ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាមបើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៧ អាណត្តិ​ទី​៣

ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាមបើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៧ អាណត្តិ​ទី​៣
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) ៖ ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២១ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៧ អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​គណៈ​អភិបាលខេត្ត​កំពង់ចាម ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត -​ឯកឧត្ដម លោកជំទាវ ជា​អភិបាលរង​ខេត្ត -​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ស្ថាប័ន​ក្នុង​ខេត្ត រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​

​កិច្ចប្រជុំ​ខាងលើ​បាន​លើកយក​រៀប​វា​រៈ សំខាន់ៗ ចំនួន​៤ មក​ពិនិត្យ និង​ពិភាក្សា ក្នុងនោះ​មាន​÷

១.​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​កំណតហេតុ នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៧ អាណត្តិ​ទី ៣ របស់​ក្រុមប្រឹក្សា​ខេត្ត​។​

២.​ពិនិត្យ ពិភាក្សា និង​អនុម័ត​សេចក្ដីព្រាង​របាយការណ៍ បូកសរុប​លទ្ធផល​ការងារ ប្រចាំ​ខែ​កក្កដា និង​លើក​ទិសដៅ​ការងារ​ខែ​សីហា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្ត​។​

៣.​ពិនិត្យ ពិភាក្សា និង​អនុម័ត​សេច​ក្ដ​ព្រាង​គម្រោង​ចំណូល​ចំណាយ​ថវិកា របស់​រដ្ឋបាល​ខេត្ត សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២​។​

៤.​បញ្ហា​ផ្សេងៗ ។​

Filed in: ព័ត៌មានជាតិ