ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

កម្ពុជា​បាន​ប្រគល់​ជំនួយ​ជា​គ្រឿង​បរិក្ខារ​ពេទ្យ​ជូន​ប្រទេស​មី​យ៉ាន់​ម៉ា​រួចហើយ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩

កម្ពុជា​បាន​ប្រគល់​ជំនួយ​ជា​គ្រឿង​បរិក្ខារ​ពេទ្យ​ជូន​ប្រទេស​មី​យ៉ាន់​ម៉ា​រួចហើយ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​សីហា ឆ្នាំ​២០២១​នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល តំណាង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រគល់​គ្រឿង​បរិក្ខារ​ពេទ្យ​ដែលជា​ជំនួយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា ជូន​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​រួចហើយ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។​

​គ្រឿង​បរិក្ខារ​ដែល​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា ឧបត្ថម្ភ​ទៅ​មី​យ៉ាន់​ម៉ា​នេះ រួមមាន​៖ ម៉ាស់​ចំនួន ៣​លាន​, ឧបករណ៍​តេស្ដ​រហ័ស ចំនួន ៥០០,០០០, សំលៀក​បំពាក់​សុវត្ថិភាព PPE ចំនួន ២,០០០, ឈុត​ម៉ាស៊ីន​ផលិត​អុកស៊ីហ្សែន​ស្វ័យប្រវត្តិ​ចំនួន​១០០​គ្រឿង​, ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​ចំនួន ២០​គ្រឿង និង​ម៉ាស៊ីន​តាមដាន​សញ្ញា ជីវិត​ចំនួន ២០​គ្រឿង​។ ក្រៅ​តែ​ពី​ការផ្តល់​ជា​ជំនួយ​បរិក្ខារ​ពេទ្យ​នេះ​ទៅ សម្តេច​តេជោ ហ៊ុន សែន ក្នុងនាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ឧបត្ថម្ភ​ថវិកា​ប្រមាណ ២០​ម៉ឺន​ដុល្លារ ជូន​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។ កម្ពុជា ក៏បាន​ផ្តល់​ថវិកា​ប្រមាណ ១០​ម៉ឺន​ដុល្លារ តាមរយៈ​សហគមន៍​អាស៊ាន ជូន​មី​យ៉ាន់​ម៉ា​ផងដែរ​។ ជាមួយគ្នា​នោះ ដើម្បី​រួមចំណែក​ជួយ​ដោះស្រាយ​ការលំបាក​របស់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​ពី​វិបត្តិ​ជំងឺ​កូវី​ដ​១៩​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​បាន​ឧបត្ថម្ភ​ថវិកា ១០​ម៉ឺន​ដុល្លារ​ជូន​ដល់​កាកបាទ​ក្រហម​មី​យ៉ាន់​ម៉ា​ផងដែរ​។​

​កម្ពុជា​ដ្បិតតែ​ជា​ប្រទេស​តូច ហើយ​ស្ថានភាព​សេដ្ឋកិច្ច​នៅ​មាន​កម្រិត​យ៉ាងណាក្តី តែ​ស្មារតី​នៃ​ការចូលរួម​ក្នុង​សហគមន៍ ធម៌​មេត្តា និង​មនោសញ្ចេតនា​ក្នុង​ការជួយ​រំលែក​ការលំបាក​នានា មាន​លំហរ​ធំ​ទូលាយ ដែល​ជា​វប្បធម៌​ដ៏​មហស្ចារ្យ​នៃ​ជាតិ​សាសន៍​នៅ​អាស៊ី​មួយ​នេះ​។​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ផ្តល់​ម៉ាស់​ប្រមាណ ២​លាន​ម៉ាស់ និង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩​។ ក្រៅ​តែ​ពី​ប្រទេស​មី​យ៉ាន់​ម៉ា កម្ពុជា ក៏​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ជាមួយ​ប្រទេស​សមាជិក​អាស៊ាន និង​មិនមែន​សមាជិក​អាស៊ាន​មួយចំនួន​ទៀត​ផង​ដែរ​។​
​ក្នុង​នោះ​កាលពី​ខែកក្កដា ឆ្នាំ​២០២១ សម្តេច​តេជោ បាន​ឧបត្ថម្ភ​ថវិកា ២០​ម៉ឺន​ដុល្លារ និង​ម៉ាស​ចំនួន ១​លាន ១​សែន​ម៉ាស់ ព្រមទាំង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន ១០០​គ្រឿង ជូន​ទៅ​រដ្ឋាភិបាល​វៀត​ណា​ម​។ កាលពី​ឆ្នាំ​២០២០ សម្តេច​តេជោ ក៏​បាន​ឧបត្ថម្ភ​ម៉ាស់ និង​បរិក្ខារ​ពេទ្យ​ទៅកាន់​ប្រទេស​ឡាវ នេ​ប៉ាល់ និង​ទី​ម័រ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ