ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​អំណោយ សម្តេច​ក្រឡាហោម និង​លោកជំទាវ ផ្ដល់ជូន​គ្រួសារ​ពលរដ្ឋ​កំពុងស្ថិត​នៅ​តំបន់​បិទ​ខ្ទប់​ដើម្បី​បង្ការ​ជំងឺ​កូវី​ដ​-១៩

​ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​អំណោយ សម្តេច​ក្រឡាហោម និង​លោកជំទាវ ផ្ដល់ជូន​គ្រួសារ​ពលរដ្ឋ​កំពុងស្ថិត​នៅ​តំបន់​បិទ​ខ្ទប់​ដើម្បី​បង្ការ​ជំងឺ​កូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក្នុងនាម​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​បាត់ដំបង និង​អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង នៅ​ព្រឹក​ថ្ងៃអាទិត្យ ១៥ រោច ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២១​នេះ ឯកឧត្តម ខាន់ ម៉ា​ណេរ រួម​ទាំង​ឯកឧត្តម​ចន្ទ សុផល និង​ឯកឧត្តម ព្រួញ រិទ្ធ​ថា បាន​ដឹកនាំ​ក្រុមការងារ​ក្រឡាហោម​មនុស្សធម៌ នាំ​បាន​យក​អំណោយ សម្តេច​ក្រឡាហោម និង​លោកជំទាវ ផ្ដល់ជូន​គ្រួសារ​ពលរដ្ឋ​កំពុងស្ថិត​នៅ​តំបន់​បិទ​ខ្ទប់​ដើម្បី​បង្ការ​ជំងឺ​កូវី​ដ​-១៩​។​

​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់​ដែល​ទទួលបាន​អំណោយ​សម្ដេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ញ៉ែម សា​ខន ស ខេង នា​ឱកាស​នោះ មាន​ចំនួន​៣៥​គ្រួសារ និង​កំពុង​រស់នៅ​ក្នុង​សង្កាត់​ចំនួន​៣​នៃ​ក្រុង​បាត់ដំបង ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ មី ត្រីខ និង​ទឹកបរិសុទ្ធ​។

​នៅ​ថ្ងៃនេះ​ដែរ ក្រុម​ក្រឡាហោម​មនុស្សធម៌ ក៏​បាន​អញ្ជើញ​សួរសុខទុក្ខ និង​ផ្ដល់​កម្លាំងចិត្ត​ជូន​ក្រុមគ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​- ១៩ ទាំង​១០​មណ្ឌល ក្នុង​ក្រុង និង​ស្រុក​ទាំងអស់​នៃ​ខេត្ត​បាត់ដំបង ដោយ​បាន​ផ្ដល់ជូន​ទឹកបរិសុទ្ធ​៥០០​កេស មី​៣០​កេស​ធំ ទឹកក្រូច​១០០​កេស កាហ្វេ​១០0​កញ្ខប់​ធំ ទឹកដោះគោ​ខាប់​២០​កេស​ធំ នំ​ធុង​៤០​ធុង និង​អាល់កុល​ចំនួន​៦៥០​ដប​៕

Filed in: ព័ត៌មានជាតិ