ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​បង្ក្រាប​ករណី​ល្បែងស៊ីសង (​ភ្នាល់​ទឹកភ្លៀង​) ចំនួន​០២​ទីតាំង និង​បាន​នាំ​ខ្លួន​មនុស្ស​ចំនួន​០៥​នាក់​មកកាន់​ស្នងការដ្ឋាន​

​បង្ក្រាប​ករណី​ល្បែងស៊ីសង (​ភ្នាល់​ទឹកភ្លៀង​) ចំនួន​០២​ទីតាំង និង​បាន​នាំ​ខ្លួន​មនុស្ស​ចំនួន​០៥​នាក់​មកកាន់​ស្នងការដ្ឋាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​និង​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១៥:១៤​នាទី​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង (​ភ្នាល់​ទឹកភ្លៀង​) ចំនួន​០២​ទីតាំង និង​បាន​នាំ​ខ្លួន​មនុស្ស​ចំនួន​០៥​នាក់​មកកាន់​ស្នងការដ្ឋាន​។​

០១.​នៅ​ចំណុច​ភូមិ​អញ្ចាញ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​
០២.​នៅ​ចំណុច​ក្នុង​ព្រលាន​យន្តហោះ​ស្ថិតក្នុង​ភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​

1️⃣​ឈ្មោះ ស៊ុយ សុគន្ធ ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​រំចេក​៣​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​
2️⃣​ឈ្មោះ ប៊ុន វុទ្ធី ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​គង​ទុំ​ឃុំ​ពាម​ឯក​ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង​។​
3️⃣​ឈ្មោះ ភិញ ហាក់ ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ប​វេល​ឃុំ​ប​វេ​ល​ស្រុក​ប​វេល​ខេត្ត​បាត់ដំបង​។​
4️⃣​ឈ្មោះ ស៊ីម ប៉េង​គីម ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​បែក​ចាន​ថ្មី​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​
5️⃣​ឈ្មោះ លឹម សៀង ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ប​វេល​ឃុំ​ប​វេ​ល​ស្រុក​ប​វេល​ខេត្ត​បាត់ដំបង​។​

​វត្ថុតាង ដកហូត រួមមាន​៖
-​ទូរស័ព្ទដៃ​ចំនួន​០៧​គ្រឿង​
-​វិទ្យុទាក់ទង​ចំនួន​០៥​គ្រឿង​
-​រថយន្ត​ចំនួន​០៣​គ្រឿង​

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ