ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ពិនិត្យ មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ ខ្នាត​ធំ​នៅ​ខេត្ត​ប៉ៃលិន​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ពិនិត្យ មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ ខ្នាត​ធំ​នៅ​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១​នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អនុប្រធា ន​គណៈ​ប្រតិបត្តិ នៃ​គណៈកម្មការ​អន្តរ​ក្រ សួង​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ទទួលបន្ទុក​អនុគណៈ កម្ម​ការ​បច្ចេកទេស និង​ព្យាបាល​និង​ក្រុមការងារ អមដំណើរ​ដោយ​ឯកឧត្តម សៅ សារ៉ាត់​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ក្រុម ការងារ​សុខាភិបាល អញ្ជើញ​ចុះ​ពិនិត្យ​មើល​និង​រៀបចំ​សាងសង់​មណ្ឌល​ព្យា​អ្នកជំងឺ​កូ​វីដ​-១៩​កម្រិត​ស្រាល​ជាច្រើន​ទីតាំង​ទៀត នៅក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​ត្រៀម​បំរុង​សម្រាប់​ទទួល​បងប្អូន​ព​លករ ដែល​វិល​ត្រលប់​ពី​ប្រទេស​ថៃ ដែល​មាន​វិជ្ជ​មានកូ​វីដ​-១៩​។​

​ក្នុង​ដំណើរ​អញ្ជើញ ដឹកនាំ​គណៈប្រត្តិភូ​ចុះ​ពិនិត្យ​នោះ​ដែរ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​ជម្រុញ​ដល់ ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូចជា​ក្រុម​ការងារ​សាងសង់ ត្រូវ​ពន្លឿន​ដំណើរការ​សាងសង់ ឲ្យបាន​ឆាប់​រួចរាល់ ដើម្បី​ដាក់​ដំណើ​ការព្យាបាល​ជូន​អ្នកជំងឺ​កូវី​ដ​-១៩​។​

​ទន្ទឹម​នោះ​ឯកឧត្តម ក៏​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត ជាពិសេស​លោក​ជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ដែល​ជា​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​ដ៏​ឆ្នើម​ឈ្លៀសវៃ​ក្នុង​ការដឹកនាំ មន្ត្រីរាជការ កងកម្លាំង ដែល​កន្លងមក​បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ដែល​យើង​ត្រូវតែ​រួបរួម​គ្នា ដើម្បី​ទប់ស្កាត់ ឲ្យបាន​នូវ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ពិសេស​ប្រភេទ​បំប្លែង​ថ្មី Delta ដែល វា​មាន​លទ្ធភាព​ចម្លង​លឿន នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បើសិន​យើង​ព្យាបាល​មិនបាន​ទាន់ពេលវេលា​។​

​សូមបញ្ជាក់​ថា​បច្ចុប្បន្ន​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​មាន មណ្ឌល​ចត្តា​ឡី​ស័ក​ចំនួន​៦​ទីតាំង​និង​មណ្ឌល​ព្យាបាល​អ្នក​ជម្ងឺ​កូ​វិដ​.១៩ មាន​ចំនួន​០២​ទីតាំង​និង​ត្រៀម​មណ្ឌល​ព្យាបាល និង​មណ្ឌល​ចត្តា​ឡី​ស័ក​ខ្នាត​ធំ​អាច​ដាក់​មនុស្ស​បានរ​ហូត​ដល់​៤​ពាន់ ទៅ​៦​នាក់​ចំនួន​០២​ទីតាំង​ទៀត គឺ​មួយ​ទីតាំង​សំរាប់​ព្យាបាល និង​មួយ​ទីតាំង​ទៀត​សំរាប់ធ្វើ​ចត្តា​ឡី​ស័កទាំង​ពីរ​កន្លែង​នេះ ស្ថិតនៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​ត្រៀម​ទទួល​ពលករ​ដែល​មក​ពី​ក្រៅ​ប្រទេស​។​

​ហើយ​រហូត​មកដល់​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២១​នេះ ខេត្ត​ប៉ៃលិន​បាន​ទទួល​ពលករ​មក​ពី​ប្រទេស​ថៃ ហើយ​កំពុង​ធ្វើ​ចត្តា​ឡី​ស័កមាន ចំនួន​២២៩៦​នាក់​កំពុង​ព្យាបាល​មាន​ចំនួន​ជាង​១​ពាន់​នាក់ និង​គ្រោង​ទទួល​ពលករ​បន្ថែមទៀត​ដោយ​អនុ​វតន៍​តាម​អនុសាសន៍ របស់​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​ពួកគាត់​ធ្វើ​ចត្តា​ឡីស័​កនៅ ខេត្ត​ប៉ៃលិន​ពេញ​មួយ​សប្តាហ៍ ទើប​ដឹក​ពួក​គាត់​ត្រឡប់​ទៅតាម​ខេត្ត​រៀងៗ​ខ្លួន​វិញ​៕

Filed in: ព័ត៌មានជាតិ