ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​ឯកឧត្តម វេង សាខុន ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​បង្កង​ទឹកសាប​អូស្ត្រាលី ជា​លើក​ទឹកចិត្ត ជំរុញ និង​គាំទ្រ​បន្ថែម​ដល់​ការចិញ្ចឹម​បង្កង​ទឹកសាប​អូស្ត្រាលី ឬ​បង្កង​ដង្កៀប​ក្រហម ដែល​ជា​ប្រភេទ​បង្កង​ពូជ​ថ្មី​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត

​ឯកឧត្តម វេង សាខុន ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​បង្កង​ទឹកសាប​អូស្ត្រាលី ជា​លើក​ទឹកចិត្ត ជំរុញ និង​គាំទ្រ​បន្ថែម​ដល់​ការចិញ្ចឹម​បង្កង​ទឹកសាប​អូស្ត្រាលី ឬ​បង្កង​ដង្កៀប​ក្រហម ដែល​ជា​ប្រភេទ​បង្កង​ពូជ​ថ្មី​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជា​សកល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ការជំរុញ​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក ដែល​ជា​ស្បៀង​គោល​មានដូចជា ៖ ដំណាំ​ស្រូវ បន្លែ វារីវប្បកម្ម និង​ការ​ចិញ្ចឹមសត្វ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅតែ​ចាត់ទុកថា​ជា​អាទិភាព​ចំបង​ដែល​ត្រូវតែ​ខិតខំ​ប្រឹងប្រែង យក​អស់​ស្មារតី​ទទួលខុសត្រូវ​ដើម្បី​ចូលរួម​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ និង​ធានា​សន្តិសុខ​ស្បៀង ប្រកបដោយ​និរន្តរភាព តាមរយ​:​ការបង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម ប្រែក្លាយ​វិបត្តិ​ទៅ​ជា​ឱកាស​ដើម្បី​ពង្រីក និង​ពង្រឹង​សមត្ថភាព​ដាំ​ដុះ និង​ចិញ្ចឹម​តាម​គ្រប់​រូបភាព បង្កើន​ប្រាក់ចំណូល បង្កើត​ការងារ​នៅ​មូលដ្ឋាន​ផ្ទាល់ ស្រប​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វា​រីរ​ប្បក​ម្ម​ទឹកសាប (​ខេត្ត​ព្រៃវែង​) ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ទៅ​សំណេះសំណាល និង​ចែក​កូន​ត្រី​អណ្តែង និង​កូន​កង្កែប​ជូន​វា​រី​វប្បករ​។​

​ដើម្បី​ជា​ការលើកទឹកចិត្ត ជំរុញ និង​គាំទ្រ​បន្ថែម​ដល់​ការចិញ្ចឹម​បង្កង​ទឹកសាប​អូស្ត្រាលី ឬ​បង្កង​ដង្កៀប​ក្រហម ដែល​ជា​ប្រភេទ​បង្កង​ពូជ​ថ្មី​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៣​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​សីហា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន អមដំណើរ​ជា​មួយ​ដោយ​ឯកឧត្តម ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល និង​មន្ត្រី​ជំនាញ​មួយ​ចំនួន​ទៀត បាន​អញ្ជើញ​មក​ពិនិត្យ​កសិដ្ឋាន​បង្កង​ទួល​ទន្លេ​ជុំ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ថ្នល់ជាតិ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។

​លោក តាន់ ន​រវិន្ទ (​ម្ចាស់​កសិដ្ឋាន លេខ​ទំនាក់ទំនង ០១២ ៥៩៩២៩៧) បាន​រៀបរាប់​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា កសិដ្ឋាន​បង្កង​ទួល​ទន្លេ​ជុំ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១៧ លើ​ផ្ទៃដី ១៨​ហ​ត និង​ដំណើរការ​សាកល្បង​ចិញ្ចឹម​នៅ​ឆ្នាំ​២០១៨​។ ដោយសារ​ភូមិសាស្ត្រ​អំណោយផល (​ប្រភព​ផ្គត់ផ្គង់​ទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ​) និង​មាន​សក្តានុពល​ទីផ្សារ លោក​សម្រេច​ចិត្ត​ចុះ​ទុន​វិនិយោគ​ជាង ៥០ ០០០​ដុល្លារ ធ្វើការ​ចិញ្ចឹម​បង្កង​ដង្កៀប​ក្រហម​នេះ​ជា​លក្ខណ​ធម្មជាតិ​។ បច្ចុប្បន្ន​កសិដ្ឋាន​មាន​ស្រះ និង​អាង​ចិញ្ចឹម​ដូចខាងក្រោម ៖
• ៦២ អាង សំ​រាប់ការ​បង្កាត់​ពូជ និង​មាន​ស្រះ​ចំនួន ៦០ ស្រះ (​ទំហំ​តូច​-​ធំ​)
• ស្រះ​បំរុង​ទឹក (៥០០x៣០ ម៉ែត្រ​) និង​មាន​ជំរៅ ២.៥០ ម៉ែត្រ​។
• ស្រះ​បន្សុត​ទឹក (១២០ x៤០ ម៉ែត្រ​)
• ស្រះ​ទទួល​កាក​សំណល់ (១០០x១៥ ម៉ែត្រ​) និង​មាន​ជំរៅ ៥ ម៉ែត្រ​
• មាន​រៀបចំ​ប្រឡាយ​បំរុង​ទឹក​ជុំវិញ​កសិដ្ឋាន ប្រវែង​ជាង ២ គីឡូម៉ែត្រ
• មាន​បង្កង​មេបា ទឹកសាប​ពូជ​អូស្ត្រាលី ឬ​បង្កង​ដង្កៀប​ក្រហម​ចំនួន​ជាង ៦ មឺន​ក្បាល
• កសិដ្ឋាន​មានលទ្ធភាព​ផលឹត​ពូជ​បង្កង ៥-១០ មឺនកូន​ក្នុង​មួយ​ខែ​

​បច្ចុប្បន្ន​កូន​បង្កង​មានតម្លៃ ៥០០​រៀល​/​ក្បាល និង​តម្លៃ​បង្កង​សាច់​ចាប់ពី ១២-២៥ ដុល្លារ​/​គ​.​ក្រ​។ សម្រាប់​ថ្ងៃ​អនាគត កសិដ្ខាន​នឹង​បង្កើន​ផលិតកម្ម​កូន​ឲ្យដល់ ១-២ លាន​កូន​/​ខែ មាន តម្លៃ​សមរម្យ គុណភាព​ល្អ លក់​ជូន​កសិករ និង​ផលិត​បង្កង​សាច់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ ផ្តល់​វគ្គ​បណ្តុះ បណ្តាល​បច្ចេកទេស​ដល់​កសិករ​ទៀតផង​។ ដើម្បី​ពង្រីក​ផលិតកម្ម កសិដ្ឋាន​ត្រូវការ​ទុន​បន្ថែម ករណី​នេះ​លោក នរ​រិន្ធ បាន​ស្នើសុំ​ឯក​រដ្ឋមន្ត្រី​ជួយ​អន្តរា​គម៍​ទៅ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម តាមរយៈ Small and Medium Enterprise របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វ​ត្តុ​។​

​បន្ទាប់ពី​បាន​អញ្ជើញ​ពិនិត្យ​សកម្មភាព និង​បាន​ជ្រាប​អំពី​ដំណើរការ​វិវឌ្ឍន៍​រីកចម្រើន​ក្នុង​កសិដ្ឋាន​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក ន​រវិន្ទ ដែល​បាន​វិនិយោគ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​បង្កង​ពូជ​ថ្មី​នៅ​តំបន់​នេះ ដែល​សកម្មភាព​នេះ​ស្រប​តាម​គោល​ន​យោ​បាន​អភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម ក្នុង​ការធានា​សុវត្ថិភាព​ស្បៀង បង្កើន​ប្រាក់ចំណូល ជំរុញ និង​បង្កើន​ផលិតកម្ម​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជា​សកល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។ មិនតែប៉ុណ្ណោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​ការរៀបចំ​កសិដ្ឋាន​បានល្អ​ត្រឹមត្រូវ​តាម​បច្ចេកទេស គុណភាព​ទឹក ប្រព័ន្ធ​បង្ហូរទឹក​ចេញចូល និង​ក្សេត្រ​បរិស្ថាន​ដែល​មាន​លក្ខណ​អំណោយផល​សម្រាប់​ជីវិត​រស់នៅ​របស់​បង្ក​ង​ទឹកសាប​បាន​យ៉ាង​ល្អ ហើយ​អាច​ចាត់ទុក​ជា​កសិដ្ឋាន​គំរូ​នៅ​ទូទាំង​ខេត្ត​កំពង់ធំ​។

​ព្រម​ជាមួយ​សមិទ្ធផល​ដែល​កសិដ្ឋាន​សម្រេចបាន​នាពេល​បច្ចុប្បន្ន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​លោក​ខិតខំ​ពង្រីក​សក្តានុពល​ចិញ្ចឹម​បន្ថែមទៀត​ដោយ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ជលផល ធ្វើការ​បង្កាត់​ពូជ និង​ពង្រីក​ដៃគូ​ចិញ្ចឹម​ជាមួយ​កសិករ បង្កើន​បរិមាណ​បង្កង​ក្នុងស្រុក ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​។ មួយវិញទៀត កសិដ្ឋាន​គួរប្រើ​សក្តានុពល​របស់​កសិដ្ឋាន​មាន​ដី ទឹក និង​បរិស្ថាន ដោយ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​បង្កើត​កន្លែង ស្រាវជ្រាវ​គុណភាព​ចំណី​បង្កង និង​ហ្វឹកហាត់​ការងារ​របស់​និស្សិត បណ្តុះបណ្តាល​បច្ចេកទេស​ជូន​កសិករ​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ម្ចាស់​កសិដ្ឋាន​ថា​ក្រសួង ក៏​ដូច​រដ្ឋបាល​ជលផល​នឹង​រង់ចាំ​សហការ សម្របសម្រួល ដើម្បីឲ្យ​ដំណើរការ​វិនិយោគ​ការចិញ្ចឹមប​ង្ក​ង​អូស្ត្រាលី​នេះ​សម្រេច​ទទួលបាន​ជោគជ័យ​។​

​សូមបញ្ជាក់​ថា លោក តាន់ ន​រវិន្ទ ជា​អតីត​និសិត្ស​ក្សេត្រសាស្ត្រ​ជំនាន់​ទី ៨ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​(​ចំការ​ដូង​)​។​

Filed in: ព័ត៌មានជាតិ