ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លទ្ធផល​នៃ​ការសិក្សា និង​ស្រាវជ្រាវ គម្រោង​ស្តីពី “​ពិពិធ​កម្ម​ប្រជាករ​ស្រូវ​សែន​ក្រអូប​”

​លទ្ធផល​នៃ​ការសិក្សា និង​ស្រាវជ្រាវ គម្រោង​ស្តីពី “​ពិពិធ​កម្ម​ប្រជាករ​ស្រូវ​សែន​ក្រអូប​”
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ស្រូវ​សែន​ក្រអូប​ត្រូវបាន​ស្គាល់ និង​នាំ​មក​ធ្វើ​ការដាំដុះ​ដោយ​ប្រជា​កសិករ​នៅ​ប្រទេស​កម្ពុជា នៅ​ពាក់កណ្តាល ទស្សវត្ស​ទី​៩០ ដែល​ណែនាំ​ដោយ​ក្រុម​រោង​ម៉ាស៊ីនកិនស្រូវ​មួយចំនួន​។ ពូជស្រូវ​នេះ​មាន​គ្រាប់​អង្ករ​ល្អ ក្រអូប និង​អ​វេទរ​ស​ទៅ​នឹង​ពន្លឺ​ថ្ងៃ​ដែល​អាច​ដាំ​បាន​គ្រប់​រដូវ (​ជា​ស្រូវ​មិន​ប្រកាន់​រដូវ​)​។

​យោងតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជម្រុញ​ផលិតកម្ម​ដំណាំ​ស្រូវ និង​ការនាំ​អង្ករ​ចេញ អ្នក​នាំ​ចេញ​អង្ករ​ជាច្រើន​បានលើកឡើង​ពី​សក្តានុពល​របស់​អង្ករ​សែន​ក្រអូប​សម្រាប់​ទីផ្សារ​អន្តរជាតិ បាន​សំណូមពរ​ឲ្យ​ប្រជា​កសិករ​កម្ពុជាជ​ម្រុញ និង បង្កើន​ការដាំដុះ​ដំណាំ​ស្រូវ​សែន​ក្រអូប ដើម្បី​បង្កើន​ផលិតភាព​ស្រូវ​សែន​ក្រអូប​ទាំង​នៅ​ក្នុង​រដូវប្រាំង និង​ដើម​រដូវវស្សា​។ ទន្ទឹមនឹងនេះ មាន​បញ្ហា​ចម្បង​មួយ​ដែល​នាំអោយ​ប៉ះពាល់​ដល់​គុណភាព​អង្ករ និង​ទិន្នផល គឺ​អ​វិសុទ្ធ​ភាព​នៃ​ពូជស្រូវ​សែន​ក្រអូប​។

​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយមាន​កិច្ចសហប្រតិបត្តិការ ពី​រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​គម្រោងកា​វ៉ា​ក់ (CAVAC) បានធ្វើការ​បន្សុទ្ធ​ពន្ធុ​ប្រជាករ​ពូជស្រូវ​សែនក្រអូប​ចំនួន​បួន​ប្រជាករ ដែល​ទទួលបាន​ពី IFC និង ក្រុមហ៊ុន​ផលិត​គ្រាប់ពូជ AQUIP​។ គម្រោង​នេះ​ត្រូវបាន​អនុវត្ត​រយៈពេល ៤ ឆ្នាំ (២០១៦-២០១៩)​។​

​ចាប់ពី​ខែ​មិថុនា ឆ្នាំ​២០១៦ ដល់ ខែវិច្ឆិកា ឆ្នាំ​២០១៧ វិទ្យាស្ថាន​កា​ឌី​បាន​ចាប់ផ្តើម​ការងា​រ​បន្សុទ្ធ​ពូជ​តាមរយៈ​វិធីសាស្ត្រ​ជម្រើ​ស​ឯកត្ត និង​ជ្រើសរើស​បាន​ស្រ​ឡាយ​ដែល​ល្អ​ជាងគេ​ចំនួន​បី (PR1, PR2 និង PR3) សម្រាប់​បញ្ចូល​ទៅក្នុង​ពិសោធន៍​លើ​ស្រែ​កសិករ ។

​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧ ដល់ ខែ​មេសា ឆ្នាំ​២០១៩ វិទ្យាស្ថាន​កា​ឌី​បានធ្វើ​ពិសោធន៍​បន្សាំ​ពូជ​លើ​ស្រែ​កសិករ​បាន​ចំនួន ១៣០ កន្លែង នៅក្នុង​ខេត្ត​ចំនួន​១០ គឺ​៖ ខេត្តតាកែវ ព្រៃវែង កំពង់ស្ពឺ ពោធិសាត់ បាត់ដំបង កំពង់ចាម សៀមរាប កំពង់ធំ បន្ទាយមានជ័យ និង​ស្វាយរៀង ដើម្បី​សិក្សា​លើ​សំដែង​កម្ម​របស់​ស្រ​ឡាយ​នី​មួយៗ​ក្នុង​ក្សេត្រ​បរិស្ថាន​ផ្សេងៗ​គ្នា​។
​ទន្ទឹម​នឹង​នេះ​យើង​បាន​ធ្វើ​ទិវា​ស្រែ​បង្ហាញ​ពី​ស្រ​ឡាយ​ត្រៀម​បញ្ចេញ ដោយ​មាន​កសិករ​ចូលរួម​ចំនួន​៤៥​នាក់​។ ជា​លទ្ធផល​ស្រ​ឡាយ PR1 ទទួល​បាន​ទិន្នផល​មធ្យម​ខ្ពស់​ជាងគេ​គឺ ៣,៩ តោន​/​ហិកតា បើ​ប្រៀបធៀប​នឹង​ស្រ​ឡាយ PR2 ទទួលបាន ៣,៨​តោន​/​ហិកតា PR3​ទទួលបាន ៣,៦​តោន​/​ហិកតា និង​ពូជ​កសិករ ៣,៧ តោន​/​ហិកតា​។ ក្រៅពី​ការវាយតម្លៃ​ទិន្នផល វិទ្យាស្ថាន​កា​ឌី​បាន​វិភាគ​គុណភាព​អង្ករ​ទាំង​លក្ខណៈ​រូប​សាស្ត្រ គុណភាព​បាយ និង​ពន្ធុ​សាស្ត្រ (​ពន្ធុ​ក្រអូប​) នៅក្នុ​មន្ទីរ​ពិសោធន៍គុណ​ភាព​អង្ករ និង​ជីវ​បច្ចេកវិទ្យា​របស់​វិទ្យាស្ថាន​។
​យោង​តាម​លទ្ធផល​ទាំងនេះ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ជា​សេនាធិការ​ផ្នែក​ស្រាវជ្រាវ​ដំណាំ​កសិកម្ម​បាន​បញ្ចេញ​ស្រ​ឡាយ PR1 តាមរយៈ​គណៈកម្មការ​បញ្ចេញ​ពូជ​ដំណាំ​ក្នុង​ឆ្នាំ ២០១៩ ដោយ​ដាក់​ឈ្មោះ ពូជស្រូវ “​សែន​ក្រអូប​០១” ។ ក្រោយ​ការបញ្ចេញ​ពូជ​នេះ គ្រាប់ពូជ​គ្រឹះ​ចំនួន ៤ តោន ត្រូវបាន​ផលិត និង​ចែកចាយ​ដល់​កសិករ និង​អ្នកពាក់ព័ន្ធ​។​

​ក្នុងករណី​សាធារណជន ចង់​ទទួលបាន​ព័ត៌មាន​បន្ថែម សូម​ធ្វើ​ទំនាក់ទំនង​ជាមួយ​លោក ឡោ ប៊ុណ្ណា ដែល​មាន​លេខ​ទូរស័ព្ទ ០៩៩៣៧៣៧៥៣ ។​

Filed in: ព័ត៌មានជាតិ