ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

​អភិបាលខេត្ត​ឧត្ដរមានជ័យ អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​ធ្វើ​ផ្សារ​ក្រមួន និង​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ដាក់លក់ បន្លែ ត្រី សាច់ និង​គ្រឿងឧបភោគ បរិភោគ នៅ​តាម​មុខ​ផ្ទះ ក្នុង​ក្រុង​សំរោង​

​អភិបាលខេត្ត​ឧត្ដរមានជ័យ អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​ធ្វើ​ផ្សារ​ក្រមួន និង​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ដាក់លក់ បន្លែ ត្រី សាច់ និង​គ្រឿងឧបភោគ បរិភោគ នៅ​តាម​មុខ​ផ្ទះ ក្នុង​ក្រុង​សំរោង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្ដរមានជ័យ​) នា​រសៀល​ថ្ងៃ​អង្គារ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ខេត្ត​ឧត្ដរមានជ័យ​(​គ​.​ប​.​ក​.១៩.​ឧជ​) ដឹកនាំ​ក្រុម​ការងារ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ត្រៀម​ធ្វើ​ផ្សារ​ក្រមួន ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការលក់ដូរ បន្លែ ត្រី សាច់ សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ក្នុង​អំឡុងពេល​បិទ​ខ្ទប់ ផ្សារ​សំរោង និង​បាន​បន្តដំណើរ​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ដាក់លក់ បន្លែ ត្រី សាច់ និង​គ្រឿងឧបភោគ បរិភោគ នៅ​តាម​មុខ​ផ្ទះ​រៀងៗ​ខ្លួន​។​

​គណៈ​ចុះសួរសុខទុក្ខ​នោះដែរ ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា ក្នុងនាម​អាជ្ញាធរ​ខេត្ត សូម​ទោស​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ ទាំងអស់​ចំពោះ​ការបិទ​ផ្សារ​សំរោង ជា​លើក​ទី​២ ក្នុង​គោលបំណង​កាត់ផ្ដាច់​ខ្សែ​ចម្លងជំងឺ​កូវី​ដ​-១៩ នៅក្នុង​សហគមន៍​។ ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា អាជ្ញាធរខេត្ត​កំពុង​រៀបចំ​ផ្សារ​ក្រមួន​ជូន​បងប្អូន​ប្រជាព​រដ្ឋ​សម្រាប់​លក់ដូរ ដោយ​រក្សា​គម្លាត​សុវត្ថិភាព អនុវត្ត​តាម​វិធានការ​ក្រសួង​សុខាភិបាល ផងដែរ​។​

ឯកឧត្តម​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ចូលរួម​ទាំងអស់គ្នា ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​សហគមន៍​យើង សូម​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់រូប ចងចាំ និង​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន​ជានិច្ច​នូវ​វិធានការ​ការពារ​ខ្លួន​សាមញ្ញៗ និង​ត្រូវ​បន្ដ​ប្រុងប្រយ័ត្ន​ផ្ទាល់​ខ្លួន​ពី​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ដោយ​អនុវត្ត​ឱ្យខាងតែបាន​នូវ​វិធានការ «៣​កុំ និង ៣​ការពារ​» ដែល មាន​ដូចខាងក្រោម​៖
* ត្រូវអនុវត្ត វិធានការ ៣​ការពារ​ជាប់​ជាប្រចាំ​៖
១៖ ត្រូវ​លាងដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​អា​កុល ឬ​អាកុល​ដែល​ឱ្យ​បាន​លើសពី​២០​ដង ក្នុង​មួយ​ថ្ងៃ​។​
២៖ ត្រូវ​ពាក់​ម៉ាស់ ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក កណ្ដា​ស់ ដោយ​ប្រើ​ម៉ាស់ ប្រើ​កែងដៃ ឬ​ប្រើ​ក្រដាស​ជូត មាត់ ហើយ​ត្រូវ​បោះចោល​ក្នុង​ធុងសំរាម​បិទ​ជិត​ត្រឹមត្រូវ​។​
៣៖ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ឱ្យបាន​យ៉ាងតិច ១.៥ ម៉ែត្រ​ឡើង ទៅ​ពី​ម្នាក់​ទៅ​ម្នាក់​។​
* ត្រូវ​អនុវត្ត​វិធានការ ៣​កុំ​៖
១៖ កុំទៅ​កន្លែង​ដែល​មាន​មនុស្សម្នា​ច្រើន​កុះករ ឬ​ការជួបជុំ​គ្នា​ច្រើន ឬ​ពិធី​ដែល​មាន​មនុស្ស​ច្រើនពេក​។​
២៖ កុំទៅ​កន្លែង​ដែល​បិទ​ជិត​ឈឹង មិន​មាន​ខ្យល់​ចេញចូល​គ្រប់​គ្រាន់ ហើយ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក​។​
៣៖ កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​ឱប​គ្នា កុំ​កៀក​ស្មា​គ្នា នៅពេល​ជួប​ភ្ញៀវ ជាពិសេស​នៅ​កន្លែង​ដែល​មាន​មនុស្ស និយាយ​គ្នា​ច្រើន ហើយ​ស្ថិត​នៅ​ជិត​គ្នា​ពេក ហើយ​ត្រូវ​ប្រើ​វិធី​សំពះ​គ្នា​លើកដៃ​ជា​សញ្ញា ឬ​ងក់ក្បាល​ជាដើម និង​ត្រូវ​រក្សា​ចម្ងាយ​ពី​គ្នា​មួយ​ម៉ែត្រ​កន្លះ​ឡើង​៕

Filed in: ព័ត៌មានជាតិ