាន​ឆ្លងកាត់​បាន​រថយន្ត​ចំនួន ០២​គ្រឿង ម៉ូតូ​ចំនួន ០៦​គ្រឿង យក​មក​អប់រំ​ណែនាំ​ឱ្យ​កែតម្រូវ​បំពង់​សំឡេង​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស​រួច​ទើប​អនុញ្ញាត​ឱ្យ​ទៅ​វិញ​។​

៤-​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើងគោក​នៅ​គោលដៅ​វិមានឯករាជ្យ​ឃាត់​កង់​បាន​ចំនួន ០១​គ្រឿង​។​

៥-​ចុះ​ផ្សពផ្សា​យ​ចែក​សេចក្តីជូនដំណឹង​ស្តីពី​ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​លេខ​៥ ចាប់​ពី​ផ្លូវ​លេខ​១១០ ដល់​ផ្លូវ​លេខ​១៤៨ បាន​ចំនួន ៣០​ទីតាំង និង​ធ្វើ​កំណត់​ហេតុ​បាន​ចំនួន ០៨​ទីតាំង​។​

៦-​ប្រមូល​ជនអនាថា​មក​យក​សំណាក និង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ បាន​ចំនួន ០២​នាក់​

៧-​ចុះ​ផ្សព្វផ្សាយ​សេចក្តីសម្រេច​លេខ ២៧៣/២១ សសរ ចុះ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ហាម​មិន​ឱ្យមាន​ការជួបជុំ​ហាត់ប្រាណ​នៅ​លើ​សួន CDC សួន​វិមានឯករាជ្យ សួន​នាគ​បាញ់​ទឹក និង​សួន​មុខ​ព្រះបរមរាជវាំង រហូត​ដល់​សួន​មុខ​ផ្សារ​រាត្រី​៕

Filed in: ព័ត៌មានជាតិ