ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​ពលករ​ពី​ថៃ​០៥​នាក់​ទៀត​បាន​ចេញ​ទៅ​ផ្ទះ​ក្រោយពី​ធ្វើ​ចត្តា​ឡីស័​ក​អវិជ្ជ​មាន​បានផុស ៤០ វិនាទី មុន នៅ ថ្ងៃ​អង្គារ ២៤ សីហា ២០២១

​ពលករ​ពី​ថៃ​០៥​នាក់​ទៀត​បាន​ចេញ​ទៅ​ផ្ទះ​ក្រោយពី​ធ្វើ​ចត្តា​ឡីស័​ក​អវិជ្ជ​មាន​បានផុស ៤០ វិនាទី មុន នៅ ថ្ងៃ​អង្គារ ២៤ សីហា ២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២១ នេះ​បាន​ចាត់​ឱ្យ លោក ហេង ឡេង ប្រធាន​ការិល័​យ​អប់រំ និង​ប្រធាន​មណ្ឌល​ចត្តា​ឡី​ស័ក លោក គឹម ណារ៉ូត អនុប្រធាន​ផ្នែក​សណ្ដាប់ធ្នាប់​ខណ្ឌ​យក​លិខិតអនុញ្ញាត​ចេញពី​មណ្ឌល​ចត្តា​ឡីស័​ក​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ជូន និង​សូម​ចូលរួម​អបអរសាទរ ចំពោះ​ពលករ​មកពី​ថៃ​ចំនួន ០៥ នាក់ ទៀត​ដែល​បាន​មក​ធ្វើ​ចត្តា​ឡី​ស័ក និង​យក​សំណាក ( PCR ) ជា​លទ្ធផល អវិជ្ជមាន ដើម្បី​ឱ្យ​ពួកគាត់​បាន​វិល​ត្រឡប់​ទៅផ្ទះ​វិញ​។​

​នេះ​ជា​លើក​ទី​៥​ហើយ​ដែល​ពលករ​ជា​អ្នក​អវិជ្ជមាន​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​បាន​វិលត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគាត់​។​

​ពលករ​មកពី​ថៃ​ទាំង ០៥ នាក់ បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជា​ក្រសួង​សុខាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្ត​ទុក​មើលថែទាំ ផ្គត់ផ្គង់​សម្ភារៈ​ផ្សេងៗ និង​អាហារ​មិន​ដែល​ខ្វះខាត​។ ពួកគាត់​ប្ដេជ្ញា​ចូលរួម​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ ឱ្យបាន​ល្អ​បំផុត​។​

​សូមបញ្ជាក់​ថា ពលករ​មកពី​ថៃ ដែល​បញ្ជូន​មក​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌល​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ សរុប​ចំនួន ៤៣ នាក់ និង​បាន​អនុញ្ញត​ឱ្យ​វិល​ត្រឡប់​ទៅផ្ទះ​វិញ ចំនួន ៣៥ នាក់​។ ពលករ​នៅ​សល់ ចំនួន ០៨ នាក់​ទៀត កំពុង​បន្ត​បន្ត​ធ្វើ​ចត្តា​ឡី​ស័ក និង​អនុវត្ត​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​នៅក្នុង​មណ្ឌល​ចត្តា​ឡីស័​ក​បន្ថែមទៀត​៕

 

Filed in: ព័ត៌មានជាតិ