ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អភិបាលខេត្ត​ឧត្ដរមានជ័យ ទទួល​អំណោយ​ពី​សប្បុរសជន សម្រាប់​ប្រើប្រាស់​ក្នុង​វិធានការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩

​អភិបាលខេត្ត​ឧត្ដរមានជ័យ ទទួល​អំណោយ​ពី​សប្បុរសជន សម្រាប់​ប្រើប្រាស់​ក្នុង​វិធានការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្ដរមានជ័យ​) នា​រសៀល​ថ្ងៃ​អាទិត្យ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃ​គណ​:​អភិបាលខេត្ត​ឧត្ដរមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​ខេត្ត​ឧត្ដរមានជ័យ អញ្ជើញ ទទួល អំណោយ ពី ក្រុមហ៊ុន លីម ស៊ីវ​ម៉ី ដែល​បាន​ឧបត្ថម្ភ​ជូន​រដ្ឋបាលខេត្ត នូវ​អង្ករ​ចំនួន ៥​តោន​, ទឹកត្រី​ចំនួន ៥០ យួរ​, មី​ចំនួន ១០០​កេស​, ត្រីខ​Roza​ចំនួន ៥០​កេស និង​ទឹកដោះគោ Q-Life ១០០​កេស សម្រាប់​ប្រើប្រាស់ ក្នុង​វិធានការ​បង្ការ ការពារ និង​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ ក្នុង​ខេត្ត​ឧត្ដរមានជ័យ​។​

​ឯកឧត្តម ប៉ែន កុសល្យ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សប្បុរសជន ដែល​ចូលរួម​សហការ និង​ឧបត្ថម្ភ​គាំទ្រ ដល់​រាជរដ្ឋាភិបាល ជាក់ស្តែង នា​ថ្ងៃនេះ​បាន​ជួយ​ដល់​អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ ក្នុង​វិធានការ​បង្ការ ការពារ និង​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ ដែល​កំពុង​រាតត្បាត​ទូទាំង​ប្រទេស ក៏ដូចជា​សកលលោក ឱ្យ​ទទួលបាន​ជោគជ័យ​។​

​ឯកឧត្តម​សង្ឃឹម និង​ជឿជាក់​ថា សប្បុរសជន ក្រុមហ៊ុន សហគ្រាស និង​រោងចក្រ​នានា​ក្នុង​ខេត្ត នឹង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ ដល់​រដ្ឋបាល​ខេត្ត​ឧត្ដរមានជ័យ ក្នុង​ការចូលរួម​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​នេះ​បន្ថែម​ទៀត​៕

 

Filed in: ព័ត៌មានជាតិ