ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

រដ្ធមន្ដ្រី វេង សាខុន បានបង្ហាញ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង “​ការអង្កេត​តាមដាន​រុយ​ចោះ​ផ្លែឈើ និង​វិធានការ​កម្ចាត់​ដោយ​ប្រើ​វិធាន​ចម្រុះ​គ្រប់គ្រង​ដំណាំ ”

រដ្ធមន្ដ្រី វេង សាខុន បានបង្ហាញ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង “​ការអង្កេត​តាមដាន​រុយ​ចោះ​ផ្លែឈើ និង​វិធានការ​កម្ចាត់​ដោយ​ប្រើ​វិធាន​ចម្រុះ​គ្រប់គ្រង​ដំណាំ ”
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រុយ​ចោះ​ផ្លែឈើ (Diptera: Tephritidae) គឺជា​សត្វល្អិត​ចង្រៃ​ដែល​តែង​បំផ្លិចបំផ្លាញ​ផ្លែឈើ និង បន្លែ​យ៉ាងធ្ងន់ធ្ងរ​។ សត្វល្អិត​ចង្រៃ​ប្រភេទ​នេះ​ត្រូវបាន​ចាត់ទុក​ថា​ជា​បញ្ហា​ប្រឈម​ដ៏​ចំបង​មួយ​ដែល​បាននិងកំពុង​គម្រាមកំហែង​សន្តិសុខ​ស្បៀង និង​ការធ្វើ​ពាណិជ្ជកម្ម​ជា​លក្ខណ​:​អន្តរជាតិ​។ នៅក្នុង​បរិបទ​ពាណិជ្ជកម្ម​អន្តរជាតិ​ផលិតផល​ផ្លែឈើ​ស្រស់ សត្វល្អិត​ចង្រៃ​ប្រភេទ​នេះ​ជា​និច្ចកាល​ត្រូវ​បាន​ចាត់ថ្នាក់​ជា​សត្វល្អិត​ចង្រៃ​ភូតគាម​អនាម័យ​ហាមឃាត់​សម្រាប់​គ្រប់​ប្រទេស​នាំចូល​។

ការចរចារ​អំពី​ពិធីសារ​ស្តីពី “​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​” សម្រាប់​បើក​ទីផ្សារ​ផលិតផល​ផ្លែឈើ​គ្រប់​ប្រភេទ គឺ​តែង​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​សម្រាប់​ធ្វើ​ការសិក្សា​ពិសោធន៍ ស្រាវជ្រាវ​ទាំង​នៅ​ចម្ការ និង​ក្នុង​មន្ទីរពិសោធន៍ សិក្សា​ទាំង​នីតិ​វិធិ​ច្បាប់ និង​រដ្ឋបាល និង​ជា​ពិសេស​លើ​លក្ខណ្ឌ​តម្រូវ​ភូតគាមអ​នាម័​យនៃប្រទេស​នាំចូល មុន​ឈានទៅ​សម្រេចបាន​នូវ​ការឯកភាព​គ្នា​លើ​ពិធីសារ ឬ​កិច្ចព្រមព្រៀង​គ្នា​ស្តីពី “​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​” សម្រាប់​ការនាំចេញ​ផលិតផល​នីមួយៗ​បាន​។ ទំនួល​ខុស​ត្រូវរ​បស់​ប្រទេស​នាំចេញ​ត្រូវ​តែ​បង្ហាញ​យ៉ាង​ជាក់ច្បាស់​អំពី​សមត្ថភាព​បច្ចេកទេស វិទ្យាសាស្ត្រ និង​ការងារ​ប្រតិបត្តិ​គ្រប់គ្រាន់​ក្នុង​ការគ្រប់គ្រង​ហានិភ័យ​ពាក់ព័ន្ធ​នឹង សត្វ​ចង្រៃ​ភូតគាម​អនាម័យ​ដ៏​គ្រោះថ្នាក់​មួយ​នេះ ដល់​ប្រទេស​នាំចូល​។​

​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ពិ​ពិ​កម្ម ផលិតភាព​កសិកម្ម និង​ពាណិជ្ជូប​នីយកម្ម​ផលិតផលក​សិ​កម្ម នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ជា​សមត្ថកិច្ច​ភូតគាម​អនាម័យ ក្នុង​ការទទួលខុសត្រូវ​ជា​ចាំបាច់​ដើម្បី​ពង្រឹង និង​ពង្រីក​វិសាលភាព​នៃ​ការសិក្សា​ស្រាវជ្រាវ អភិវឌ្ឍ​បច្ចេកវិទ្យា និង​ផ្សព្វផ្សាយ ឬ​ផ្ទេរ​បច្ចេកទេស​ពាក់ព័ន្ធ​សំខាន់ៗ​នឹង​ការគ្រប់គ្រង​រុយ​ចោះ​ផ្លែ​ឈើ​នេះ​ដល់​កសិករ និង​ម្ចាស់​ចម្ការ​។ ជាក់ស្តែង ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​គឺ​កិច្ចសហការ​ជាមួយ​ទីភ្នាក់ងារ​ថាមពល​អា​តូមិ​ក​អន្តរជាតិ (IAEA) ក្នុង​ការអនុវត្ត​គម្រោង​មួយ​មានឈ្មោះ​ថា “​ការអង្កេត​តាមដាន​រុយ​ចោះ​ផ្លែឈើ និង​វិធានការ​កម្ចាត់​ដោយ​ប្រើ​វិធាន​ចម្រុះ​គ្រប់គ្រង​ដំណាំ (Implementing Fruit Fly Surveillance and Control Using Area-Wide Integrated Pest Management)” សម្រាប់ រយៈពេល​០៤​ឆ្នាំ (២០២០-២០២៣) នៅតាម​ខេត្ត​គោលដៅ​ដាំ​ដុះ​ដំណាំ​ស្វាយ​សំខាន់​រួម​មាន​ខេត្ត​កំពង់ស្ពឺ​ផងដែរ ។​

១- គោលបំណង ៖
– ពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ​លើ​ការងារ​បច្ចេកទេស​ក្នុង​ការអង្កេត​ឃ្លាំមើល​រុយ​ចោះ​ផ្លែឈើ​
​ការកំណត់​អត្តសញ្ញាណ និង​ការគ្រប់គ្រង​
– តាមដាន​ស្ថានភាព​នៃ​ការ​រាលដាល​រុយ​ចោះ​ផ្លែ តាមរយៈ​ការអង្កេត​តាមដាន​ដោយ​ប្រើ​វិធីសាស្ត្រ​
​ត្រជាក់​លាក់​
– តាមដាន​បម្រែបម្រួល​ប្រជាករ​រុយ​ចោះ​ផ្លែ តាមរយៈ​ប្រព័ន្ធ​ដាក់​អន្ទាក់ (Pheromone trap)
​នៅក្នុង​ចម្ការ​
– បង្កើត​យុទ្ធសាស្ត្រ​កាត់បន្ថយ និង​ចុះ​អន្តរាគមន៍​ចំពោះ​ការ​រាលដាល​រុយ​ចោះ​ផ្លែ​នៅក្នុង​ប្រទេស​
– លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​ការគ្រប់គ្រង​រុយ​ចោះ​ផ្លែ​។​
​ដើម្បី​សម្រេចបាន​គោលបំណង​ខាងលើ គម្រោង​មាន​សកម្មភាព​សំខាន់ៗ ដូចខាងក្រោម​៖
– បណ្តុះបណ្តាល​មន្ត្រី​ថ្នាក់​ជាតិ​ទាក់ទង​ទៅនឹង Fruit fly detection and surveillance
– ចងក្រង និង​ប្រមូល​ទិន្នន័យ​អំពី​រុយ​ចោះ​ផ្លែ​ក្នុង​តំបន់​គោលដៅ​
– រៀបចំ​ឱ្យ​បាន​កាន់តែ​ប្រសើរឡើង​នូវ​មន្ទីរពិសោធន៍​សម្រាប់​កំណត់​អត្តសញ្ញាណ​រុយ​ចោះ​ផ្លែ​
– រៀបចំ​ផែនការ​ថ្នាក់​ជាតិ​សម្រាប់​ការគ្រប់គ្រង​រុយ​ចោះ​ផ្លែ​។​

២- លទ្ធផល ៖
​ក​- នៅ​ឆ្នាំ​២០២០៖
– ដោយសារ​វិបត្តិកូ​វីត​១៩ សកម្មភាព​របស់​គម្រោង​ត្រូវបាន​ពន្យារពេល ជាពិសេស​វគ្គ​បណ្តុះ បណ្តាល​សម្រាប់​មន្ត្រី​បច្ចេកទេស និង​បេសកកម្ម​របស់​ជំនាញការ IAEA មក​ប្រទេស​កម្ពុជា​
– បាន​រៀបចំ​បញ្ជី​ឧបករណ៍ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​លើ​សកម្មភាព​ចុះ​អង្កេត​តាមដាន និង​កំណត់​អត្តសញ្ញាណ​រុយ​ចោះ​ផ្លែ​។​
​ខ​- គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០២១ ៖
​ទោះបី​យើង​កំពុង​ប្រឈប​បញ្ហា​កូវី​ដ​-១៩ ប៉ុន្តែ​គម្រោង​ក៏​នៅតែ​បន្ត​ដោយ​បាន​សម្រេច​បញ្ជូល​សកម្មភាព​បណ្តុះបណ្តាល​សំខាន់ៗ​មួយចំនួន​ដូចជា ៖
• វគ្គ​បណ្តុះបណ្តាល​ស្តីពី Fruit fly detection and surveillance និង Fruit fly taxonomy and identification ទៅជា Fruit fly detection and taxonomy
• វគ្គ​បណ្តុះបណ្តាល Fruit fly rearing និង Fruit fly parasitoids identification and rearing ទៅជា Fruit fly and parasitoids rearing​។​
• គម្រោង​បាន​ធ្វើ​ការបញ្ជាទិញ​ឧបករណ៍ និង​សម្ភារ​សំខាន់ៗ​មួយចំនួន​ដូចជា កាមេរ៉ា មីក្រូ​ស្តុប អន្ទាក់ នុយ​សម្រាប់​ទាក់ទាញ​រុយ​ចោះ​ផ្លែ ម៉ាស៊ីន Thermal Cycler ម៉ាស៊ីន​GPS ទូរ​រក្សា​សំណាក ម្ជុល​ដោត​សត្វ និង​សម្ភារ​ផ្សេងៗ​ជាច្រើន​ទៀត​។ ឧបករណ៍ និង​សម្ភារ​ទាំងនេះ​នឹង​មកដល់​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ចុងឆ្នាំ​២០២១​។​

៣- ទិសដៅ​អនុវត្ត​បន្ត ៖
– មន្ត្រី​បច្ចេកទេស​នឹង​ត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល និង Scientific visit ស្តីពី​៖
a. Fruit fly detection and taxonomy នៅ​ប្រទេស​ថៃ​
b. Fruit fly and parasitoids rearing នៅ​ប្រទេស​ថៃ​
c. Scientific visit on fruit fly suppression នៅ​ប្រទេស​វៀតណាម​។​
– រៀបចំ​បន្ទប់ពិសោធន៍​សម្រាប់​សិក្សា​ពី​ប្រភេទ​រុយ​ចោះ​ផ្លែ​លើ​ដំណាំ​ស្វាយ​
– ចុះ​អង្កេត​តាមដាន និង​កំណត់ប្រ​
​ភេទ​រុយ​ចោះ​ផ្លែ​លើ​ដំណាំ​ស្វាយ ដោយ​ប្រើ​អន្ទាក់​ប្រភេទ Methyl eugenol និង Cue-lure​។​
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទាក់ទង​លោក កែ មុន្ធី​វុ​ធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៣២៥ ៥៥៨​។​

Filed in: ព័ត៌មានជាតិ