ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​តែងតាំង​អគ្គនាយក​ថ្មី រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​តែងតាំង​អគ្គនាយក​ថ្មី រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​សាលប្រជុំ​អង្គភាព​រដ្ឋាករទឹក​ក្រុងភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ​សីហា ឆ្នាំ​២០២១ មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ និង​តែងតាំង​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក្រោម​អធិបតីភាព លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ដោយ​មាន​ការចូលរួម​ជា​គណៈអធិបតី​ពី​លោក អ៊ុ សុថា ប្រធាន​ក្រុមប្រឹក្សាភិបាល ជា​រដ្ឋលេខាធិការ​តំណាង​ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការ តំណាង​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក នួន ផា​រ័ត្ន អភិបាលរង តំណាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​លោក សៀង ធីរិទ្ធ តំណាង​និយ័ត​ក​រមូ​លប​ត្រ​កម្ពុជា និង​ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​ក្រសួង​និង​អង្គភាព​រដ្ឋាករទឹក និង​តំណាង​ភាគី​ពាក់ព័ន្ធ​ប្រមាណ ៧៣០​នាក់​។ ក្នុង​នោះ​ចូលរួម​តាម​ប្រព័ន្ធ​អន​ឡាញ ចំនួន​ប្រមាណ ៧០០​នាក់ ។​

​បន្ទាប់​ពី​ការអាន​អនុក្រឹត្យ​តែងតាំង និង​មាន​ការប្រគល់​អនុក្រឹត្យ និង​ត្រា​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​រួចមក​លោក​បណ្ឌិត ស៊ីម ស៊ីថា អតីត ជា​អគ្គនាយក រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែល​ត្រូវ​ចូលនិវត្តន៍ និង​ត្រូវបាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​អញ្ជើញ​ឡើង​ថ្លែង​លើកឡើង​ពី​ប្រវត្តិ​ការងារ និង​របាយការណ៍​សង្ខេប​ស្តី​ពី​សមិទ្ធផល ក៏​ដូច​ជា​ស្នាដៃ​សម្រេចបាន​ក្នុង​អណត្តិ​ការងា​ររបស់លោក ក្នុង​រយៈពេល​៩​ឆ្នាំកន្លងមក ក្នុង​លទ្ធផល​គួរ​ជាទី​មោទនៈ​។ ត​មក​លោក ឡុង ណារ៉ូ អតីត​ជា​អគ្គនាយករង​រដ្ឋា​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​ត្រូវបាន​តែងតាំង​ជា​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ថ្មី បាន​អញ្ជើញ ថ្លែង​លើក​ឡើង​ពី​ប្រវត្តិ​ការងារ ប្រវត្តិ​ការបន្ត​ការសិក្សា​រៀនសូត្រ ការ​ក្រេបជញ្ជក់​បទពិសោធន៍​ការងារ​ពី​ថ្នាក់​ដឹកនាំ​ជា​រៀមច្បង ដែល​លោក​ធ្លាប់​បំពេញ ការងារ​ក្នុង​អង្គភាព​រដ្ឋាករទឹក​ក្រុងភ្នំពេញ​មាន​រយៈ ពេល​យ៉ាង​យូរ​ឆ្នាំ បន្ទាប់ពី​លោក​បាន​បញ្ចប់​ការ សិក្សា មក​ពី​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​នៅ​ឆ្នាំ​១៩៨៩​។​

​ជាមួយគ្នានេះ​លោក ឡុង ណារ៉ូ ក៏​បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ខិតខំ​សម្រេច​ឲ្យបាន​នូវ​សមិទ្ធផល​ថ្មីៗ បន្ថែមទៀត បន្ត​ពី​សមិទ្ធផល​ទាំងឡាយ ដែល​សម្រេច បាន​ដោយ​ថ្នាក់​ដឹកនាំ​ជា​រៀមច្បង​មុនៗ ជាពិសេស​ដើម្បី​ឆ្លើយតប និង​គុណបំណាច់​ដ៏​ថ្លៃថ្លា​ប្រកប​ដោយ​មហា​កិត្តិយស​ដែល​រូបលោក ត្រូវបាន​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ផ្តល់​នូវ​តួនាទី​ដឹកនាំ​អង្គភាព ដែល​ជា​គុណបំណាច់​មួយជីវិត​ក្នុង​ជីវ ភាព​ជា​មន្ត្រី​សាធារណៈ ដែល​មាន​កាតព្វកិច្ច​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

​ថ្លែង​សំណេះសំណាល​ក្នុង​អង្គពិធី លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​វាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​ចំពោះ​សមិទ្ធផល ការងារ​ធំៗ​ទាំងឡាយ​ដែល លោក​បណ្ឌិត ស៊ីម ស៊ីថា សម្រេច​បាន​នា​ពេលកន្លងមក បន្ទាប់ពី​លោក​បាន​ត្រូវបាន តែងតាំង​ជា​អគ្គនាយក​រដ្ឋា​ទឹក​ស្វយ័ត​ក្រុង ភ្នំពេញ កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ ២០១២ ដោយ​បន្ត​អណត្តិ​ពី​លោក ឯក ស៊ុន​ចាន់ បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អតីត​អគ្គនាយក​រដ្ឋាករទឹក ស្វយ័ត​ក្រុងភ្នំពេញ ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២​។ តាំងពី​នោះ និង​ជា​បន្តបន្ទាប់ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​នាំមក​នូវ​ភាពជោគជ័យ ជូន​រាជរដ្ឋាភិបាល ក្នុង​ការកែទម្រង់​វិស័យ​ផ្គត់ផ្គង់ ទឹកស្អាត ក្រោម​ការដឹកនាំ ប្រកប ដោយ គតិបណ្ឌិត ខ្ពង់ខ្ពស់ ចក្ខុវិស័យ ត្រឹមត្រូវ មុត​ស្រួច របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ធ្វើឲ្យ​រដ្ឋាករទឹក ស្វយ័ត ក្រុង ភ្នំពេញ ទទួលបាន​ពានរង្វាន់​ជា​បន្តបន្ទាប់​ជា​អន្តរជាតិ ផ្នែក​វិស័យ​ទឹកស្អាត​។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម ថា តាមរយៈ​ចំណេះដឹង និង​បទពិសោធន៍​ជា​យូរ​ឆ្នាំ របស់លោក ឡុង ណារ៉ូ នឹង​ខិតខំ​ដឹកនាំ​គ្រប់គ្រង រក្សា​សមិទ្ធផល និង​អភិវឌ្ឍន៍​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ឲ្យ​កាន់តែ​រីកចម្រើន ទៅ​មុខជា​លំដាប់ ក្នុង​គោលដៅ​សម្រេច​ឲ្យបាន​នៅ ឆ្នាំ​២០២៥ ទីប្រជុំជន​នឹង ទទួលបាន​ទឹកស្អាត ១០០% និង​ឆ្នាំ​២០៣០ គឺ​ទឹក​ស្អាត​សម្រាប់​ទាំងអស់គ្នា​។ ជាពិសេស ចំពោះ​មុខ​គឺ​ការដោះស្រាយ​ការ ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង រាជធានី​ភ្នំពេញ ដែល​ប្រជាជន និង​ផ្ទៃក្រឡា ទីក្រុង​កំពុង​រីក ធំ​ឡើង ហើយក៏​មាន​គម្រោង កិច្ចសហការ និង​អភិវឌ្ឍន៍ នៅតាម​បណ្តា​ខេត្ត​មួយ ចំនួន​ផង​ដែរ​៕
​

Filed in: ព័ត៌មានជាតិ