ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

​បង្ក្រាប​ទីតាំង​ផលិត​កែច្នៃ​គ្រឿងញៀន​ក្រោម​ការបញ្ជា​ផ្ទាល់​របស់ ឯកឧត្តម ស ថេត ចុះ​បញ្ជា​ផ្ទាល់ ដកហូត​គ្រឿងញៀន​ចម្រុះ​ជាង ១០ គីឡូក្រាម និង​ឃាត់ខ្លួន​ជនជាតិ​ចិន​បាន​ម្នាក់

​បង្ក្រាប​ទីតាំង​ផលិត​កែច្នៃ​គ្រឿងញៀន​ក្រោម​ការបញ្ជា​ផ្ទាល់​របស់ ឯកឧត្តម ស ថេត ចុះ​បញ្ជា​ផ្ទាល់ ដកហូត​គ្រឿងញៀន​ចម្រុះ​ជាង ១០ គីឡូក្រាម និង​ឃាត់ខ្លួន​ជនជាតិ​ចិន​បាន​ម្នាក់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ​៖ ​បើ​តាម​របាយការណ៍រ​បស់​សមត្ថកិច្ច​បានឲ្យ​ដឹង​នៅ​ថ្ងៃ ទី​០៨​ខែកក្កដា​ឆ្នាំ​២០២១​នេះ​ថា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី ក្នុង​ប្រតិបត្តិ​ការណ៍​បង្ក្រាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ រយ​:​ពេល ២​ថ្ងៃ បាន​ធ្វេី​ការឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ និង​គ្រឿងញៀន​ជាច្រើន​ប្រភេទ សរុប​ជាង ១០​គីឡូក្រាម និង​សារធាតុ​សង្ស័យ​មួយចំនួន​ទៀត​ប្រហែលជា ៦​គីឡូក្រាម​។

​លោក​ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួល​ផែនកា​រងារ​ប្រឆាំង​គ្រឿងញៀន និង​លោក​វរសេនីយ៍ទោ រឹ​ម មិច នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២១ បាន​ដឹកនាំ​ធ្វេី​ការស្រាវជ្រាវ រហូត​ឈានដល់​ការបង្ក្រាប​ជាក់ស្តែង​ករណី ផលិត​កែច្នៃ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​រង្វង់​មូល​ផ្សារ​ដើមថ្កូវ ផ្លូវ ៤៣០ ក្រុម​១៧ ភូមិ​៣ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០១​នាក់ ភេទ​ប្រុស ជនជាតិ​ចិន ។

​សមត្ថកិច្ច​បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២១ វេលា​ម៉ោង ម៉ោង​0៤:០០​នាទី​ទៀបភ្លឺ កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បាន​ល្បាត​ដល់​ចំណុច​រង្វង់​មូល​ផ្សារ​ដើមថ្កូវ ផ្លូវ​៤៣០ ក្រុម​១៧ ភូមិ​៣ សង្កាត់​ផ្សារ​ដើមថ្កូវ ឃើញ​ជនសង្ស័យ​ឈ្មោះ ហ្វ័​ង ស៊ី​ឡុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ចិន ជិះ​ម៉ូតូ​ម៉ាក​ឃ្លីក​ពណ៌​ក្រហម ដោយ​មាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ចក៏បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ដោយ​បាន​រកឃើញ​ម្សៅ​ម៉ត់​ពណ៌​ស​ចំនួន​០៥​កញ្ចប់​ថង់ នៅក្នុង​កាបូបស្ពាយ​ពណ៌​ខ្មៅ សមត្ថកិច្ច​ក៏​បាន​ធ្វើ​ការដកហូត រួច​នាំ​ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើ​ការសាកសួរ​តាម​នីតិវិធី​។​

​ជា​បន្ដ​នៅ​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២១ វេលា​ម៉ោង ១០​និង​១០​នាទី ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការណ៍​ជាមួយ​អធិ​ការដ្ឋាន​នគរបាល​ខណ្ឌចំការមន និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ចុះ​ទៅ​ធ្វើការ​បំភ្លឺ​អ្នកគ្រប់គ្រង​សណ្ឋាគារ វី​បូ​ទិក ផ្លូវ​១៤៣ កែង​ផ្លូវ​៣០៤ ភូមិ​៥ សង្កាត់​អូឡាំពិក ខណ្ឌ​បឹង​កេងកង រកឃើញ លិខិតឆ្លងដែន​ចំនួន​០១​ច្បាប់​(​ថតចម្លង​)​មានឈ្មោះ HUANG XULONG និង​ទទួលបាន​ព័ត៌មាន​មួយ​ចំនួន លុះ​វេលា​ម៉ោង ១៥​និង​៣០​នាទី ដោយ​មាន​ការចូលរួម​ផ្ទាល់​ពី​លោក សំ ឫទ្ធី​វាសនា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការណ៍​ជាមួយ​អធិ​ការដ្ឋាន​នគរបាល​ខណ្ឌចំការមន និង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ នាំខ្លួន​ជនសង្ស័យ ឈ្មោះ ហ្វ័​ង ស៊ី​ឡុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ចិន ទៅ​បន្ត​ឆែកឆេរ​ខុន​ដូរ លំនៅដ្ឋាន អ៊ិល បឹងទំពុន សង្កាត់​បឹងទំពុន​២ ខណ្ឌ​មា​ជ័យ រកឃើញ វត្ថុតាង​ជា​គ្រឿងញៀន​រួម​មាន​៖ គ្រឿងញៀន​គ្រប់​ប្រភេទ​សរុប​ទម្ងន់​ប្រហែលជា ១០​គីឡូក្រាម និង​សារធាតុ​សង្ស័យ​ផ្សេង​ទៀត​ប្រហែលជា ៦​គីឡូក្រាម ។

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុង​តែ​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ចិន និង​វត្ថុតាង​ជា​គ្រឿងញៀន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដេ​ី​ម្បី​អនុវត្ត​បន្ត​តាម​នីតិ​វិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ