ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋបាល​ខេត្ត​កំពត សម្រេច​បិទ​ការ​ចេញ​ចូល​ផ្សារ​ស្រុក​កំពង់ត្រាច បណ្តោះអាសន្ន រយៈពេល​១​សប្តាហ៍

​រដ្ឋបាល​ខេត្ត​កំពត សម្រេច​បិទ​ការ​ចេញ​ចូល​ផ្សារ​ស្រុក​កំពង់ត្រាច បណ្តោះអាសន្ន រយៈពេល​១​សប្តាហ៍
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ រដ្ឋបាល​ខេត្ត​កំពត បាន​សម្រេច​បិទ​ការចេញចូល និង​ផ្អាក​ការលក់ដូរ​ក្នុង​ផ្សារ​ស្រុក​កំពង់ត្រាច ជា​បណ្តោះអាសន្ន រយៈពេល​១​សប្តាហ៍ បន្ទាប់ពី​រកឃើញ​មាន​ប្រជាពលរដ្ឋ និង​អាជីវករ​ជាច្រើន​បាន​ឆ្លង​ជំងឺ​កូវី​ដ​-១៩ នា​ពេល​ថ្មីៗ​នេះ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​កំពត ចេញ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ បានឲ្យដឹងថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ គ្រប់គ្រង​បាន​លឿន និង​កាត់​ផ្កាច់​ខ្សែច្រវាក់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ បាន​ទាន់ពេល រដ្ឋបាល​ខេត្ត​កំពត សម្រេច បិទ​ការចេញ​-​ចូល និង​ផ្អាក​ការលក់ដូរ​ជា​បណ្តោះអាសន្ន​ក្នុង​ផ្សារ​កំពង់ត្រាច ស្ថិតនៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត ចាប់ពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ រហូត ដល់​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០២១​។

​ក្នុង​សេចក្តីសម្រេច​នោះ ក៏​បាន​បញ្ជាក់​ដែរ​ថា ការបិទ​ផ្អាក​នេះ​ដោយសារតែ​មាន​មាន​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​ជាច្រើន​នាក់ បាន​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ជា​បន្តបន្ទាប់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។​ជាមួយគ្នានេះ រដ្ឋបាល​ខេត្ត​កំពត ក៏​សូម​បាន​ណែនាំ​ដល់ លោក លោកស្រី ជា​អភិបាលក្រុង​-​ស្រុក ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល​ឃុំ និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​-​ឃុំ​ទាំង​ធ​ស់ ត្រូវ​អនុវត្ត​សេចក្តីសម្រេច​នេះ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ចាប់ពី​ពេលនេះ​តទៅ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ