ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ព្រៃ​លិច​ទឹក ដែល​រង​ការបំផ្លាញ ស្រុក​បរិបូណ៌ ដើម្បី​ត្រៀម​ដាំ​កូន​ឈើ​ឡើងវិញ​

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ព្រៃ​លិច​ទឹក ដែល​រង​ការបំផ្លាញ ស្រុក​បរិបូណ៌ ដើម្បី​ត្រៀម​ដាំ​កូន​ឈើ​ឡើងវិញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ឆ្នាំង​)៖ លោក អម សុភា អភិបាលរង​ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត អភិបាល​ស្រុក​បរិបូណ៌ និង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង បាន​ចុះ​ពិនិត្យ​ទីតាំង​តំបន់​ព្រៃ​លិច​ទឹក​ចំណុច​ត្រពាំង​ត្រស់ ក្នុងភូមិ​ល្បើក នៅ​ភូមិ​ពោធិ៍ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ដើម្បី​ត្រៀម​ដាំ​កូន​ឈើ​ឡើងវិញ បន្ទាប់ពី​បាន​រង​នូវ​ការបំផ្លាញ​ពី​ជនខិលខូច​។​

​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង ដែល​បាន​ចូលរួម​ក្នុង​ការងារ​ចុះ​ពិនិត្យ​ដីព្រៃ​លិច​ទឹក ត្រូវបាន​គេ​ឈូស​បំផ្លាញ​ខាងលើ​នេះ​ដែរ បានបញ្ជាក់​ថា តំបន់​ព្រៃ​លិច​ទឹក​ត្រពាំង​ត្រស់​នេះ ត្រូវបាន​ជន​ខិលខូច​លួច​ឈូសឆាយ​បំផ្លាញ​អស់​ប្រមាណ ២៥​ហិកតា ក្នុង​ពេល​ថ្មីៗ​នេះ​។ ក្នុងករណី​នេះ​ដែរ សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ស្រាវជ្រាវ​រក​ឃើញ​ជនសង្ស័យ​ចំនួន​៣​នាក់ ជា​អ្នក​ឈូសឆាយ​បំផ្លាញ​យក​ជា​កម្មសិទ្ធិ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​។​

​ក្នុងពេលនោះ​ដែរ លោក អម សុភា អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បាន​លើកឡើង​ថា ដើម្បី​កុំឱ្យ​ជនខិលខូច​ចូល​កាន់កាប់​ដី​ដែល​បាន​ឈូស​ឆាយ​ហើយ​នេះ មន្ត្រី​ជំនាញ​ត្រូវ​រក​កូន​ឈើ​ព្រៃ​លិច​ទឹក​មក​ដាំ​ដុះ​ក្នុង​តំបន់​នេះ​ឡើងវិញ​ក្នុង​ពេល​ឆាប់ៗ ខាងមុខនេះ ដើម្បី​រួម​គ្នា​បង្កើន​ការថែរក្សា​ការ ពារ​ព្រៃ​លិច​ទឹក ដែល​ជា​ជម្រក​ត្រី​ពង​កូន​ឱ្យ​បាន​គង់វង្ស​។​

​ទាក់ទង​នឹង​ករណី​នេះ​ដែរ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង បានឱ្យដឹងថា តាម​របាយការណ៍​របស់​ជំនាញ ចាប់តាំងពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បទល្មើស​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​នៅ​ទូទាំង​ខេត្ត ចំនួន​៨០​ករណី បញ្ជូនទៅ​តុលាការ ក្នុងនោះ​ដែរ​សមត្ថកិច្ច​បាន​ចាប់​ឃាត់​ទុក​ត្រាក់ទ័រ​បទល្មើស​ចំនួន ២៩​គ្រឿង ក៏​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផងដែរ​។​

​រីឯ​ចំណាត់ការ​យ៉ាង​ណា​ទៅលើ​ជនសង្ស័យ និង​គ្រឿច​ក្រ​ទាំងអស់​ខាងលើ​នេះ​លោក​មិន​បានដឹង​នោះទេ អាស្រ័យទៅលើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ ចំណែក​ដីព្រៃ​លិច​ទឹក​ដែល​ជនសង្ស័យ​បាន​ឈូស​បំផ្លិចបំផ្លាញ​ត្រូវ​ដកហូត​យក​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ហើយ​ដី​មួយចំនួន មន្ត្រី​ជំនាញ និង​សហការ​ជាមួយ​អាជ្ញាធរ យក​កូន​ឈើ​ប្រភេទ​ឈើ​ព្រៃ​លិច​ទឹក​យក​មក​ដាំ​ឡើងវិញ​នៅ​រដូវ​សម្រក​នេះ​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់ថា ករណី​ថ្មីៗ​កន្លង​ទៅ​ពាក់ព័ន្ធ​នឹង​ការ​លួច​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​របស់​រដ្ឋ​នៅ​ចំណុច​ឃុំ​ផ្លូវ​ទូក ដែល​រក​ឃើញ​ដី​ព្រៃ​លិច​ទឹក​ចំនួន​២០​ហិកតា ចំណុច​ភូមិ​កំពង់​អួរ ឃុំ​ខុន​រ៉ង​១២​ហិកតា​, ចំណុច​ភូមិ​ល្បើក និង​ភូមិ​ពោធិ៍ ឃុំ​ខុន​រ៉ង់ ទាំងចាស់​ទាំងថ្មី​ចំនួន​៥៦​ហិកតា ក៏​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​រួចរាល់​ហើយ​ដែរ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ សំណូមពរ​ដល់​ស្ថាប័ន​អនុវត្តន៍​ច្បាប់ មេត្តា​ដាក់​ទោសទណ្ឌ ទៅ​តាម​បញ្ញត្តិ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ជនសង្ស័យ ដែល​បាន​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​របស់​រដ្ឋ ដែល​បច្ចុប្បន្ន​នៅ​សេសសល់​តែ​បន្តិចបន្តួច ត្រូវ​នាំគ្នា​ជួយ​ថែរក្សា​ទុក​សម្រាប់​ជម្រក​ត្រី​ពង​កូន ដើម្បី​បន្ត​ពូជពង្ស​តទៅ​ថ្ងៃមុខ​ទៀត​។​

​សូមបញ្ជាក់​ថា ព្រៃ​លិច​ទឹក​មាន​តួនាទី​យ៉ាង​សំខាន់​ណាស់​ក្នុង​វិស័យ​ជលផល និង​វិស័យ​ជាច្រើន​ទៀត ដែល​យើងទាំងអស់គ្នា​ត្រូវ​ការពារ​យ៉ាង​ម៉ឹងម៉ាត់​បំផុត ដើម្បី​ធានា​កុំឱ្យ​វិនាស​បាត់បង់ ពីព្រោះ​ព្រៃ​លិច​ទឹកជា​ប្រភព​ផ្ដល់​ចំណី និង​ជា​កន្លែង​បង្ក​កូន​យ៉ាង​កក់ក្តៅ​របស់​ហ្វូង​មច្ឆា​ជាតិ និង​វា​រី​សត្វ​ផ្សេងៗ​ទៀត ដែល​ជា​ធនធាន​ជលផល ព្រោះ​នៅក្នុង​ព្រៃ​លិច​ទឹក មាន​ចំណី​ធម្មជាតិ​យ៉ាង​សំបូរបែប​ដែល​អា ច​បំប៉ន​ជីវចម្រុះ​ធនធាន​ជលផល​ខាងលើនេះ​ឱ្យមាន​ការរីកចម្រើន​ច្រើន​យ៉ាង​ឆាប់រហ័ស​។​

​ព្រៃ​លិច​ទឹក​ក៏​ជារ​បាំង​ខ្យល់ព្យុះ​ការពារ​លំនៅដ្ឋាន​របស់​ប្រជា​នេសាទ ឬ​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​បណ្ដែត​ទឹក​ឬ​ក៏​ផ្ទះ​នៅ​តាម​ជួរ​មាត់ទន្លេ ព្រៃ​លិច​ទឹក​ក៏​ជា​កត្តា​ស្លាប់​រស់​របស់​វិស័យ​ជលផល​ទៀតផង និង​មាន​តួនាទី​យ៉ាង​សំខាន់​ជាច្រើន​ទៀត ទីណា​មាន​ព្រៃ​លិច​ទឹក ទីនោះ​សម្បូរ​ត្រី និង​ប្រជាពលរដ្ឋ​រស់នៅ​យ៉ាង​សុខសាន្ត​៕

Filed in: ព័ត៌មានជាតិ