ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម ហ៊ុន ម៉ានិត ចុះ​ពិនិត្យ​តាម​បន្ទាត់​ព្រំដែន​និង​សួរសុខទុក្ខ ពលករ​កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​មណ្ឌល​នានា​ក្នុង​ខេត្ត​ប៉ៃលិន​

ឯកឧត្តម ហ៊ុន ម៉ានិត ចុះ​ពិនិត្យ​តាម​បន្ទាត់​ព្រំដែន​និង​សួរសុខទុក្ខ ពលករ​កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​មណ្ឌល​នានា​ក្នុង​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន ៖ នៅក្នុង​ដំណើរ​អញ្ជើញ​បំពេញបេសកកម្ម​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ានិត នាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារ​កិច្ច នៃ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​ត្រួតពិនិត្យ​ការចេញ​-​ចូល ប្រទេស និង​ធ្វើ​ចត្តា​ឡី​ស័ក បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ក្រោម​ការដឹកនាំ​របស់​លោកជំទាវ បាន ស្រីមុំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រម​ទាំង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​រៀបចំ​ទីតាំង​សម្រាប់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​មកពី​ព្រះរាជាណាចក្រ​ថៃ និង​បងប្អូន​ដែល​ធ្វើដំណើរ​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ ទទួល​ធ្វើ​ចត្តា​ឡី​ស័ក និង​ការព្យាបាល​ជំងឺ​កូវី​ដ​-១៩ ប្រកប​ដោយ​ផាសុកភាព​។​

ឯកឧត្តម​បាន​សុំ​ឱ្យ​ប្រជាពលរដ្ឋ​យើង​ដែល​កំពុងតែ​ធ្វើ​ចត្តា​ឡី​ស័ក និង​កំពុងតែ​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ខេត្ត​ប៉ៃលិន​ទាំងអស់​គឺ​ខិតខំ​អត់ធ្មត់​ស្ដាប់​តាម​ការណែនាំ​របស់​ប្រធាន​មណ្ឌល​នីមួយៗ នៅ​ក្នុងអំឡុងពេល​ដែល ប្រទេស​កម្ពុជា​យើង​កំពុង​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ហើយ​ជាពិសេស​នោះ​បច្ចុប្បន្ន​ជំងឺ​កូវី​-១៩​បំប្លែង​ថ្មី​ដែល​មានឈ្មោះ​ថា ដែល​តា កំពុងតែ​រីក​រាលដាល​នៅក្នុង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក៏​បាន​ឆ្លង​ចូល​ទៅ​ដល់​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ផងដែរ ដូច្នេះ​ឯកឧត្តម​សូមឱ្យ​បងប្អូន​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័កមានសភាព​អត់ធ្មត់​និង​ខិតខំ​ប្រឹងប្រែង​ថែទាំ​សុខភាព​ឲ្យបាន​ល្អ​ធ្វើយ៉ាងណា​ត្រូវ​រស់នៅ និង​ធ្វើ​ចត្តា​ឡឺ​ស័ក​ឲ្យបាន​ត្រឹមត្រូវ​តា​មការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ក៏ដូចជា​វិធានការ​នានា​របស់​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន​ក្នុង​អំឡុងពេល​ធ្វើ​ចត្តា​ឡី​ស័កនិង​ព្យាបាល​ជំងឺ​កូវី​ដ -១៩ ។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​ដែល​បាន​ទទួល​ស្វាគមន៍​ដំណើរ​បេសកកម្ម​របស់​ឯក ឧត្តម ហ៊ុន​ម៉ានិត​នោះ បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​នេះ​ខេត្ត​ប៉ៃលិន​បានរៀបចំ​ទីតាំង​សម្រាប់​ធ្វើ​ចត្តា​ឡី​ស័កនិង​ទីតាំង​សម្រាប់​ព្យាបាល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទុក​ជំងឺ​កូវី​ដ​១៩ ចំនួន​៩ ទីតាំង ក្នុងនោះ​នៅ​ក្នុង​ក្រុងប៉ៃលិន​ចំនួន ០៣​ទីតាំង និង នៅ​ស្រុក​សាលា​ក្រៅ​ចំនួន ០៦​ទីតាំង​។​

លោកជំទាវ បន្ត​ថា​សម្រាប់​ទី​តាំងធ្វើ​ចត្តា​ឡី​ស័កនិង​ការព្យាបាល​ត្រូវបាន​រៀបចំ​តាម​លក្ខណៈ​ស្តង់ដារ​តែមួយ ដែល​មាន​សម្ភារ​ប្រើប្រាស់ ប្រព័ន្ធ​ទឹក ប្រព័ន្ធ​ភ្លើង និង​បន្ទប់ទឹក បង្គន់​អនាម័យ​ប្រើប្រាស់ ការផ្គត់ផ្គង់​អាហារ​បី​ពេល គ្រប់គ្រាន់​សមរម្យ​។ ជាមួយគ្នា​នេះ​រដ្ឋបាល​ខេត្ត​ក៏​បាន​ទទួល​បងប្អូន​ប្រជា​ពលករ​ដែល​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​ផងដែរ​ដូចជា​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​សៀមរាប​ជាដើម​៕

Filed in: ព័ត៌មានជាតិ