ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

រដ្ធមន្ដ្រី វេង សាខុន បានបង្ហាញ​វិធានការ​ចម្រុះ​គ្រប់គ្រង​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​លើ​ដំណាំ​ពោត (Fall Armyworm-Spodoptera frugiperda) ៖ ការប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ Telenomus remus ក្នុង​លក្ខខណ្ឌ​ប្រទេស​កម្ពុជា​

រដ្ធមន្ដ្រី វេង សាខុន បានបង្ហាញ​វិធានការ​ចម្រុះ​គ្រប់គ្រង​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​លើ​ដំណាំ​ពោត (Fall Armyworm-Spodoptera frugiperda) ៖ ការប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ Telenomus remus ក្នុង​លក្ខខណ្ឌ​ប្រទេស​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ពោត​ជា​ដំណាំ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​មួយចំនួនទៀត ដែល​កសិករ​និយម​ដាំ​នៅតាម​ដីសណ្ត​ទន្លេមេគង្គ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ផលិតកម្ម​ចំណី​សត្វ អាហារ​របស់​មនុស្ស និង​ជា​ផលិតផល​សម្រាប់​ធ្វើការ​នាំចេញ​។ ជាក់ស្តែង​នៅ​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​គ្រាប់​ពោតក្រហម​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ចំនួន ១៩៤ ៦២៥​តោន​។ ស្របពេល​ជាមួយនឹង​កំណើន​ផលិតកម្ម និង​សេចក្តីត្រូវការ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស ផលិតកម្ម​ពោត​បាននិងកំពុង​ប្រឈម​នឹង​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី (Fall Armyworm) ដែល​ជា​សត្វល្អិត​មួយ​ប្រភេទ​បំផ្លាញ​ផលដំណាំ​ធញ្ញជាតិ​ច្រើន​ប្រភេទ​ដូចជា​ស្រូវ​នៅ​ទូទាំង​ពិភពលោក ជាពិសេស​ដំណាំ​ពោត​ដែលជា​ដំណាំ​ជម្រក​របស់​សមាសភាព​ចង្រៃ​នេះ​។ ប្រទេស​ជាច្រើន​នៅក្នុង​ទ្វីប​អាហ្វ្រិ​ច និង​អាស៊ី​បាននិងកំពុង​ទទួលរ​ង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ដង្កូវ​ប្រភេទ​នេះ​។ ដោយឡែក​នៅ​កម្ពុជា ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ​មាន​វត្តមាន​ក្នុង​ឆ្នាំ​២០១៩ ដែល​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ឆ្លង​រាតត្បាត​ដង្កូវ​ហ្វូង​បាន​បំផ្លាញ​ដំណាំ​ពោត​សរុប​ទូទាំង​ប្រទេស​ចំនួន ១១ ១៤២​ហ​ត តាម​បណ្តា​ខេត្ត​មាន​ជាអាទិ៍ ៖ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ត្បួងឃ្មុំ​។ បច្ចុប្បន្ននេះ ដង្កូវ​ហ្វូវ​នេះ​បាន​ឆ្លង​រាតត្បាត​នៅ​ស្ទើរ​គ្រប់​តំបន់​ផលិតកម្ម​ដំណាំ​ពោត​ទូទាំង​ប្រទេស​កម្ពុជា នេះ​បើ​តាម​ការអះអាង​ពី​អគ្គនាយកដ្ឋាន​កសិកម្ម (​ថ្ងៃទី​១៣ ខែ​សីហា​នេះ​)​។​

​ឆ្លើយតប​ទៅនឹង​បញ្ហា​ថ្មី​មួយ​នេះ នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ចូលរួម​សហការ​យ៉ាង​សកម្ម និង​បន្ទាន់​ជាមួយ​ថ្នាក់ជាតិ ថ្នាក់​អន្តរជាតិ និង​ថ្នាក់​តំបន់​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ស្វែងរក​ដើមចម​នៃ​បញ្ហា​ជា​លក្ខណ​វិទ្យាសាស្ត្រ ដើម្បី​ដាក់ចេញ​នូវ​វិធានការ​គ្រប់គ្រង និង​កំចាត់​ដង្កូវ​ហ្វូង​ថ្មី​ឲ្យមាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា​។ ក្នុង​ថ្នាក់​តំបន់ នាយកដ្ឋាន​បាន​ចូលរួម​សហការ​ជាមួយ​អ្នកជំនាញការ​ដែល​អញ្ជើញ​មក ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ធ្វើ​ការរៀបចំ និង​ដាក់​ចេញ​នូវ​យន្តការ​គ្រប់គ្រង​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ​ក្នុង​កម្រិត​អាស៊ាន “ASEAN Action Plan on Fall Armyworm Control”​។ មិន​តែ ប៉ុណ្ណោះ អ្នកជំនាញ​ការពារ​ដំណាំ​បាន​សហការ​ជាមួយ​អ្នកជំនាញការ​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ស្រាវ ជ្រាវ​ដំណាំ​ស្រូវ​អន្តរជាតិ (IRRI) ធ្វើការ​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​គ្រប់គ្រង​តាម​បែប​ជីវសាស្ត្រ​គឺ​ការ ប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ ឬ​សត្រូវ​ធម្មជាតិ ដើម្បី​គ្រប់គ្រង​ប្រជាករ​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ​។​

​ការប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ​ដូចជា Telenomus remus (T-remus) ហើយ​អ្វី​ទៅជា T- remus? ។ T-remus គឺជា​ភ្នាក់ងារ​ជីវសាស្ត្រ​ដែល​ធ្វើ​ប៉ារ៉ាស៊ីត​លើ​ពង​ដង្កូវ​ហ្វូង​ទូទៅ (Spodoptera sp.) ហើយ​គេ​ប្រើ T-remus មាន​គោលបំណង​ធ្វើការ​គ្រប់គ្រង​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ លើកកម្ពស់​វិធានការ​ចម្រុះ​គ្រប់គ្រង​ដំណាំ (Integrated Pest Management-IPM) ធានា​ផលិតកម្ម​កសិកម្ម​ស្រប​តាម​ស្តង់ដារ​គុណភាព សុវត្ថិភាព​ចំណីអាហារ និង​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ធ្វើ​ការនាំ​ចេញ និង​ធ្វើឱ្យ​ប្រសើរ​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​។​

​នៅ​ទ្វីបអាហ្វ្រិក​គេ​បាន​ប្រើ T-remus នេះ​សម្រាប់​កម្មវិធី​ការ​កម្ចាត់​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​តាម​បែប​ជីវសាស្ត្រ​ដោយ​ទទួលបាន​លទ្ធផល​ជោគជ័យ​។ នៅ​កម្ពុជា ការប្រើ​ប៉ារ៉ាស៊ីត T-remus បាន​បង្ហាញឲ្យឃើញថា T-remus គឺ​មាន​វត្តមាន​ក្នុងប្រទេស​កម្ពុជា ជាពិសេស​វា​ត្រូវ​បាន​រកឃើញ​នៅលើ​ពង​របស់​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​ក្នុង​ចម្ការពោត​របស់​កសិក​រ​។ ការចាប់ផ្ដើម​ចិញ្ចឹម​ដំបូង​ត្រូវ​ប្រមូល​ប៉ា​រា​ស៊ីត​T-remus ពី​ចម្ការពោត ហើយ​ការប្រមូល​ប៉ា​រា​ស៊ីត​នេះ​គឺ​ប្រមូល​តាមរយៈ​ពង​របស់​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​។ ក្រោយពី​ទទួលបាន T-remus គឺ​ត្រូវ​ចិញ្ចឹម​បន្ត​ក្នុង​បន្ទប់ពិសោធន៍ ដើម្បី​បង្កើន​ចំនួន​ប្រជាករ​របស់​វា​សម្រាប់ធ្វើ​ការលែង​ទៅក្នុង​ចម្ការ​ពោត​។ ចំពោះ​សកម្មភាព​លែង​ប៉ារ៉ាស៊ីត​នេះ នាយកដ្ឋាន​បាន​ធ្វើ​ការអនុវត្ត​សាកល្បង​ក្នុង​លក្ខខណ្ឌ​ពិសោធន៍​ក្នុង​ចម្ការពោត​នៅ​ខេត្ត​កណ្តាល ដែល​ក្នុង​ដំណាំ​ពោត​ទំហំ ០១​ហ​ត ត្រូវ​លែង​ចំនួន T-remus ចន្លោះ​ពី ១០-១៥ ម៉ឺន​ក្បាល​។ ចំពោះ​លទ្ធផល​នៃ​ការស្រាវជ្រាវ​អំពី​ប្រសិទ្ធភាព​នៃ​ភ្នាក់ងារ​ជីវសាស្ត្រ​នេះ​នឹង​ធ្វើការ​វិភាគ​ក្នុង​ខែ​តុលា​ខាងមុខនេះ​។​

​ក្នុងករណី​បងប្អូន ចង់​ទទួលបាន​ព័ត៌មាន​បន្ថែម ចូរ​ធ្វើ​ទំនង​ទំនង​ជាមួយ​មន្ត្រី​ជំនាញ លោក កែ មុន្ធី​វុ​ធ ដែល​មាន​ទូរស័ព្ទ​លេខ 012 325 558 ។​

Filed in: ព័ត៌មានជាតិ