ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

កិច្ចប្រជុំ​តាម​ប្រព័ន្ធ Video Conference ជាមួយ​សមាជិក​ក្រុម ការងារ​បច្ចេកទេស​ចម្រុះ ពិនិត្យ និង​វាយតម្លៃ​លើ​ខ្លឹមសារ​សេចក្តីព្រាង​ចុងក្រោយ​នៃ​ផែនទី​បង្ហាញផ្លូវ​ស្តីពី​ប្រព័ន្ធ​ស្បៀង​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ឆ្នាំ​២០៣០

កិច្ចប្រជុំ​តាម​ប្រព័ន្ធ Video Conference ជាមួយ​សមាជិក​ក្រុម ការងារ​បច្ចេកទេស​ចម្រុះ ពិនិត្យ និង​វាយតម្លៃ​លើ​ខ្លឹមសារ​សេចក្តីព្រាង​ចុងក្រោយ​នៃ​ផែនទី​បង្ហាញផ្លូវ​ស្តីពី​ប្រព័ន្ធ​ស្បៀង​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ឆ្នាំ​២០៣០
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ទីស្តីការក្រសួង វេលា​ម៉ោង ៩:០០ នា​ព្រឹក​ថ្ងៃ​ពុធ ៣​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ស្ថារ អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ទទួលបន្ទុក​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ បាន​ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ Video Conference ជាមួយ​សមាជិក​ក្រុម ការងារ​បច្ចេកទេស​ចម្រុះ ដែលមាន ឯកឧត្តម លោកជំទាវ​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ១៣ និង ដៃគូ​អភិវឌ្ឍន៍​មាន FAO, ADB, WB, WHO, WFP, GIZ, UNICEF បាន​ចូលរួម ។ កិច្ចប្រជុំ​មាន​គោល បំណង​ពិនិត្យ និង​វាយតម្លៃ​លើ​ខ្លឹមសារ​សេចក្តីព្រាង​ចុងក្រោយ​នៃ​ផែនទី​បង្ហាញផ្លូវ​ស្តីពី​ប្រព័ន្ធ​ស្បៀង​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ឆ្នាំ​២០៣០​។

​បន្ទាប់​ពី​ឯកឧត្តម ជា សំណាង នាយក​ខុទ្ទកាល័យ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឺម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្ថារ អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​ប្រធាន​គណ​:​កម្មា​ធិ​ការជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​អាន​សេចក្តីថ្លែងហេតុ រួចមក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​របស់​លោកជំទាវ និង​ឯកឧត្តម​ដែល​អញ្ជើញ​មក​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ និង​តំណាង​ដៃគូ​អភិវឌ្ឍន៍ និង​បាន​ជម្រាប​អង្គប្រជុំ​ដោយ​សង្ខេប​ជុំវិញ សមិទ្ធផល​សំខាន់ៗ​ដែល​ក្រសួង​សម្រេចបាន​នា​ពេល​កន្លងមក​ដោយ​ផ្តោតជាសំខាន់​លើ​ការធានា​ប្រព័ន្ធ​ស្បៀង​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។ មួយវិញទៀត ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​រំ​លេច ជូន​អង្គប្រជុំ​បាន​ជ្រាប​នូវ​ចំណុច​សំខាន់ៗ​ផងដែរ​អំពី​ផែនទី​បង្ហាញផ្លូវ​ប្រព័ន្ធ​ស្បៀង​ដែល​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​និង​កំពុង​អនុវត្ត និង​ផែនការ​អនុវត្ត​រហូត​ដល់​ឆ្នាំ​២០៣០​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អនុប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​លើ​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ និង​ជា​ប្រធាន​គណ​:​ប្រតិភូ​កម្ពុជា ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​អ្នក​កោះ​ប្រជុំ​ថ្នាក់​ជាតិ​សម្រាប់​កិច្ចប្រជុំ​កំពូល​ស្តីពី​ប្រព័ន្ធ​ស្បៀង ​និង​បណ្ឌិត Iean Russell ទីប្រឹក្សា EU-FAO/FIRST ប្រចាំ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បាន​ធ្វើ​បទ​បង្ហាញ​សង្ខេប​ជុំវិញ​ប្រធានបទ​នេះ និង​ការត្រៀម​ដំណើរ​ឆ្ពោះ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី “​ប្រព័ន្ធ​ស្បៀង​នៃ​មហាសន្និបាទ​អង្គការសហប្រជាជាតិ​” នាពេលខាងមុខ បន្ទាប់​មក​សមាជិក សមាជិកា​នៃ​កិច្ចប្រជុំ​បាន​ចូលរួម​ផ្តល់​នូវ​ទស្សនៈទាន ចក្ខុវិស័យ​ច្នៃប្រឌិត និង​ធាតុ​ចូល​សំខាន់ៗ​មួយចំនួនទៀត ក្នុងន័យ​ស្ថាបនា​លើ​ខ្លឹមសារ​សេចក្តីព្រាង​ចុង ក្រោយ​នៃ​ផែនទី​បង្ហាញផ្លូវ​ស្តីពី​ប្រព័ន្ធ​ស្បៀង​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ឆ្នាំ​២០៣០ និង​ជា​ពិសេស​ការ​ត្រៀមលក្ខណ​សម្បត្តិ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ មុន​ឈានទៅដល់​កិច្ចប្រជុំ​កំពូល​ស្តីពី “​ប្រព័ន្ធ​ស្បៀង​នៃ​មហាសន្និបាទ​អង្គការសហប្រជាជាតិ​” ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ខែ​កញ្ញា ឆ្នាំ​២០២១ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។

​ដោយឡែក ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​កិច្ចប្រជុំ​នាពេលនេះ បន្ថែម​ពីលើ​ចំណុច​គន្លឹះ​មួយ​ចំនួន​ក៏​ដូច​ជា​ទស្សនៈ ចក្ខុវិស័យ និង​ធាតុ​ចូល​សំខាន់ៗ​ដែល​ទទួលបាន​ពី​វាគ្មិន​នៃ​អង្គប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សំណូមពរ​សូមឱ្យ​ឯកឧត្តម ហ៊ាន វណ្ណ​ហន និង​ឯកឧត្តម សុខ ស៊ីឡូ សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ទាំងអស់​រៀបចំ​ធ្វើការ​កែសម្រូល​សេចក្តីព្រាងនេះ ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញ៉ូវ​យ៉​ក នាពេល​ខាងមុខ​នេះ ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​ទៅ​តាម​មតិ​យោបល់​ដែល​បាន​ឯកភាពគ្នា​ក្នុង​កិច្ចប្រជុំ​នេះ ក្នុង​ឆន្ទ​:​យ៉ាង​មុតមាំ​ថា​នឹង​ធានា​ឲ្យបាន​ប្រព័ន្ធ​ស្បៀង មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ប្រកបដោយ​និរន្តរភាព និង​ផ្តល់​ឱកាស​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​សមធម៌ ជាពិសេស​សម្រាប់​យុវជន​ដែល​មាន​គំនិត​ច្នៃប្រឌិត វៃ​ឆ្លាត កសិករ​ក្រីក្រ ជន​ងាយ​រងគ្រោះ តាមរយៈ​ការបង្កើន​ផលិតភាព ពិ​ពិធ​ភាវូបនីយកម្ម​កសិកម្ម​ឆ្ពោះទៅរក​ការអភិវឌ្ឍ​បៃតង និង​បង្កើន​ប្រាក់ចំណូល​របស់​គ្រួសារ​កសិករ​ខ្នាតតូច ជន​ងាយ​រងគ្រោះ ព្រម​ជាមួយ​ការគិតគូរ​អំពី​ការតាមដាន និង​ត្រួតពិនិត្យ​លើ​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនទី​បង្ហាញផ្លូវ​នេះ​ទៅ​តាម​ដំណាក់កាល​នី​មួយៗ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

Filed in: ព័ត៌មានជាតិ