ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវ ជាតិ​លេខ​៤៨ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវ ជាតិ​លេខ​៤៨ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែ​សីហា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវ ជាតិ​លេខ​៤៨ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ ដោយ​មាន​ការចូលរួម​ដោយផ្ទាល់ និង តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទទួលបន្ទុក តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ផ្លូវ​នេះ​មាន​ប្រវែង​សរុប​១៤៨ គីឡូម៉ែត្រ ចាប់ពី​ចំការ​ហ្លួង ស្រុក​ស្រែអំបិល​ដល់​ក្រុង​ខេ​មរ ភូមិន្ទ ខេត្ត កោះកុង ក្នុង​នោះ​ប្រវែង​១២២,៩ គីឡូម៉ែត្រ​មាន​ចំនួន​ពីរ​គន្លង​ប្រវែង​២៥,១​គីឡូម៉ែត្រ មាន​ចំនួន ០៤​គន្លង​លើ​ទីតាំង​ចំនួន​បួន​គឺ​៖

​ទី​១-​ប្រវែង​១២​គីឡូម៉ែត្រ (​គ​.​ម ០+០០០- គ​.​ម ១២+០០០)
​ទី​២-​ប្រវែង​៣,៤ គីឡូម៉ែត្រ (​គ​.​ម ៥៧+៧០០ – គ​.​ម ៦១+១០០) ចំណុច​អន្ទង់អាំង និង​ជា​កន្លែង​ប្តូរ​ខ្សែ ផ្លូវ​ថ្មី​ទី​១(Realignment)
​ទី​៣-​ប្រវែង​៤,២​គីឡូម៉ែត្រ (​គ​.​ម ១២៤+៤០០ – គ​.​ម ១២៨+៦០០)​ចំណុច ចំណោត​តា​តៃ និង​ជា​កន្លែង ប្តូរ ខ្សែ​ផ្លូវ​ថ្មី​ទី​២(Realignment)
​ទី​៤-​ប្រវែង​៥,៥ គីឡូម៉ែត្រ​(​គ​.​ម ១៤២+៥០០ – គ​.​ម ១៤៨+០៣៨) ទទឹងផ្លូវ​១១​ម៉ែត្រ​(​ពីរ​គន្លង​) ១៨,៥​ម៉ែត្រ​ដល់ ២១,៥​ម៉ែត្រ​(​បួន​គន្លង​) ក្រាល​បេតុង កៅស៊ូ​(AC) (​កម្រាស់ ០៧​សង់ទីម៉ែត្រ ) បេតុង​សរសៃដែក​(២៥​សង់ទីម៉ែត្រ​) ត្រង់​ផ្លូវ​ប្រសព្វ​។​

​ជាងនេះទៅទៀត ផ្លូវ​នេះ​មាន​ការកែសម្រួល​ចំណុច​ផ្លូវ​ប្រសព្វ​ចំនួន​០៥​កន្លែង​៖
១-​ចំការ​ហ្លួង​
២-​ស្រែអំបិល​
៣-​ផ្លូវបំបែក​ចូល​ទៅ​គី​រី​សាគរ​
៤-​ផ្លូវបំបែក​ចូល​ទៅ​ទំនប់​វា​រី​អគ្គីសនី​
៥-​ផ្លូវបំបែក​ចូល​ទៅ ព្រលានយន្តហោះ សាងសង់​ស្ពាន​ថ្មី​ចំនួន​០៤​កន្លែង (​ប្រវែង​១១៣​ម​) ប្រព័ន្ធ​បង្ហូរ​រំដោះ​ទឹក លូ​មូល​បេតុង ១៤០​កន្លែង​(​ថ្មី​១៥​កន្លែង និង​ពង្រីក​១២៥​កន្លែង​) លូ​ប្រអប់ ១៥​កន្លែង​(​ថ្មី ៣​កន្លែង និង​ពង្រីក ១២​កន្លែង​) បំពាក់​គ្រឿង​បរិក្ខារ​សុវត្ថិភាព​ចរាច​រណ៍ ការ​កំណត់​ល្បឿន​៨០​គីឡូម៉ែត្រ​/​ម៉ោង (​តំបន់​ទំនាប ឬ​ផ្លូវត្រង់​) ៦០​គីឡូម៉ែត្រ​/​ម៉ោង (​តំបន់​ខ្ពង់រាប ឬ​ផ្លូវ​កោង​) រយៈពេល​សាងសង់​ចំនួន​៣២​ខែ គ្រោង​ចាប់ផ្តើម​សាង សង់​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​គម្រោង​សាងសង់​ផ្លូវ​នេះ​គ្រោង​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ ៧៨ ៣៩៨ ៧៤១,៥៣ ដុល្លារ​អាមេរិក ក្នុងនោះ​៖ តម្លៃ​គម្រោង​សាងសង់​ចំនួន ៥៩ ១៤៦ ៧៤១,៥៣ ដុល្លារ​អាមេរិក តម្លៃ​សិក្សា​និង​ត្រួតពិនិត្យ គម្រោង​ចំនួន​៦ ០០០ ០០០​ដុល្លារ​អាមេរិក ក្រោម​មូលនិធិ​នៃ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) នៃ​សាធារណរដ្ឋ​កូរ៉េ ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ១៣ ២៥២ ០០០ ដុល្លារ​អាមេរិក​សម្រាប់​ការងារ​ដោះស្រាយ​ផល ប៉ះពាល់ ដោះមីន និង​គ្រឿង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ការគ្រប់គ្រង​គម្រោង និង​ពន្ធអាករ សាងសង់​ដោយ ក្រុមហ៊ុន​សាងសង់​កូរ៉េ ILSUNG & HANIL Joint Venture និង​ត្រួតពិនិត្យ​បច្ចេកទេស​ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture​។​

​ផ្លូវ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផ្លូវ​ហាយវ៉េ​អាស៊ាន​១២៣ (ASEAN Highway 123) ដែល​ភ្ជាប់​ប្រទេស​កម្ពុជា ទៅ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ និង​ភ្ជាប់​ពី​ភាគ​ខាងកើត​នៃ​ឧបទ្វីប​ឥណ្ឌូចិន ទៅ​ភាគ​ខាងលិច​នៃ​ឧបទ្វីប ឥណ្ឌូចិន ត្រង់​ក្រុង​ដា​វ៉េ​(Dawai) ប្រទេស​ភូមា​។ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨​នេះ​មាន​តំបន់​សេដ្ឋកិច្ច ពិសេស​(SEZ) ចំនួន​០៤​កន្លែង​៖
១-​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង​(Koh Kong SEZ)
២-​តំបន់ សេដ្ឋកិច្ច​ពិសេស​ស៊ួយ ឆេង (Suoy Chheng SEZ)
៣-​តំបន់​សេដ្ឋកិច្ច​ពិសេស​គិរីសាគរ​កោះកុង (Kirisakor Koh Kong SEZ)
៤-​តំបន់​សេដ្ឋកិច្ច​ពិសេស​រតនា​(Ratana SEZ) ព្រមទាំង​មាន​តំបន់ ទេសចរណ៍​គិរីសាគរ​ផងដែរ​។​

​នា​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ដើម្បី​ស្តារ និង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ក្រោម​ឥណទាន​ប្រាក់កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ​(EDCF) និង​បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​សាងសង់​អនុវត្ត គម្រោង​សាងសង់​ផ្លូវ​នេះ​ប្រកបដោយ​គុណភាព​ខ្ពស់ ស្រប​តាម​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​សាងសង់ និង​តាម បទដ្ឋា​បច្ចេកទេស ជា​ពិសេស​ត្រូវ​តាមដាន និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​ការសាងសង់ ឱ្យបាន ខ្ជាប់ ខ្ជួន​ដើម្បី​ធានា​ថា​ផ្លូវ​នេះ​មាន​គុណភាព​រឹងមាំ និង​អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ក៏​បាន​ផ្ដាំផ្ញើ​ឱ្យ​ក្រុម​សាងសង់ និង​ក្រុមហ៊ុន​ត្រួតពិនិត្យ បច្ចេកទេស​សាងសង់ ត្រូវ​យកចិត្តទុកដាក់​សាងសង់​ដោយ​ឈរ​លើ​គោលការណ៍​គុណភាព​ជា​ចម្បង និង​ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ជា​ប្រចាំ​ដើម្បី​កុំឱ្យ​រំខាន និង​ប៉ះពាល់​ដល់​សុខភាព​អ្នកធ្វើដំណើរ និង​បង​ប្រជា​ពល រដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​នោះ និង​ត្រូវ​ធានា​ថា​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​នេះ តាមរយៈ ការបំពាក់​ផ្លាកសញ្ញា​ចរាច​រណ៍​ឱ្យបាន​គ្រប់គ្រាន់ និង​មាន​ភ្លើង​បំភ្លឺ​នៅពេល​យប់​ផងដែរ​។​

​គួរកត់សម្គាល់​ថា​៖ គម្រោង​លើក​កម្រិត​គុណ​ផ្លូវជាតិ​លេខ​៤៨​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​សំខាន់ៗ​ដូច តទៅ​៖
១-​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ចរាចរណ៍​របស់​អ្នកដំណើរ​តាម​រយៈ​ការកាត់បន្ថយ​ពេលវេលា និង​ថ្លៃ​ធ្វើ ដំណើរ​និង​ដឹកជញ្ជូន​
២-​បង្កើន​ការធានា​សុវត្ថិភាព​ចរាចរណ៍​ក្នុងការ​ធ្វើ​ដំណើរ​តាមរយៈ​បំពាក់​គ្រឿង បរិក្ខារ​សុវត្ថិភាព​គ្រប់គ្រាន់ និង​កែសម្រួល​កាំ​កំណោង និង​ចំណោត​ខ្លាំង​របស់​ផ្លូវ​
៣-​ជំរុញ​សក្តានុពល តំបន់​ទេសចរណ៍​
៤-​បង្កើន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​ជាពិសេស​ជាមួយ​ប្រទេស​ជិតខាង​៕

Filed in: ព័ត៌មានជាតិ