ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​ឯកឧត្តម វេង សាខុន ការបើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជម្ងឺ​ដុំ​ពក​ស្បែក​គោ ក្របី (Lumpy Skin Disease) នៅ​កម្ពុជា​

​ឯកឧត្តម វេង សាខុន ការបើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជម្ងឺ​ដុំ​ពក​ស្បែក​គោ ក្របី (Lumpy Skin Disease) នៅ​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ដូច ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជម្រាបជូន​សាធារណៈជន និង​បងប្អូន​កសិករ បាន​ជ្រាប​ពី​ដំណើរ​វិវត្តន៍ និង​វិធានការ​នៃ​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​ដុំ​ពក​ស្បែក​គោ​ក្របី នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២១ កន្លងទៅ រួម​ទាំង​បាន​ជម្រាប​ជូន​ពី​បទពិសោធ​និង​វិធីសាស្ត្រ​ព្យាបាល​ផងដែរ ។

ទន្ទឹម​នឹង​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការ​តាម​ពិនិត្យ​និង​ព្យាបាល​សត្វ​គោ​ដែល​បាន​ឆ្លង​ជម្ងឺ​ដុំ​ពក​នៅលើ​ស្បែក​កន្លងមក ក្រសួង​ក៏​បាន​ខិតខំ​ប្រឹងប្រែង​ស្វះស្វែង​រក​បញ្ជា​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពក​ស្បែក​គោ​ក្របី ក៏​បាន​ដំណើរការ​ព្រម​គ្នា​ផង​ដែរ ។

ប៉ុន្តែ​អ្វី​ដែល​ក្រសួង​មិន​នឹកស្មាន​ដល់​នោះ ការ​រី​រាលដាល​នៃ​ជំងឺឆ្លង​នេះ​បាន​រាលដាល​យ៉ាង​លឿន​ពី​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ មក​តំបន់​ទំនាប​កណ្តាល​នៃ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម និង​ខេត្ត​ព្រៃវែង ដែល​មកទល់ពេលនេះ ជំងឺឆ្លង​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​និង​ធ្វើឲ្យ​សត្វគោ​ឈឺ​ចំនួន​ជាង ៣០ ០០០ ក្បាល​ហើយ ជា​ពិសេស​បាន​ឆ្លង​ទៅ​លើ​កូន​គោ ដែល​បាន​ធ្វើឲ្យ​សត្វ​គោ​បាន​ងាប់​មួយចំនួន និង​ដែល​ធ្វើ​ក្រសួង​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង ។​

ប៉ុន្តែ​អ្វី​ដែល​យើង​ទទួលបាន​ដំណឹង​ល្អ​នា​ចុង​សប្តាហ៍​នេះ គឺ​ក្រោយពី​ដែល​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ដែល​មាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ជា​សេនាធិការ​នោះ ដោយ​មាន​ការគាំទ្រ​ថវិកា​ពី​សប្បុរសជន​ផង​នោះ យើង​ទទួលបាន​វ៉ាក់សាំង​ចំនួន ពីរ​ម៉ឺន ដុស នៅក្នុង​ដៃ​រួចហើយ ដែល​បាន​បង្ក​លក្ខណៈ​គ្រាប់​គ្រាន់​សម្រាប់​ក្រសួង​មាន​លទ្ធភាព​ចាប់ផ្តើម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទប់ស្កាត់​ជំងឺ​ដុំ​ពក​ស្បែក​គោក្របី ដែល​បាន​ចេញ​ប្រតិបត្តិការ​កាលពី​ថ្ងៃ​ម្សិលមិញ ទី​២៨ ខែ​សីហា ឆ្នាំ​២០២១ នេះ នៅ​ខេត្ត​ត្បូងឃ្មុំ ។ ដោយឡែក​ថ្ងៃនេះ​យើង​បាន​និង​កំពុង​បន្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពក​ស្បែក​គោ​នៅក្នុង​ខេត្ត​កំពង់ចាម​ទៀត ។​

ក្រសួង​មាន​ក្តីសង្ឃឹម​ថា វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពក​ស្បែក​គោ​ចំនួន ៤០ ០០០ ដុស បន្ថែមទៀត នឹង​មកដល់​កម្ពុជា នៅ​សប្តាហ៍​បន្ទាប់ ។​

សូមបញ្ជាក់​ថា​៖ កន្លងមក​ក្រសួង​ក៏​បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ចំពោះ​មុខ​ផង​ដែល​ក្នុង​នេះ​រួមមាន​៖
បាន​ចេញ​សារាចរ​ណែនាំ​លេខ ១៨០​កសក​ចុះ​ថ្ងៃទី​២១ ខែ​ឧសភា​ ឆ្នាំ​២០២១​ស្តី​អំពី​វិធានការ​បន្ទាន់​ដើម្បី​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​ដុំ​ពក​ស្បែក​គោ​ក្របី​។​

 អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​បាន​ធ្វើ​ការប្រជុំ​ជាមួយ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​២៥​ខេត្ត​ក្រុង ដោយ​ធ្វើ​បទ​បង្ហាញ​អំពី​ជំងឺ ការទប់ស្កាត់ និង​ការឆ្លើយតប​ទាន់​ពេលវេលា​នៃ​ជំងឺ និង​បាន​ពិភាក្សា​អំពី​ការបង្កើត​ក្រុមការងារ​ទប់ស្កាត់​នៃ​ជំងឺ​នេះ​នៅតាម​បណ្តា​ខេត្ត​នានា​ដោយ​មាន​អន្តរាគមន៍​ពី​ថ្នាក​កណ្តាល​គឺ​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​។​

 បង្កើត​ក្រុមតេ​ឡេ​ក្រាមរាយការណ៍​ជាប្រចាំ​ថ្ងៃ​អំពី​ស្ថានភាព​ជំងឺ​ដុំ​ពក​ស្បែក​ចំពោះ​ខេត្ត​ដែល​បាន​ផ្ទុះ​ជំងឺ អំពី​ករណី​ផ្ទុះ ការទប់ស្កាត់ និង​បំពេញ​ព័ត៌មាន​តាម​តារាង​ជាប្រចាំ​។​
រៀបចំ​ជា​ខិត​បណ្ណ​ផ្សព្វផ្សាយ (​សម្រាប់​កសិករ​និង​បសុពេទ្យ​)

 ចំនួន​២០០០០​សន្លឹក​អំពី​ជំងឺ​ដុំ​ពក​ស្បែក​លើ​គោក្របី ចែក​ជូន​ការិយាល័​ផលិតកម្ម​និ​ង​បសុព្យាបាល​។​
រៀបចំ​ឯកសារ​បច្ចេក​ទេស​បង្ហាញ​អំពី​ជំងឺ និង​អត្ថបទ​បច្ចេកទេស​ខ្លី​អំពី​ជំងឺ​

 ការការពារ និង​ការព្យាបាល​ជូន​តាម​ប្រព័ន្ធ​អេឡិចត្រូនិច និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​
ចុះ​អន្តរាគមន៍​អនុវត្ត​វិធាន​ទប់ស្កាត់​ការឆ្លង​រាលដាល​ដោយ​សហការ​ជាមួយ​ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​និង​អ្នកពាក់ព័ន្ធ​។​


ចែក​សម្ភារៈ​និង​ថ្នាំ​ព្យាបាល​មួយចំនួន​ជូន​បណ្តា​ខេត្ត​នានា​មាន​ថ្នាំ​ផ្សះ

​ ថ្នាំ​បញ្ចុះ​កំដៅ ថ្នាំ​ប្រឆាំងនឹង​ការ​រលាក ថ្នាំ​វីតាមីន ម៉ាស៊ីន​បាញ់ថ្នាំ PPE ស៊ីរ៉ាំង ម្ជុល ស្រោមដៃ ស្បែកជើង​កវែង វ៉ែនតា ម៉ាស អាល់​កុល និង ថ្នាំ​សម្លាប់​មេរោគ​។​
ពង្រឹង​ការតាមដាន​និង​ត្រួតពិនិត្យ​ការធ្វើ​ចរាចរ​គោក្របី​នៅតាម​បណ្តា​ខេត្ត​។

​
រៀបចំ​វីដេអូ​ស្ពត​អំពី​ជំងឺ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ ។

​
​ក្នុងករណី​សាធារណៈជន​ចង់​ទទួលបាន​ព័ត៌មាន​បន្ថែម​សូម​ធ្វើ​ទំនាក់ទំនង​លោក នូ វ​និកា 012 483 578 ប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សារ​ធា​រណៈ​បសុព្យាបាល ។​

Filed in: ព័ត៌មានជាតិ