ទាន់ហេតុការណ៍
នគរបាលឆ្មក់បង្ក្រាបទីតាំង KTV មួយកន្លែងនៅស្រុកភ្នំស្រួច សមត្ថកិច្ចជួយសង្គ្រោះនារីបម្រើសេវា ១០នាក់ ក្នុងនោះមានអនីតិជន ៦នាក់ និងឃាត់ខ្លួនមនុស្ស ៣នាក់==>ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា==>អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចុះ​ពិនិត្យ​មន្ទីរពិសោធន៍ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចុះ​ពិនិត្យ​មន្ទីរពិសោធន៍ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អមដោយ ឯកឧត្តម លោកជំទាវ ជា​អភិបាលរង​ខេត្ត ឯកឧត្តម ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២១ អញ្ជើញ​ចុះ​ពិនិត្យមើល​មន្ទីរពិសោធន៍​មួយ​ចំនូ​ន នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ចាម ដែល​កើតចេញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម​។​
​
ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​ការកោតសរសើរ​ដល់​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត ដែល​បាន​រួម​សហការ​គ្នា​បង្កើត​បាន​នូវ​មន្ទីរពិសោធន៍​យ៉ាងច្រើន នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​មួយ​នេះ ក្នុង​ការបម្រើ​ឲ្យ​ផលប្រយោជន៍​រួម​លើ​វិស័យ​សុខាភិបាល ក្នុង​ក្របខណ្ឌ​ខេត្ត និង​ក្របខណ្ឌ​តំបន់​។​

Filed in: ព័ត៌មានជាតិ