ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អភិបាលខេត្ត​ប៉ៃលិន ក្រើនរំលឹក​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ​ប្រកាន់ខ្ជាប់ នូវ​អភិក្រម​ទាំង ៥ របស់​សម្តេច​តេជោ ហ៊ុន សែន គឺ ឆ្លុះ​កញ្ចក់ មុជទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់

អភិបាលខេត្ត​ប៉ៃលិន ក្រើនរំលឹក​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ​ប្រកាន់ខ្ជាប់ នូវ​អភិក្រម​ទាំង ៥ របស់​សម្តេច​តេជោ ហ៊ុន សែន គឺ ឆ្លុះ​កញ្ចក់ មុជទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២១ នៅ​ស្នាក់ការ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​មុខតំណែង និង​ផ្ទេរ​ភារកិច្ច​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន អន្តរជាតិ​ព្រំ ស្ថិតក្រោម​អធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង​អន្តោប្រវេសន៍ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈ ប្រតិភូ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មន្ត្រី​ចំណុះ​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ និង​គ្រប់​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត ព្រមទាំង​ភាគី​ថៃ​ជា​មិត្ត​ផង​ដែរ​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​នាឱកាស​នោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​លោកនាយ​ប៉ុស្ត៍ន​គរបាល​អន្តោប្រវេសន៍​ថ្មី ត្រូវ​រក្សា​ឲ្យបាន​ល្អ​នូវ​ក្រមសីលធម៌ វិជ្ជាជីវ​: ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ដោយ​មាន​សាមគ្គីភាព​ផ្ទៃក្នុង និង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​ការងារ ដែល​ថ្នាក់ដឹកនាំ​បាន​ប្រគល់ជូន និង​បន្ត​គោរព ព្រមទាំង​អនុវត្ត​ឲ្យបាន​នូវ​គោលនយោបាយ​នានា របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​ត្រូវ​ជំរុញ​ការផ្តល់សេវា​សាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ​+​អន្តរជាតិ ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ទាំង ៥ របស់​សម្តេច​តេជោ ហ៊ុន សែន គឺ ឆ្លុះ​កញ្ចក់ មុជទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​។

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង​អន្តោប្រវេសន៍ បាន​មានប្រសាសន៍ លើកឡើងថា​៖ មន្ត្រីនគរបាល​អន្តោប្រវេសន៍​ទាំងអស់ ត្រូវតែ​ស្វែងយល់​អំពី​តួនាទី ភារកិច្ច និង​សិទ្ធិ​របស់​ខ្លួន នៅក្នុង​ក្របខណ្ឌ​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ដែល​បាន​បំពេញ​បេសកកម្ម​ការងា​រ​នៅ​តាម​គោលដៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ដូចជា​៖ ការត្រួតពិនិត្យ​លិខិត ឯកសារ​អ្នកធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន និង​ខិតខំ​ធ្វើ​ការស្វែងយល់​នូវ ឯកសារ​ច្បាប់​ផ្សេងៗ​ទៀត ដែល​មាន​ការពាក់ព័ន្ធ ព្រមទាំង​មាន​ទំនាក់ទំនង​កិច្ចសហការ​ជាមួយ​ស្ថាប័ន​នានា ដែល​បាន​ឈរជើង​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ក៍​ដូចជា​ប្រទេស ដែល​មាន​ព្រំដែន​ជាប់​គ្នា ដើម្បី​សម្រួល​ឲ្យមាន​ភាពងាយស្រួ ល​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ​+​អន្តរជាតិ ឆ្លងកាត់​ព្រំដែន និង​ការធ្វើ​ពាណិជ្ជកម្ម​ទៅវិញទៅមក​។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ក៍​បាន​មានប្រសាសន៍​ជំរុញ​ដល់​កម្លាំង​នគរបាល​អន្តោប្រវេសន៍ ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់ ចំពោះ​ការងារ​ត្រួតពិនិត្យ​មុខ សញ្ញា និង​បទល្មើស​ឆ្លងដែន នានា ព្រមទាំង​ត្រូវ​ពង្រឹង​បន្ថែម លើ​ការងារ​ការពារ​សណ្ដាប់​ធ្លាប់ សន្តិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ នៅតាម​បណ្ដោយ​ព្រំដែន​ឲ្យបាន​តឹងរ៉ឹង​បំផុត ជា​ពិសេស​ការចូលរួម​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ ពី​ក្រៅ​ប្រទេស​។​

បើ​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ លេខ ២១៧១ ប្រក ចុះ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ លោក​វរៈសេនីយ៍ឯក ផាត សុផាន់​ណា អត្តលេខ ៦២៣៦៧ ត្រូវបាន​ប្រកាស​តែងតាំង​ជា​នាយ​ប៉ុស្ត៍នគរបាលអ​ន្តោ​ប្រ​វេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជា​តិ​ព្រំ ខេត្ត​ប៉ៃលិន ជំនួស​លោក​វរៈសេនីយ៍ឯក ផាត់ វីរៈ អត្តលេខ ៦៤១៩៤ ដែល​ត្រូវ​ទៅ​កាន់តំណែង​ថ្មី ជា​នាយ​ប៉ុស្ត៍នគរបាលអ​ន្តោ​ប្រ​វេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជា​តិ​ដូង ខេត្ត​បាត់ដំបង​៕
​

Filed in: ព័ត៌មានជាតិ