ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

រដ្ធមន្ដ្រី វេង សាខុន បង្ហាញ វឌ្ឍនភាព​នៃ​ការដាំ​ឈើ​ជា​លក្ខណៈ​ឧស្សាហកម្ម របស់​ក្រុមហ៊ុន​ខេ​ម៉ា​ហ្គ្រា អ៊ិន​វេ​មេន គ្រុប នៅ​កម្ពុជា​

រដ្ធមន្ដ្រី វេង សាខុន បង្ហាញ វឌ្ឍនភាព​នៃ​ការដាំ​ឈើ​ជា​លក្ខណៈ​ឧស្សាហកម្ម របស់​ក្រុមហ៊ុន​ខេ​ម៉ា​ហ្គ្រា អ៊ិន​វេ​មេន គ្រុប នៅ​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖​ការចូលរួម​ដាំ​ឈើ​ដោយ​វិស័យ​ឯកជន​ជា​កត្តា​ចាំបាច់​ក្នុង​ការជំរុញ​ធ្វើឲ្យ​សម្រេច​បាន​គោលដៅ​យុទ្ធសាស្ត្រ​ជាតិ​លើ​វិស័យ​ព្រៃឈើ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ការគ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​តាមរយះ​កំណែទម្រង់​វិស័យ​ព្រៃឈើ ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ពិតប្រាកដ​សម្រាប់​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន ។​

​ក្នុង​រយះពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ បាន​ខិតខំ​ធ្វើ​កិច្ចការ​ជាច្រើន​តាម​គ្រប់​រូបភាព​រួមមាន ការជំរុញ​ការអភិវឌ្ឍន៍​ចម្ការ​ឈើ​ដាំ​ទាំង​រដ្ឋ ឯកជន និង​ដៃគូ​សហការ​ដាំ​ឈើ​ឯកជន​-​រដ្ឋ រួម​ទាំង​កម្មវិធី​លើកទឹកចិត្ត​នានា​ដល់​អ្នកវិនិយោគ​ថែមទាំង​បាន​ផ្សព្វផ្សាយ​ទូលំ​ទូលាយ​ដល់​វិស័យ​ឯកជន សហគមន៍​មូលដ្ឋាន ប្រជាពលរដ្ឋ ឬ​បុគ្គល​ជា​លក្ខណៈ​គ្រួសារ ឱ្យ​មាន​ការចាប់អារម្មណ៍​ខ្ពស់​ទៅ​លើ​ការវិនិយោគ​លើ​ការដាំ​ឈើ ព្រមទាំង​ផ្តល់​នូវ​ការធានា​សិទ្ធិ ទាំង​ការដាំ​ឈើ ប្រមូល​ផល​ឈើ និង​ជួយ​រក​ទីផ្សារ​ផលិតផល​ឈើ និង​ការធានា​ផ្តល់​ប្រឹក្សា​បច្ចេកទេស​លើ​ការងារ​ដាំ​ឈើ​ផងដែរ ក្នុង​បំណង​ធ្វើយ៉ាងណា​ឱ្យ​វិសាលភាព​លើ​ចលនា​ចូលរួម​ពី​គ្រប់​ស្រទាប់​មហាជន ទទួលបាន​ការគាំទ្រ​ខ្ពស់ និង​ទទួល​ជោគជ័យ​លើ​ដំណើរការ​អនុវត្ត​។​

​យោង​តាម​ស្ថិតិ​វិស័យ​ព្រៃឈើ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ នៅ​ឆ្នាំ​២០២០ បានឲ្យដឹងថា​៖

​មាន​សហគមន៍​ព្រៃឈើ​ចំនួន ៦៣៨ កន្លែង ស្ថិតក្នុង​ខេត្ត​ចំនួន​២១ គ្របដណ្តប់​លើ​ផ្ទៃដី​សរុប​ទំហំ ៥១៨ ៧៧០ ហ​ត និង​មាន​សមាជិក​សរុប​ចំនួន​១៦៩៧១៥​គ្រួសារ​ក្នុង​នោះ ១) បាន​ទទួល​បាន​ការអនុម័ត​ពី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ចំនួន​៥២០ សហគមន៍ មាន​ផ្ទៃដី​ទំហំ ៤៤៤ ៨៥៣ ហ​ត ។ ២) បាន​ចុះ​កិច្ចព្រមព្រៀង ចំនួន ៤៤០ សហគមន៍ ដែល​មាន​ផ្ទៃដី​ទំហំ ៣៦២ ២៣៦​ហ​ត និង ៣) មាន​ផែនការ​ទទួលយក​ការគ្រប់គ្រង ចំនួន​១០៣ សហគមន៍ ដែល​មាន​ផ្ទៃដី​ទំហំ ៧០ ៩៩០​ហ​ត ។​

​មាន​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ ចំនួន ៨០ ទីតាំង​ ស្ថិតក្នុង​ខេត្ត​ចំនួន ១៩ មាន​ផ្ទៃដី​សរុប​ទំហំ ៥០០ ១៧៨ ហ​ត​ក្នុងនោះ ១៦ ទីតាំង មាន​ប័ណ្ណកម្មសិទ្ធិ​លើ​ផ្ទៃដី​ទំហំ ១០៦ ៥២២ ហ​ត ។​

​មាន​ក្រុមហ៊ុន​ដាំ​ឈើ​ដៃគូ​សហការ និង​លក្ខណៈ​គ្រួសារ​ចំនួន ១០ កន្លែង​ ក្នុងនេះ​មាន​ការដាំ​ឈើ​ដៃគូ​សហការ​មាន​ចំនួន ៧ ទីតាំង ក្រុមហ៊ុន និង​ដាំ​ឈើ​ជា​លក្ខណៈ​គ្រួសារ​ចំនួន ៣ ទីតាំង លើ​ផ្ទៃដី​សរុប​ទំហំ ១០២ ១០៨ ហ​ត ។​
ការដាំ​ឈើ​ក្នុង​សម្បទាន​ដី​សេដ្ឋកិច្ច មាន​ចំនួន ១៧ ទីតាំង​(​ក្រុមហ៊ុន​) គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន ២៨០ ៨៧០ ហ​ត ។​


​នៅក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ទទួលបាន​សម្បទាន​ដី​សេដ្ឋកិច្ច ក្នុង​ការដាំដុះ​ឈើ ចំនួន ១៧ ក្រុមហ៊ុន មាន​ក្រុមហ៊ុន​ខេ​ម៉ា​ហ្គ្រា អ៊ិន​វេ​មេន គ្រុប និង​ក្រុមហ៊ុន​ខេ​មទ្រី ខ​ប​ភើ​រេ​សិន​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នឹង​គ្នា​ហើយ​ក្រុមហ៊ុន​នេះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ការដាំដុះ​ឈើ ទទួលបាន​ជោគជ័យ ។
​ក្រុមហ៊ុន​នេះ​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​នៅ​ថ្ងៃទី ១៧ ខែ​មករា ឆ្នាំ​២០០៧ ដែល​មាន​ទីតាំង​នៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង និង​ស្រុក​ឈួក​ខេត្ត​កំពត ដែល​មាន​ទំហំ​សរុប​ប្រមាណ ៨,០០០​ហិកតា រ​ហូត់​មកដល់​បច្ចុប្បន្ន​ក្រុម​ហ៊ុន​ធ្វើ​ការដាំដុះ​បាន​ចំនួន​ប្រ​ចំនួន​ប្រមាណ​៥,០០០​ហិកតា ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ចំនួន​៤៥០​នាក់ ក្រុមហ៊ុន​បាន​ធ្វើការ​ឈួសឆាយ និង​ដាំ​ដុះ​ចាប់ពី​ឆ្នាំ​២០០៧​រ​ហូត់​មកដល់​បច្ចុប្បន្ន​។​
១. ការរៀបចំ​ថ្នាល់​បណ្តុះ​កូនឈើ​
​ក្រុមហ៊ុន​បាន​បង្កើត​ថ្នាល់​បណ្តុះ​កូនឈើ​មួយ​របស់​ក្រុមហ៊ុន​នៅ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ដែល​អាច​ផលិត​កូនឈើ​ដែល​មាន​គុណភាព​ខ្ពស់ ពី​ការ​កាត់​ត្រួយ​បណ្តុះ​(cutting) ។ ក្រុមហ៊ុន​បាន​ជ្រើសរើស​ដើម​មេ​ហ៊ាយ​ប្រ៊ីត ដែល​បាន​នាំ​ចូល​មក​ពី​បរទេស​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​លកខ្ខ័​ណប្រទេស​របស់​យើង ដើម្បី​ធ្វើការ​កាត់​ត្រួយ​បណ្តុះ​(cutting) ដែលរ​ហូត់​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​សមត្ថភា​ព​អាច​ផលិត​កូនឈើ​អាកាស្យា​បាន​ប្រមាណ​៤៥០,០០០​កូន​ក្នុង​មួយ​ខែ​ដែល​អាច​ផ្គត់ផ្គង់​ការដាំដុះ​បាន​ចំនួន​ប្រមាណ​ជា​៤០០ ហិកតា​។​
២. ការដាំដុះ និង​ការថែទាំ​
​ការងារ​ដាំ​ដុះ​ត្រូវបាន​អនុវត្តន៍​នៅ​រដូវវស្សា ក្រោយ​ពេល​ដាំ​ដុះ​រួច​យើង​បាន​ធ្វើ​ការថែទាំ ដាក់​ជី ក្រី​មែក កាត់​សំអាត​ស្មៅ ជុស​ជុល​ផ្លូវ និង​ធ្វើ​ផ្លូវ​ភ្លើង​ដើម្បី​ការពារ​ហាននិ​ភ័យ​ណាមួយ​ដែល​កើតឡើង​ដោយសារ​ភ្លើង ហើយ​ក្រុមហ៊ុន​បាន​បង្កើត​ទីតាំង​ស្នាក់នៅ​សម្រាប់​កម្មករ​នៅក្នុង​ចម្ការ​ឈើ​របស់​ក្រុមហ៊ុន​ដើម្បី​ងាយស្រួល​ក្នុង​ការថែទាំ​តាម​តំបន់​និមួយៗ​។​
៣. ការកែច្នៃ​ជា​ក្តារ​វី​នៀរ​
​សម្រាប់​ការផលិត​ក្តារ​វី​នៀរ​(Veneer) យើង​ជ្រើសរើស​យក​ចម្ការ​ឈើ​ដែល​មាន​អាយុ​ចន្លោះ​ពី​៦​ទៅ​៧​ឆ្នាំ​ដែល​មាន​មុខ​កាត​ចាប់ពី​១២​ស​.​ម​ឡើងទៅ ហើយ​ដើម្បី​កាត់បន្ថយ​ការចំណាយ​ក្នុង​ការដឹក​ជញ្ជួន​ក្រុមហ៊ុន​បាន​បង្កើតរោង​សិប្បកម្ម​កែច្នៃ​ក្តារវី​នៀរ​(Veneer)​នៅ​ចំណុចកណ្តាល​ចម្ការ​របស់​ក្រុមហ៊ុន​។​
៤. ការងារ​ដាំ​ដុះ​ឡើងវិញ​
​ការងារ​ដាំ​ដុះ​ឡើងវិញ​ធ្វើឡើង​បន្ទាប់​ពី​ធ្វើ​ការប្រមូល​ផល​រួច ដោយ​គ្រាន់តែ​ភ្ជួរ​ចន្លោះ​រង​ដើម្បី​ធ្វើ​ការដាំដុះ សម្រាប់​គល់ឈើ​ដែល​ធ្វើ​ការប្រមូល​រួច​យើង​រក្សា​ទុក​ធម្មតា ហើយ​ចាប់ពី​ឆ្នាំ​២​និង​៣​គល់​នេះ​និង​ចាប់ផ្តើម​ពុកផុយ​ក្លាយជា​ជី​។​

Filed in: ព័ត៌មានជាតិ