ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បិទ​ផ្សារ​ធំ​ថ្មី​មួយ​ផ្នែក ប្រមូល​អ្នកលក់​បន្លែ និង​គ្រឿង​សមុទ្រ យក​សំណាក​ស្វែងរក​កូវី​ដ​១៩

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បិទ​ផ្សារ​ធំ​ថ្មី​មួយ​ផ្នែក ប្រមូល​អ្នកលក់​បន្លែ និង​គ្រឿង​សមុទ្រ យក​សំណាក​ស្វែងរក​កូវី​ដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អាជ្ញាធរ​ខណ្ឌ​ដូនពេញ ដឹកនាំ​ដោយ​លោក សុខ ពេញវុ​ធ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១​នេះ បាន​បិទ​ផ្សារ​ធំថ្មី​មួយផ្នែក ដើម្បី​ប្រមូល​អ្នកលក់​បន្លែ និង​គ្រឿង​សមុទ្រ យក សំណាក​ស្វែងរក​ជំងឺ​កូវី​ដ​១៩ ក្រោយ​រកឃើញថា​មាន​អ្នក​ឆ្លង​ជា​បន្តបន្ទាប់​។​

​លោក ចាប ឌី​ណា នាយក​រដ្ឋបាល​ខណ្ឌដូនពេញ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន Kap-news24 នៅ​ល្ងាច​ថ្ងៃ​នេះ​ថា ក្រោយ​រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដជា​បន្តបន្ទាប់ និង​ដើម្បី​ទប់ស្កាត់​កុំឲ្យ​ជំងឺ​មួយនេះ ជាពិសេស​ប្រភេទ​មេរោគ បំប្លែង​ថ្មី Delta នោះ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បាន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ចុះ​មក​យក​សំណាក​បងប្អូន​អាជីវករ​លក់​បន្លែ និង​គ្រឿង​សមុទ្រ​នៅ​មួយ​ផ្នែក​នៃ​ផ្សារ​ធំថ្មី​។​

​បើ​តាម​លោក ចាប ឌី​ណា គិត​ត្រឹម​វេលា​ម៉ោង​ជាង​៦​ល្ងាច​ថ្ងៃនេះ មនុស្ស​ចំនួន​២​នាក់ ដែល​ជា​ពលរដ្ឋ​រស់នៅ​ក្បែរ​ផ្សារ​ធំថ្មី ត្រូវបាន​រកឃើញ​មាន​វិជ្ជ​មានកូ​វីដ​១៩ ហើយ​ក្រុម​គ្រូពេទ្យ​កំពុងតែ​យក​បន្តទៀត មិនទាន់​ចប់​នៅឡើយ​ទេ​៕

Filed in: ព័ត៌មានជាតិ