ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​គម្រោង​ចំណូល​របស់​រដ្ឋបាល​ខេត្ត​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២២

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​គម្រោង​ចំណូល​របស់​រដ្ឋបាល​ខេត្ត​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០២១ នៅ​សាលប្រជុំ​សាលាខេត្ត រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា ស្ដីពី​ការ​រៀប​គម្រោង​ចំណូល​របស់​រដ្ឋបាល​ខេត្ត​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២ ក្រោម​អធិបតីភាព ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការចូលរួម​ពី មន្ទីរ អង្គភាព​ពាក់ព័ន្ធ​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​លើក​បញ្ជាក់​ថា ការអភិវឌ្ឍន៍​ក៏ដូចជា​ការលើកកម្ពស់​សេដ្ឋកិច្ច​សង្គម​ជាតិ​កម្ពុ​ជា ពិសេស​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​រីកចម្រើន​ទៅបាន​គឺ​អាស្រ័យ​ពឹងផ្អែក​លើ​ប្រភព​ចំណូល​ចូល​ថវិការដ្ឋ​។ ជាក់ស្ដែង​ការអភិវឌ្ឍន៍​ប្រទេស និង​ការជំរុញ​ល្បឿន​សេដ្ឋកិច្ច​សង្គម​កម្ពុជា ដែល​មាន​ការរីកចម្រើន​មកដល់ពេលនេះ គឺ​រាជរដ្ឋាភិបាល​ដែលមាន សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ តែង​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​និង​ការអនុវត្ត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ថវិកាជាតិ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ល្អ​ប្រសើរ​។​

​ដូចនេះ​កិច្ចប្រជុំ​ពេលនេះ​គឺជា​ការងារ​សំខាន់​មាន​គោលបំណង ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ចំណូល​ចូល​ថវិកា​សម្រាប់​ខេត្ត ដែល​ក្នុងនោះ​មាន​កំណត់​គោលដៅ​អំពី​ការគ្រោង ការប្រមូល ការបែងចែក ការបង់ និង​ការប្រើប្រាស់ ចំណូល​ដែល​បាន​ពី​កម្រៃ នៃ​ការផ្តល់​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ​ផ្សេងៗ ទៀត​ដែល​ជា​ប្រភព​ចំណូល​មិនមែន​សារពើពន្ធ តាមរយៈ​ការប្រគល់ ឬ​ការធ្វើប្រតិភូកម្ម​មុខងារ​ពី​ក្រសួង ស្ថាប័ន​នានា រដ្ឋបាល​ក្រុង ស្រុក និង​អង្គភាព​ច្រកចេញចូល​តែ​មួយ​របស់​ខេត្ត ។​ដោយ​ការប្រមូល​នេះ​ទៀតសោត ផ្អែកលើ​មូលដ្ឋាន​ទិន្នន័យ​សមស្រប និង​ផ្អែក​តាម​ប្រភេទ និង​តម្លៃ​សេវា​ដែល​បានកំណត់​ក្នុង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន និង ត្រូវ​គ្រោង​ចំណូល​ដែល​បាន​ប៉ានស្មាន​នេះ​នៅក្នុង​គម្រោង​ថវិកា​ប្រចាំឆ្នាំ​របស់​ខ្លួន​ទៅតាម​ចំណាត់ថ្នាក់​នៃ មាតិកា​ថវិកា​។

​ឯកឧត្តម​ក៏​បាន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​នីមួយៗ​ដែល​ពាក់ព័ន្ធ​មាន​ប្រភព​ចំណូល ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​ក្នុង​ការប្រមូល​ឲ្យមាន​ប្រសិ​ទ្ធភាព គ្រប់​ប្រភព​ចំណូល​ចូល​ជា​ថវិកាខេត្ត សម្រាប់​បន្ត​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​និង​សេដ្ឋកិច្ច​សង្គម​នៅក្នុង​ខេត្ត​សំដៅ​បម្រើ​ប្រយោជន៍​សាធារណៈ​ក៏ដូចជា​ប្រជាពលរដ្ឋ បាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​កិច្ចប្រជុំ​នេះ គឺជា​ការផ្ដល់​ឱកាស​ដល់​មន្ទីរ​និង​អង្គភាព វិស័យ ជំនាញ​ពាក់ព័ន្ធ តាមរយៈ​ការប្រគល់ ឬ​ការធ្វើប្រតិភូកម្ម​មុខងារ​ពី​ក្រសួង ស្ថាប័ន​នានា ក្នុង​ការបម្រើ​សេវា​រដ្ឋ​បាល​និង​សេវា​សាធារណៈ​ផ្សេងទៀត ដែល​មាន​លទ្ធភាព​អាច​ប្រមូល​ចំណូល​ចូល​ថវិការ​ខេត្ត​ដែល​ជា​ប្រភព​ចំណូល​មិនមែន​សារពើពន្ធ ។ ក្នុងនោះ​មាន​មន្ទីរ​សុខាភិបាល មន្ទីរ​ទេសចរណ៍ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ មន្ទីរ​ព័ត៌មាន មន្ទីរ​បរិស្ថាន មន្ទីរ​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​នវានុវត្តន៍ មន្ទីរ​រ៉ែ​និង​ថាមពល មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី មន្ទី​រសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មន្ទីរ​អប់រំ​យុវជន និង​កីឡា មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ