ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

កងកម្លាំង​ចម្រុះ​ជួរមុខ ចំនួន​១៣​អង្គភាព ទិស​ទី​១​បន្ទាយមានជ័យ ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូវី​ដ​-១៩ ដូសទី​៣ (​ដូស​ជម្រុញ​) តាម​រថយន្ត​ចល័ត​ភូមិភាគ​ទី​៥

កងកម្លាំង​ចម្រុះ​ជួរមុខ ចំនួន​១៣​អង្គភាព ទិស​ទី​១​បន្ទាយមានជ័យ ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូវី​ដ​-១៩ ដូសទី​៣ (​ដូស​ជម្រុញ​) តាម​រថយន្ត​ចល័ត​ភូមិភាគ​ទី​៥
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២១​នេះ កងកម្លាំង​ចម្រុះ​ជួរមុខ ចំនួន​១៣​អង្គភាព ទិស​ទី​១​បន្ទាយមានជ័យ ត្រូវបាន​ក្រុម​គ្រូពេទ្យ​ចល័ត​ភូមិភាគ​ទី​៥ ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូវី​ដ​-១៩ ដូសទី​៣Astra Seneca (​ដូស​ជម្រុញ​) ។ ក្នុងនោះ​ដោយ​មាន​ការចូលរួម​ត្រួតពិនិត្យ​ដោយ លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥ បាន​ដឹកនាំ​ក្រុម​រថយន្ត​ចល័ត​យោធភូមិភាគ​ទី​៥ រួម​ជាមួយ​ក្រុម​គ្រូពេទ្យ​កងពល​តូច​ថ្មើរជើង​លេខ​៥១ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ ។ ក្នុង​ដំណើរការ​ចុះ​ចាក់​នេះ​គឺ​ចាប់ពី​ព្រំប្រទល់​ខេត្ត​ឧត្តរមានជ័យ រហូត​ដល់​ព្រំប្រទល់​ខេត្ត​បាត់ដំបង ជាង​១៥៣​គីឡូម៉ែត្រ​។

​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន មានប្រសាសន៍ថា ៖ កងកម្លាំង​ចម្រុះ​ជួរមុខ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដូសទី​៣ (​ដូស​ជម្រុញ​)​នេះ រួម​មាន​ស្ថាប័ន​កងទ័ព​ចំនួន ៩​អង្ក​ភាព រួម​ជាមួយ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ មាន​៤​អង្គភាព សរុប​រួម​ចំនួន ១៣​អង្គភាព​។ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​កងទ័ព​គ្រប់​លំដាប់ថ្នាក់ ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កងកម្លាំង​ជួរ​មុខ​នេះ​គឺ​ធ្វើឲ្យ​បាន​លឿន​បំផុត ដើម្បី​ធានាបាន​សុខ​សុវត្ថិភាព​ជូន​កងកម្លាំង ដែល​កំពុង​បំពេញ​ប្រតិបត្តិការ​បិទ​ខ្ទប់​នៅ​ជួរ​មុខ​តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ចាប់​តាំង​ខែ​ធ្នូ ឆ្នាំ​២០២០ គិត​មកដល់ពេលនេះ​មាន​រយៈពេល​ជាង​៨​ខែ​មក​ហើយ ដោយ​កងកម្លាំង​ទទួល​បាន​ការ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ នោះ​មាន​ចំនួន​៣​ដូ​សរួច​មក​ហើយ​ដែរ​។

​ក្នុង​នាម​ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​៥ ក៏​ដូច​ជា​កម្លាំង​ជួរមុខ​នោះ​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន បញ្ជាក់ថា​៖ អង្គភាព​ទាំង​១៣ ទិស​ទី​១​បន្ទាយមានជ័យ មុន​មក​ចាក់​ចាក់​វ៉ាក់សាំង ដូសទី​៣​នេះ​ត្រូវ​យក​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​កង​យោធ​ខេមរភូមិន្ទ ប័ណ្ណ​ចាក់​វ៉ាក់សាំង​២​ដង ឬ​ទម្រង់​ចាក់​វ៉ាក់សាំង​រួច​២​ដង និង អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ផងដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល បាន​នឹង​កំពុង​ដំណើរការ​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា ដែល​ជា​ដូសទី​៣(​ដូស​ជម្រុញ​) សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូ​ហ្វាម ឬ ស៊ីណូ​វ៉ាក់​ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំង​រដ្ឋ និង​ឯកជន ដល់​មន្ត្រីរាជការ​នៅតាម​ខេត្ត មន្ត្រី​ជាប់​កិច្ចសន្យា កងទ័ព គ្រួសារ​កងទ័ព នគរបាល​ខេត្ត ចំនួន ៧​ជាប់​ព្រំដែន រួមមាន ៖ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និង ខេត្ត​ព្រះវិហារ រៀបចំ ចាក់​វ៉ាក់សាំង​ចាប់ពី ថ្ងៃទី ៨ ខែ​សីហា ឆ្នាំ ២០២១​អស់ហើយ​៕

កងកម្លាំងចម្រុះជួរមុខ ចំនួន១៣អង្គភាព ទិសទី១បន្ទាយមានជ័យ ទទួលបានការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣ (​ដូសជម្រុញ) តាមរថយន្តចល័តភូមិភាគទី៥


​

 

Filed in: ព័ត៌មានជាតិ