ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​កងកម្លាំង​ជួរ​មុខ​ទិស​យោធភូមិភាគ​ទី​៥ ចាប់ផ្តើម​ដំណើរការ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ដូសទី​៣

​កងកម្លាំង​ជួរ​មុខ​ទិស​យោធភូមិភាគ​ទី​៥ ចាប់ផ្តើម​ដំណើរការ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ដូសទី​៣
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ នា​ព្រឹក​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ បាន​ពិនិត្យ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដូសទី​៣ (​ដូស​ជំរុញ​) នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៥ និង​គ្រប់​ទីតាំង​ផ្សេងទៀត​ក្នុង​ទិស​យោធភូមិភាគ​ទី​៥ ក៏​បាន​ដំណើរការ​ចាក់​វ៉ាក់សាំង​ដូសទី​៣ ឬ​ដូស​ជំរុញ នេះ​ផង​ដែរ​។​

​លោក​មេបញ្ជាការ បាន​ថ្លែងថា វ៉ាក់សាំង Astra Zeneca ដែល​ចាក់​ជូន​កម្លាំង​ជួរមុខ​ទិស​យោធភូមិភាគ​ទី​៥ ដូសទី​៣​នាពេលនេះ គឺជា​ការ​ផ្តល់​ជូន​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​សម្តេច​បាន​ខិតខំ​គ្រប់បែបយ៉ាង ដើម្បី​រក​វ៉ាក់សាំង និង​បាន​ដាក់ចេញ​វិធានការ សម្រាប់​ចាក់​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​របស់​យើង​ឱ្យបាន​គ្រប់ៗ​គ្នា ដូច្នេះ​ហើយ​បងប្អូន​ត្រូវ​គោរព​ដឹងគុណ​ចំពោះ​សម្តេច​។​

​លោក​បន្តថា «​ទោះបីជា​ទទួល​បាន​ការ​វ៉ាក់សាំង ទាំង​២​ដូស និង​៣​ដូ​សហើយ សូម​បន្ត​ចូលរួម​អនុវត្តន៍​ឲ្យបាន​ខ្ជាប់ខ្ជួន វិធានការ​សុខាភិបាល ៣​ការពារ និង​៣​កុំ​»​។​

​ក្នុងនាម​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ ក៏​ដូច​ជា​កម្លាំង​ជួរមុខ​នៅ​ទិស​យោធភូមិភាគ​ទី​៥ ទាំងអស់ សូម​គោរព​ថ្លែងអំណរគុណ និង​ជូនពរ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ កងកម្លាំង​គ្រប់​ប្រភេទ នៅ​គ្រប់​ទីកន្លែង ពិសេស​កន្លង​ជួរមុខ​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ ដោយ​រឹតបន្តឹង​ត្រួតពិនិត្យ​ចំព​លកករ​ឆ្លងដែន​ខុស​ច្បាប់​ជាដើម​៕

Filed in: ព័ត៌មានជាតិ