ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អាជ្ញាធរ​បិទផ្លូវ​លេខ​១៣​ដើម្បី​យក​សំណាក​អ្នកពាក់ព័ន្ធ​ព្រោះ​មាន​អ្នកជំងឺ​បម្លែង​ម្នាក់​មក​ទិញ​បន្លែ​នៅ​ម្តុំ​នោះ​

​អាជ្ញាធរ​បិទផ្លូវ​លេខ​១៣​ដើម្បី​យក​សំណាក​អ្នកពាក់ព័ន្ធ​ព្រោះ​មាន​អ្នកជំងឺ​បម្លែង​ម្នាក់​មក​ទិញ​បន្លែ​នៅ​ម្តុំ​នោះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​រួមសហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​បាន​ទាញ​ខ្សែ​បិទផ្លូវ​១៣ នៅជាប់​នឹង​ខាង​បរិវេណ​ផ្សារកណ្ដាល​គម្រោង​ឲ្យ​គ្រូពេទ្យ​ចុះ​យក​សំណាក​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ម្តុំកន្លែង​នោះ​ព្រោះ​មាន​អ្នកពាក់ព័ន្ធ​ជំងឺ​កូវី​ដ​19 បម្លែង​ខ្លួន​Delta​បាន​ប្រាប់ថា គាត់​បាន​ទៅ​ទិញ​បន្លែ​ដែល​លក់​តាម​ផ្ទះ​នៅ​ផ្លូវ​នោះ​។​

​តាម​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បាន​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២១ នេះ​ថា​ការបិទផ្លូវ​លេខ​១៣ នោះ​មិន​ពាក់ព័ន្ធ​នឹង​ផ្សារ​កណ្ដាល​នោះ​ទេ ​ពោល​គឺ​អ្នក​ដែល​វិជ្ជ​មានកូ​វីដ​19 នោះ​គឺ​គាត់​បាន​មក​ទិញ​បន្លែ​នៅ​តាម​ផ្ទះ​គឺ​នៅក្នុង​ផ្សារ​កណ្តាល​នោះ​ទេ​ចឹង​សូម​ប្អូន​ប្រជាពលរដ្ឋ​កុំ​ច្រឡំ​ថា​បិទ​ផ្សារ​អី​គឺ​ផ្សារ​បើក​លក់​ជា​ធម្មតា​ទេ​។​

​ជា​គ្នា​នោះដែរ លោក​សុខ ពេញវុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ល្ងាច​នេះ​ថា ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​និង​តម្រូវឲ្យ​អ្នកពាក់ព័ន្ធ​យក​សំណា​ក់​នៅ​ថ្ងៃស្អែក​ទី​១៨​នេះ បើ​ទោះ​បី​ថ្ងៃនេះ​មិនទាន់​បាន​យក​សំណាក​នៅ​ឡើយចឹង គឺ​កុំ​ច្រឡំ​ផ្សារកណ្តាល​មិន​ពាក់ព័ន្ធ​នោះទេ គឺ​បើក​លក់​ជាធម្មតា​៕

Filed in: ព័ត៌មានជាតិ