ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ធមន្ដ្រី វេង សាខុន បាន​អញ្ជើញ​មក​ពិនិត្យ​លើ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ការកែច្នៃ​ម្រំ និង​ខ្ញី​ខ្មៅ​សម្រាប់​ប្រើប្រាស់​ជា​អាហារ​បំប៉ន​សុខភាព​ក្នុង​កសិដ្ឋាន​របស់​ក្រុមហ៊ុន Lexmin ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​អភិវឌ្ឍន៍​យោធិន​ពិការ​កោះស្លា (​តំបន់​អភិវឌ្ឍន៍​តេជោ​សែន​) ស្រុក​ឈូក ខេត្ត​កំពត​

​រដ្ធមន្ដ្រី វេង សាខុន បាន​អញ្ជើញ​មក​ពិនិត្យ​លើ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ការកែច្នៃ​ម្រំ និង​ខ្ញី​ខ្មៅ​សម្រាប់​ប្រើប្រាស់​ជា​អាហារ​បំប៉ន​សុខភាព​ក្នុង​កសិដ្ឋាន​របស់​ក្រុមហ៊ុន Lexmin ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​អភិវឌ្ឍន៍​យោធិន​ពិការ​កោះស្លា (​តំបន់​អភិវឌ្ឍន៍​តេជោ​សែន​) ស្រុក​ឈូក ខេត្ត​កំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដើម្បី​ជា​ការលើកទឹកចិត្ត ជំរុញ និង​គាំទ្រ​ដល់​ការអនុវត្ត​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា​រវាង​ក្រុមហ៊ុន​អូស្ត្រាលី Lexmin Pty Ltd Cambodia ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ស្តីពី ” ការ ជំរុញ​ផលិតកម្ម​ដំណាំ​ស្តង់ដារ​សរីរាង្គ និង​ការពង្រឹង​សមត្ថភាព​កសិករ​ដើម្បី​ទទួលបាន​នូវឱ​កាសការងារ​នៅតាម​បណ្តា​កសិដ្ឋាន​នានា​ក្នុង​ប្រទេស​អូស្ត្រាលី​នាពេល​អនាគត​” នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៦​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន អមដំណើរ​ជា​មួយ​ដោយ​ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម និង​សហការី​មួយចំនួនទៀត បាន​អញ្ជើញ​មក​ពិនិត្យ​លើ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ការកែច្នៃ​ម្រំ និង​ខ្ញី​ខ្មៅ​សម្រាប់​ប្រើប្រាស់​ជា​អាហារ​បំប៉ន​សុខភាព​ក្នុង​កសិដ្ឋាន​របស់​ក្រុមហ៊ុន Lexmin ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​អភិវឌ្ឍន៍​យោធិន​ពិការ​កោះស្លា (​តំបន់​អភិវឌ្ឍន៍​តេជោ​សែន​) ស្រុក​ឈូក ខេត្ត​កំពត​។​

​មាន​លោក Robert K.Chelliah (​នាយក​ក្រុមហ៊ុន​) បាន​អញ្ជើញ​ឯកឧត្តម​រដ្ឋមន្ត្រី​ពិនិត្យ​សកម្មភាព​ទៅតាម​ផ្នែក​នីមួយៗ​នៃ​ផលិតកម្ម​ដាំ​ដុះ​ដំណាំ​សរីរាង្គ​។ ចំពោះ​ផលិតកម្ម​ដាំ​ដុះ កសិដ្ឋាន​បាន​ធ្វើ​ការដាំដុះ​ដំណាំ​សរីរាង្គ​លើ​ផ្ទៃដី ២២​ហ​ត មាន​ប្រភេទ​ដំណាំ​សម្រាប់​កែច្នៃ​ផលិត​ជា​អាហារ​បំប៉ន​សុខភាព​ដូចជា​រុក្ខជាតិ​ម្រុំ ស្លឹកគ្រៃ ម្តេង និង​ខ្ញី​ខ្មៅ ដែល​ផលិតផល​ទាំងនេះ​កំពុងតែ​មាន​ទីផ្សារ​ខ្ពស់​នៅ​ក្រៅ​ស្រុក និង​មាន​គម្រោង​បន្ត​ពង្រីក​ផលិតកម្ម​ការដាំដុះ បន្លែ​តាម​ស្តង់ដារ​សរីរាង្គ​សម្រាប់​ធ្វើ​ការនាំចេញ​។ ដោយឡែក​ផលិតកម្ម​កែច្នៃ ក្រុមហ៊ុន​បាន​រៀបចំ​ខ្សែ​ច្រវាក់​កែច្នៃ ដែល​ត្រូវបាន​ពិនិត្យ​វាយតម្លៃ​ទទួលស្គាល់​អនុលោមភាព​តាម​ស្តង់ដារ​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ​គុណភាព សុវត្ថិភាព អនាម័យ រួមមាន​ទាំង​ស្តង់ដារ​សហភាព​អឺរ៉ុប អាមេរិក អូស្ត្រាលី កាណាដា​។​ល​។ កន្លងមក​ក្រុមហ៊ុន​បាន​កែច្នៃ​ជា​ផលិតផល​សម្រេច​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំចេញ​ភាគច្រើន​ទៅ កាន់​ទីផ្សារ​ប្រទេស​អូស្ត្រាលី ហើយ​ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​សម្រេច​កិច្ចព្រមព្រៀង​ក្នុង​ការផ្គត់ផ្គង់​ផលិតផល​សរីរាង្គ​ចំនួន ៥០​តោន (​តែ​ម្រុំ តែ​ស្លឹកគ្រៃ តែ​ខ្ញី​ខ្មៅ តែ​ម្ជូរ​ព្រឹក​) ឱ្យ​ដល់​ដៃគូ​ក្នុងស្រុក​គឺ​ក្រុមហ៊ុន La Plantation ដែលជា​ក្រុមហ៊ុន​មួយ​បាននិងកំពុង​ដើរតួនាទី​យ៉ាង​សកម្ម​នៅក្នុង​ការដាំដុះ និង​កែច្នៃ​ម្រេច​កំពត​សម្រាប់​នាំចេញ​ទៅ​កាន់​ទីផ្សារ​សហ​ភាព​អឺរ៉ុប​។ ក្រុមហ៊ុន​បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​ខ្ពស់​ចូលរួមចំណែក​ជាមួយ MAFF ក្នុង​ការលើកកម្ពស់​ផលិតកម្ម​កសិកម្មសរីរាង្គ និង​ធ្វើ​ការកែច្នៃ​ជា​អាហារ​បំប៉ន​សម្រាប់​សុខភាព​។ លោក​បន្ត​ទៀត​ថា ក្រុមហ៊ុន​នឹង​បន្ត​អភិវឌ្ឍ​ដើម្បី​ប្រែក្លាយ​កសិដ្ឋាន​របស់ខ្លួន​ឱ្យ​ក្លាយជា​កសិដ្ឋាន​គំរូ​មួយ​សម្រាប់​ធ្វើ​ជា​ថ្នាល​បណ្តុះ បណ្តាល​ផលិតកម្ម​កសិកម្មសរីរាង្គ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​អំណរ​សាទរ ជាមួយ​សមិទ្ធផល​ដែល​ក្រុមហ៊ុន​សម្រេចបាន និង​បន្ត​គាំទ្រ ជំរុញ និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឲ្យ​បន្ត​សកម្មភាព​របស់​គម្រោ​ង​ដែល​ចង់​ពង្រីក​ផលិតភាព​ផលិតកម្ម និង​ចាប់​យក​ដៃគូ​ក្នុងស្រុក​ដើម្បី​ផលិត និង​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​។ កិច្ច​សហ ការ​ក្នុង​ផលិតកម្ម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា​វា​នឹង​ពង្រីក​សក្តានុពល​ផលិត កែច្នៃ និង​ប្រើ ប្រាស់​ធនធាន​ដី​នៅ​តំបន់​នេះ​ឲ្យអស់​លទ្ធភាព បង្កើត​ការងារ ស្រូប​យក​ពលកម្ម​ដែល​ភាគច្រើន​ជា​ក្រុមគ្រួសារ​អតិ​ត​យុវជន​។ ម្យ៉ាងវិញទៀត ផលិតផល​កសិកម្មសរីរាង្គ​បាន​និង​កំពុង​ពេញនិយម​ទាំង​នៅ​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ ដូច្នេះ​ការចូលរួម​ផលិត​ផលិតផល​សរីរាង្គ​ស្រប​តាម​ស្តង់ដារ​តម្រូវ​នោះ​វា​នឹង​នាំមក​នូវ​គុណប្រយោជន៍​សម្រាប់​សុខភាព​សាធារណ​: តម្លៃ និង​ភាតរ​បរិស្ថាន​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជូនពរឲ្យ​ក្រុមហ៊ុន​អនុវត្ត​អនុស្សរណ​:​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​សម្រេចបាន​ជោគជ័យ​។​

​សូម​អនុញ្ញាត​ជម្រាបជូន​ថា កាលពី​ថ្ងៃ​ទី​០៦ ខែ​សីហា កន្លងទៅនេះ ក្រុមហ៊ុន​បាន​ចុះ​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ស្តីពី ” ការជំរុញ​ផលិតកម្ម​ដំណាំ​ស្តង់ ដារ​សរីរាង្គ និង​ការពង្រឹង​សមត្ថភាព​កសិករ​ដើម្បី​ទទួល​បានឱកាស​ការងារ​នៅតាម បណ្តា​កសិដ្ឋាន​នានា​ក្នុង​ប្រទេស​អូស្ត្រាលី “​។ ចំពោះ​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទាក់ទង​ផ្ទាល់​ជាមួយ​លោក Robert K.Chelliah លេខ ០១៥/០១២ ៣៣ ៥២៥៩ Email: ama@austmigration.com.au​។​

Filed in: ព័ត៌មានជាតិ